អូខេ! យប់នេះអ្នកអានពូកែយកឈ្នះហ្គេមបាន
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១០ហ្វាន៍លីងបញ្ចប់ការសន្ទនាតាមទូរសព្ទ័ជាមួយបុរសចម្លែកម្នាក់នោះរួចនាងក៏ប្រញាប់រត់ឡើងទៅកាន់ជាន់ខាងលើតាមម៉ាដាមភ្លាម នេះនាងរវល់តែនិយាយជាមួយប្រុសម្នាក់នោះយ៉ាងអត់ប្រយោជន៍ ថ្មើរនេះមិនដឹងថាចៅហ្វាយស្រីនាងបែបណាទៅហើយទេ។
"ម៉ាដាម.."
"ខ្ញុំនៅខាងនៀក៎" មាល៍លីននាងស្រែកចែកពីបន្ទប់ធ្វើការដែលបើកចំហទ្វារស្រាប់នោះ ហ្វាន៍លីងប្រញាប់ចូលទៅរក រួចក៏ភ្ញាក់កាលបើនាងឃើញថាបន្ទប់ឡើងស្អាតភ្លឹងអស់ គ្មានឯកសាររ៉ាត់រាយដូចជាកាលពីមុនសោះ។
"នេះម៉ាដាមរៀបចំហ្អេស៎?" ហ្វាន៍លីងសឹងតែមិនជឿនិងភ្នែកខ្លួនឯងសោះ នេះនាងរវល់ទទួលទូរសព្ទ័មិនដល់១៥នាទីផង ម៉ាដាមក៏រៀបបន្ទប់ស្អាតភ្លឹងអស់បែបនេះ បើសិនជានាងមិនមែនជាអ្នកជូតសម្អាតទីនេះផ្ទាល់ជាប្រចាំ នាងក៏ប្រហែលជាមិនជឿនិងភ្នែកខ្លួនឯងនោះទេ។
"ក៏ព្រោះតែខ្ញុំហៅនាងមិនងាយមក ទើបខ្ញុំធ្វើការងារកំបុិកកំប៉ុកសិនទៅហ្នឹងណា៎ នាងជួយយកតារាងការងារលោកម្ចាស់ខ្ញុំបន្តិចមក ខ្ញុំចង់ណូតទុក.."
"អូខេចាស៎! ចាំលីងទៅរៀបចំជូនម៉ាដាម"
"អេ៎ឈប់សិន! តែថាមិញនាងនៅធ្វើអីនៅខាងក្រោមយូរម៉្លេះ?" ជួនជាហ្វាន៍លីងកំពុងតែរកកាលវិភាគតាមនាងប្រាប់ មាល៍លីនក៏ឆ្លៀតសួរសំនួរខ្លះកុំឲ្យស្ងាត់ពេក ហ្វាន៍លីងនៅស្ងៀមរួចច្បូញមាត់តិចៗ មុននេះនាងមួរម៉ៅនឹងប្រុសម្នាក់នោះមិនទាន់បាត់ផង ខលមកមិនដឹងរកស្អីឲ្យប្រាកដ ចុះឡើងៗបែរជាចង់ចែចង់ សួរនាំនាង។
"គឺមនុស្សឆ្កួតហ្នឹងណាម៉ាដាម ខលចូលមកនិយាយស្ដាប់កុំឲ្យតែបានអីបន្តិច" សម្ដីហ្វាន៍លីង បូកផ្សំនិងមុខចងចិញ្ចើមបែបចង់ខឹងបន្តិចអីបន្តិចនោះ ទាក់ទាញចំណាប់អារម្មណ៍មាល៍លីនឲ្យមើលរួចអស់សំណើចបន្តិច។
"នៅទីនេះទំនើបណាស់ មនុស្សឆ្កួតក៏មានទូរសព្ទ័កាន់ណ៎ បើកាលពីនៅជប៉ុន ប្រុសម្នាក់នោះឆ្កួតសតិដល់ថ្នាក់បងប្អូនចងទុកក្នុងផ្ទះមិនឲ្យទៅណា កុំថាឡើយតែកាន់ទូរសព្ទ័ណា៎"
"ហីយ៉ា! អញ្ចឹងបានជាខ្ញុំតែងគិតថាគ្មាននរណាសាហាវជាងមនុស្សនោះម៉ាដាម អាក្រក់ល្អ សខ្មៅយើងមើលមិនឃើញទេ ទាល់តែដកពិសោធន៍ខ្លួនឯងផ្ទាល់ទើបដឹង" ហ្វាន៍លីងនិយាយរួចនាងក៏បើកទ្វារចូលទៅបន្ទប់ជាប់គ្នានោះដើម្បីរកមើលតារាងសំខាន់ៗទៀត នាងចាកចេញទាំងមិនគិតថាខ្លួនបានបោះប្រយោគសម្ដីខ្លះទុកឲ្យចៅហ្វាយស្រីគិតពិចារណា។
"ហ្វាន៍លីងក៏និយាយត្រូវណា៎ មនុស្សយើងវាយតម្លៃតែកាយវិការខាងក្រៅមិនបានទេ ទាល់តែដកពិសោធន៍ខ្លួនឯងតាមបាន" សុខៗទ្រូងតូចក៏ហាក់ចាប់អូចៗព្រោះនឹកឃើញមុខមនុស្សម្នាក់ដែលសុីគ្នានិងប្រយោគនោះ កាយវិការខាងក្រៅរបស់គេមើលទៅអាក្រក់និងផ្ដាច់ការ តែចិត្តគេអាចនឹងមិនដូចគ្នាក៏ថាបាន។
(១.២.៣ ឧត្តមសេនីយ៍ជុង! លោកត្រូវស្វែងរកពួកជនខុសច្បាប់នៅសំណង់អាណាធិបតេយ្យនោះឲ្យឃើញមុនការប្រជុំតែងតាំងមកដល់ បើមិនដូច្នោះមិនបាច់មកចូលរួមទេ លោកប្រធានាធិបតីគ្មានតំណែងឲ្យលោកទៀតនោះទេ)
កំពុងតែផ្ចង់អារម្មណ៍គិត សំឡេងអាយកូមដែលនៅលើតុក៏បន្លឺឡើង មាល៍លីនងាកមើលទៅវារួចយកសម្ដីនោះមកគិតពេញខួរក្បាលខ្លួនឯងទៀត។
"ដកតំណែងហ្អេស៎?" មាល៍លីនគិតពីរឿងនេះបន្តិចរួចក៏ងាកមើលឯកសារដែលរៀបរួចលើតុនោះ នាងសសៀរខ្លួនចូលទៅរួចបើកវាមើល តារាងរាយឈ្មោះជនល្មើសទាំងនោះមានដល់ទៅ៥នាក់ ម្នាក់ៗក៏មានសុទ្ធតែទោសឧក្រិដ្ឋដែលពិបាកក្នុងការទទួលយក ហើយពួកគេក៏គួរតែចាប់ខ្លួនជាបន្ទាន់ព្រោះពួកគេបង្កចលាចលក្នុងសង្គមច្រើនណាស់។
"សំណង់អាណាធិបតេយ្យនោះនៅឯណា? ខ្ញុំសាកខលសួរគេបានទេណ៎?" ដៃលូកទាញទូរសព្ទ័លើតុមកបំណងចង់ខល តែចិត្តក៏នៅស្ទាក់ស្ទើរព្រោះនាងគិតខ្លាចថានឹងរំខានដល់គេ តែរឿងនេះវាក៏សំខាន់មិនធម្មតាដែរ នាងមានតែប្រថុយហើយ គិតហើយមាល៍លីនក៏ចុចខលភ្លាម។សណ្ឋាគារលំដាប់ផ្កាយនៅអាល្លឺម៉ង់..
ការធ្វើដំណើរដែលគួរណាស់តែបានពាក់កណ្ដាលផ្លូវទៅហើយនោះ វាបែរមកជាអាក់ខានព្រោះតែភ្លើងតណ្ហាដឹកមុខ។
"អ្ហាស៎! បងជុង.. កុំខាំស្មាអូន ហ៊ឹម"
"ហេតុអីក៏បងខាំមិនបានហ្អាស៎? ណាន់សុីជារបស់បងហើយតើ អ្ហឹស" ដៃអោបក្រសោបនាង បបូរមាត់ក៏ថើបឈ្មុសឈ្មុលថើបកញ្ចឹងករនាងពីក្រោយជាប់ នាយក៏ក្រលាស់ខ្លួនអាក្រាតពួកគេ ដោយប្ដូរឲ្យណាន់សុីឡើងច្រកគៀវលើចង្កេះគេជំនួសវិញ នាងតូចខាំមាត់រួចរលាក់ចង្កេះបម្រើសិចលោកម្ចាស់ឲ្យមានក្ដីសុខជាទីបំផុត។
ក្រឺង!ក្រឺង..
អារម្មណ៍ស្រើបស្រាលជិតដល់កំពូលទៅហើយ បែរជាមានលេខមួយខ្សែខលមករំខានគេ ដំបូងណាន់សុីចាប់នាយមិនឲ្យលើកទេ តែជុងហ្គុកគេមិនព្រម គេក្រោកអង្គុយផ្អែកខ្នងនិងក្បាលគ្រែ តែឲ្យណាន់សុីជិះកូនប្រុសគេដដែល។
"ផ្លាច់! មានការស្អីហ្អេស៎?"
(នេះលោកវាយសីលើយន្តហោះហ្អេស៎? លឺសូរតែផ្លាច់ៗ)
សំឡេងគួរឲ្យធុញ សំនួរដ៏សែនល្ងង់នាំឲ្យខូចអារម្មណ៍គេជាអ្នកទទួលអស់។
"ខលមកធ្វើអី?"
(ខលទៅលេងប្ដី..)
"យើងមិនមែនប្ដីនាង.."
(អ៊ីចឹងទទួលធ្វើអី?)
"នេះនាង.." ចិត្តចង់ជេរស្ដី គ្រឺតខ្នាញ់នាងណាស់តែគេមិនចង់ខូចអារម្មណ៍ទើបព្យាយាមទប់វិញ។
"មានការអីក៏ឆាប់និយាយមក.."
(គឺខ្ញុំចង់សួរលោកថាតំបន់អាណាធិបតេយ្យនោះនៅឯណាទៅ? ព្រោះថ្ងៃមុនលោកសន្ទនាខ្ញុំភ្លេចកត់ទុក)
"នៅជាយក្រុង ផ្លូវក្បែរមាត់ទន្លេឯណោះ ហើយខលមកសួរតែប៉ុណ្ណឹងទេហ្អេស៎? *អឺម! បងសម្លាញ់ ហ្អាស៎" កំពុងតែសន្ទនាគ្នាណាន់សុីស្រាប់តែធ្លោយមាត់ថ្ងូរខ្លាំងណាស់ ដំបូងជុងហ្គុកក៏ភាំង តែនាយក៏ស្រាប់តែនឹកឃើញទង្វើអាក្រក់មួយ គេទាញណាន់សុីមករួចបុកសម្រុកនាងដល់នាងទប់ថ្ងូរលែងបាន គេមានបំណងចង់ឲ្យមាល៍លីនបានលឺច្បាស់ៗ។
"បានហើយ! បើអស់កិច្ចការយើងជាប់ឡើងឋានសួគ៌បន្តិច.."
(អូខេ! តែកុំភ្លេចការពារផង ប្រយត្ន័ឆ្លងអេដស៍ ទឺតៗ)
ការឆ្លើយតបនិងការចុចបិទរបស់នាងនាំឲ្យជុងហ្គុកភាំងបន្តិច ចង្កេះដែលកំពុងតែប្រឹងប្រែងនោះក៏ឈប់។
(នេះនាងមិនប្រចណ្ឌ័ខឹងទេហ្អរ៎? ប្ដីបញ្ឈឺប៉ុណ្ណឹងហើយ)សុំ850ណា៎ ហិហិ
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Lãng mạnភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ