ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៩"ហ៊ឹកៗ" គ្រាន់តែជុងហ្គុកបញ្ចប់ប្រយោគទាំងប៉ុន្មានអស់ មាល៍លីននាងក៏ស្រាប់តែពេបមាត់យំយកៗតែម្ដង នាងយំរកកន្លែងឈប់មិនឃើញទាល់តែជុងហ្គុកលូកដៃក្រសោបទាញនាងយកមកអោបជាប់ទ្រូង គោះអង្អែលខ្នងជាការលួងលោមដល់នាង។
"ហេតុអីក៏យំ? ក្រែងវាជារឿងល្អមិនអញ្ចឹងហ្អេស៎ដែលនាងបានជួបជុំជាមួយលោកប៉ានោះ?" គេលួងលោមនាងបានតែមួយភ្លែត មាល៍លីនក៏ដកខ្លួនពីការអោបរួចសំឡឹងមើលទៅគេទាំងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់សស្រាក់។
"វានឹងល្អ បើសិនជាខ្ញុំអាចចងចាំលោកប៉ាបាន តែនេះសូម្បីតែគាត់មុខមាត់បែបណា រស់នៅឯណា ខ្ញុំក៏ចាំមិនបានផង ខ្ញុំជាកូនរបៀបណា? ហ៊ឹក" មាល៍លីនលើកដៃម្ខាងចាប់ស្មាខ្លួនឯង ស្ដីបន្ទោសដែលខួរក្បាលនាងគ្មានសមត្ថភាពចងចាំរឿងដែលសំខាន់ៗអស់ទាំងនោះ នាងខឹងខ្លួនឯងខ្លាំងណាស់។
"នាងច្រម៉ក់! ដូចម្ដេចដែលគេហៅថាការបាត់បង់ការចងចាំនោះ? វាមិនដូចជានាងមានបំណងចង់ភ្លេចឯណា? យើងជឿថលោកប៉ានាង គាត់ក៏ប្រាកដជាយល់ជាក់ជាមិនខានឡើយ"
"ពិតមែនហ្អេស៎? ហ៊ឹក" ស្ដាប់ពាក្យលួងលោមរបស់គេលើកនេះ ចិត្តនាងក៏ធូរស្រាលបណ្ដាលចិត្តនាំក្រសែភ្នែកឲ្យនាងងើបមើលទៅគេទាំងបបូរមាត់ភ្ញោចពេបតិចៗ ជុងហ្គុកក៏ទាញនាងមកអោបអឹបជាប់ទ្រូងម្ដងទៀត រួចទើបញញឹមនិងថើបសក់នាងស្រាលៗ។ល្ងាចថ្ងៃដដែល..
គ្មាននរណាដូចជាគេម្នាក់នេះទេ តែគេនិយាយថាធ្វើអ្វី គេក៏នឹងធ្វើវាភ្លាមៗមិនចាំដល់ថ្ងៃថ្មី វេលាថ្មីអីនោះទេ ភូមិគ្រឹះទាំងមូលក្រាលគ្របទៅដោយស្មៅខៀវស្រងាត់និងសួនផ្កាក៏ក្រាបចុះទៅតាមកម្លាំងខ្យល់របស់ឧត្ថម្ភចក្រដែលហើរសំកាំងត្រដាងបង្អួតស្លាបឯណោះ នៅក្បែរទ្វារចេញនៃភូមិគ្រឹះក៏មានវត្តមានប្ដីប្រពន្ធ២នាក់នៅឈរក្បែរគ្នា ដោយខាងភរិយាគ្មានកាន់រឺស្ពាយអ្វីទាំងអស់ជាប់ស្មា ខុសប្លែកពីស្វាមីដែលមានស្ពាយកូនកាតាបតូចជំនួសនាង ហើយឈរកាន់ក្ដាប់ស្មានាងជាប់ ការពារមិនឲ្យមានបញ្ហាអ្វីរហូតទាល់តែឧត្ថម្ភចក្រផ្ទាល់ខ្លួនគេចុះចតបានជោគជ័យ។
"ថែរក្សាខ្លួនឲ្យល្អផងចៅហ្វាយប្រុស ចៅហ្វាយស្រី លីងច្បាស់ជានឹកដល់អ្នកទាំងពីរខ្លាំងណាស់" ហ្វាន៍លីងក្នុងនាមជាជំនិតរបស់មាល៍លីន ហើយក៏ជាអ្នកគោរពស្រឡាញ់អ្នកទាំងពីរដូចជាចាស់ទុំនោះក៏និយាយជូនពរការធ្វើដំណើរពួកគេនាពេលនោះ មាល៍លីនញញឹមរួចចូលអោបកាយរបស់នាងស្រាលៗទាំងទឹកមុខញញឹម។
"ខ្ញុំទៅមិនយូរទេហ្វាន៍លីង ខ្ញុំសន្យាថានឹងមកវិញ ឲ្យទាន់ថ្ងៃឆ្លងឆ្នាំថ្មីណា៎"
"ចាស៎! ខ្ញុំនឹងចាំម៉ាដាម ខ្ញុំនឹកម៉ាដាមណាស់" ហ្វាន៍លីងទទួលការអោបហើយក៏រលីងរលោង ព្រោះនឹកតាំងពីពួកគេមិនទាន់ឡើងយន្តហោះម៉្លេះ។ ជុងហ្គុកសំឡឹងមើលទៅស្រីៗដែលអោបគ្នានោះរួចញញឹមបន្តិច គេក៏ងាកភ្នែកទៅម្ខាង មុននិងវត្តមានរបស់នាយកម្លោះជាជំនិតរបស់គេម្នាក់ទៀតចូលមកដែរ។
"ភូមិគ្រឹះនេះទុកចិត្តលើឯងហើយណាហ្វ្រេដទីគ៍ ចាត់ទុកវាដូចជាផ្ទះឯងទៅចុះ ផ្ដាំលាលោកប៉ាឯងផង" ជុងហ្គុកចាកចេញទៅលើកនេះដោយគ្មានការព្រួយបារម្ភក៏ព្រោះតែគេមានហ្វ្រេដដែលទុកចិត្តនៅមើលថែផ្ទះ នាយហ្វ្រេដឯណោះកាលបើបានចាស់ទុំទុកចិត្តបែបនេះ គេក៏មានតែរីកមុខរីកមាត់ ពើងទ្រូងទទួលការផ្ដាំផ្ញើយ៉ាងសប្បាយចិត្តជាទីបំផុត។
"ទុកចិត្តចុះលោកម្ចាស់ ទាំងផ្ទះ ទាំងមនុស្សខ្ញុំក៏នឹងមើលថែឲ្យបានល្អបំផុត កុំបារម្ភអីទាន៎" ហ្វ្រេដនិយាយយ៉ាងមុតមាំខណៈភ្នែកងាករ៉េមើលផ្ទះនិងអ្នកក្បែរកាយឯណោះ ហ្វាន៍លីងកាលបើគេងាកភ្នែកមើលមកចំនាង ស្រីតូចក៏ព្យាយាមងាកមុខចេញនាំខ្លួនបែរទៅធ្វើការងារបន្តវិញ ហ្វ្រេដគេក៏ឆ្ងល់នឹងកាយវិការនាង តែគេមិនទាន់អាចសួរនាំ មានតែបណ្ដោយសិន ព្រោះគេមិនអាចទៅចោលលោកម្ចាស់នឹងម៉ាដាមបានទេ។
"បានឯងនិយាយបែបនេះ យើងក៏ស្ងប់ចិត្ត យើងទៅសិនហើយ"
"ដាលី! បងទៅហើយ តោះមាល៍លីន" ជុងហ្គុកកាន់ក្ដាប់ស្មារបស់ភរិយារួចដើរឡើងលើឧត្ថម្ភចក្រផ្ទាល់ខ្លួននោះព្រមគ្នាទាំងពីរនក់តែម្ដង ហ្វ្រេដក៏ញញឹមនឹងតាមមើលពួកគេរហូត ព្រមជាមួយនឹងដេនដាលីដែលនៅក្បែរនោះ ពួកគេឈរមើលការចាកចេញរបស់បងៗទាំងស្នាមញញឹមសប្បាយចិត្ត ខុសពីក្រសែភ្នែកកម្លោះម្នាក់ដែលឈរក្រៅរបងសំឡឹងមើលមក ដៃមានស្នាមរបួសក្ដាប់ដាល់របងមួយដៃបន្សល់ទាំងស្នាមជាប់នៅទីនោះ ដូចជាដៅនូវកំហឹងនិងភាពខឹងស្អប់របស់គេនៅទីនោះ។
"ការពិតពួកឯងព្រួតក្បាលគ្នាកុហកយើង នាងក៏ដូចគ្នា លូសុី...មិនមែនទេ! ដេនដាលី"៥០០ ៥០នាទីបានភាគបន្តមួយភាគទៀត៕
![](https://img.wattpad.com/cover/328644108-288-k446634.jpg)
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ