ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៨"មាល៍លីន!" ជុងហ្គុកស្រែកឡើងទាំងញ័រមាត់ មាល៍លីនឯណោះនាងក៏បានតែលានអណ្ដាតរួចកាន់ចានមកជ្រលរនៅនឹងមុខគេ មុននិងចេញទៅបាត់។ ជុងហ្គុកក្ដាប់ម្រាមដៃខ្លួនឯងណែនក្ដន់ហាក់ដូចជាព្យាយាមទប់មិនឲ្យចិត្តខឹងនឹងភរិយាដ៏សែនខិលម្នាក់នេះ គេទប់ចិត្ត ងាកបែរខ្លួនចេញពីកន្លែងនាំឲ្យគេចង់ក្អួតនោះ តែបែរជាប្រទះភ្នែកនឹងរាងកាយតូចស្រឡូនរបស់អ្នកជាប្អូនឯណោះវិញ។
"យ៉ាងមិចទៅ? យកប្រពន្ធក្មេងហើយបងទទួលបានលទ្ធផលបែបនេះ" ដេនដាលីដែលឈរអោបដៃផ្អែកខ្នងនឹងសសរផ្ទះឯណោះក៏ចោទសួរឡើង មុននិងនាំខ្លួនចូលមករកបងប្រុសខ្លួន។
"បើមិនជួយ កុំជាន់ថែម! នេះយើងឈឺក្បាលជាមួយបងថ្លៃសំណព្វចិត្តឯងមិនទាន់បាត់នៅឡើយទេ នេះនាងគ្រាន់តែបាត់ការចងចាំរឺក៏ប្រែក្រឡាក្លាយជាមនុស្សថ្មីទៅ? យើងតាមនាងមិនទាន់នោះទេ" ជុងហ្គុកច្រត់ចង្កេះដោយដៃម្ខាង ចំណែកដៃម្ខាងទៀតក៏ឈ្លីក្បាលខ្លួនឯងសឹងតែបែកខ្ញែកចេញជាពីរកំណាត់ក្នុងពេលនោះ។
"ពេលខ្លះរូបកាយ អត្តចារិករបស់គាត់ពេលនេះអាចជាខ្លួនរបស់គាត់ពិត ក្លាហានកាចឆ្នាស់ និងរឹងមាំ មិនដូចជាអ្វីដែលគាត់ព្យាយាមសម្ដែងនឹងសម្របតាមបញ្ជារបស់បងកាលពីមុននោះក៏ថាបាន" ដេនដាលីឆ្លើយតបមកវិញជាមួយប្រយោគដែលមានហេតុផលគួរឲ្យគិត ជុងហ្គុករលាចិញ្ចើមឆ្ងល់ខឹងអម្បាញ់មិញចុះបន្តិច។
"បើសិនជាដូចអ្វីដែលឯងនិយាយ អញ្ចឹងបានន័យថាកន្លងមកមាល៍លីននាងមិនបានប្រើប្រាស់ភាពជាខ្លួនឯងទេ តែនាងក៏បង្ខិតបង្ខំខ្លួនឯងទៅតាមការចង់បានរបស់បងអញ្ចឹងរឺ?"
"វាជារឿងធម្មតាសម្រាប់ភរិយាគ្រប់រូបទៅហើយបងប្រុស ដើម្បីរស់នៅជាមួយមនុស្សប្រុសបាន ពួកយើងមានតែព្យាយាមសម្របខ្លួនតាមស្វាមី ព្រោះជីវិតគូមិនមែនរស់នៅដើម្បីតែក្ដីសុខៗរបស់មនុស្សម្នាក់ៗនោះទេ" ស្ដាប់ដេនដាលីនិយាយបណ្ដើរ ភ្នែកជុងហ្គុកក៏ងាកដៀងមើលទៅមាល៍លីនបណ្ដើរ នាងអង្គុយលើសាឡុងសើចកក្អឹកពេលមើលទូរទស្សន៍ គេកម្រនឹងឃើញនាងធ្វើរឿងទាំងអស់នេះណាស់ កាលពីមុននាងនៅតែពីមុខចង្ក្រាន ចាក់តែរបស់ ហើយក្រៅពីនោះនាងក៏ជួយបន្ធូរការងាររាជការរបស់គេខ្លះ នាងមិនសូវជាមានពេលសម្រាប់ខ្លួនឯងប៉ុន្មានទេ។
"ខ្ញុំថាបងគួរតែ..អេ!" ដេនដាលីនាងងាកបែរក្រោយមួយភ្លែត មកវិញក៏បាត់មិនឃើញវត្តមានរបស់បងប្រុសនៅកន្លែងចាស់ ស្រីតូចចោលភ្នែកមើលក៏ឃើញគេដើរទៅរកមាល៍លីននៅបន្ទប់ទទួលភ្ញៀវឯណោះ នាងក៏ច្រត់ចង្កេះក្រវីក្បាលតិចៗ។
"ស្អប់តែប្រាប់ភ្លាម ធ្វើភ្លាមទាំងចិត្តក្ដៅហ្នឹងតើ ហ៊ើយ! បងប្រុសម្នាក់នេះ" នាងតូចក៏ទាញយកក្រូចឆ្មាមួយចំណិតពីលើតុដាក់ចូលមាត់ ក្រញ៉ែងខ្លួនព្រើតៗរួចដើរឡើងទៅជាន់បន្ទប់របស់នាងបាត់។ក្រឡេកទៅមើលជុងហ្គុកឯណោះវិញ គ្រាន់តែបានយោបល់ពីប្អូនភ្លាម គេក៏មករកប្រពន្ធភ្លែត នាយលើកដៃខ្ទប់មាត់ខ្លួនឯងព្រោះខ្លាចក្រែងថានាងនៅសល់ក្រូចទៀត តែមានឯណា នាងញ៊ាំអស់គ្មានសេសសល់ទេ មិនសល់សូម្បីតែសម្បក។
"ហ៊ឹម! តឹងពោះណាស់"
"ខំណាស់របស់ជូរហិលហ្នឹង" មាល៍លីនរអ៊ូថាឆ្អែត អ្នកដែលទើបតែមកដល់ក៏រអ៊ូព្រោះមិនចង់ឲ្យនាងខំញ៊ាំរបស់ទាំងនោះខ្លាំងពេក ស្រីតូចងាកភ្នែកមើលទៅគេបន្តិចរួចបែរមើលទូរទស្សន៍វិញធ្វើមិនដឹង ជុងហ្គុកក៏ព្រលែងដង្ហើមស្រាលរួចដាក់ខ្លួនអង្គុយក្បែរប្រពន្ធ។
"នៅឲ្យស្ងៀម កុំកិលខ្លួន" គេអង្គុយចុះមកមិនភ្លេចលូកដៃម្ខាងទប់ចង្កេះមាល៍លីនផង ព្រោះមិនអញ្ចឹងនាងនឹងកិលចេញពីគេទៀតជាក់ជាមិនខាន។
"ផ្ដាច់ការដូចដើម! ក៏បាន..ចង់និយាយអីក៏និយាយមក" គ្មានជម្រើសនាងក៏មានតែនៅស្ងៀម អោបដៃចាំស្ដាប់គេនិយាយបន្ត ជុងហ្គុកក៏ផ្អែកខ្នងនឹងសាឡុងរួចងាកមើលមុខនាង តែមិននិយាយអីទាំងអស់ មាល៍លីនក្ដាប់មាត់ខឹងតិចតួច នេះគេចូលមកអង្គុយអោបកាន់ចង្កេះនាង តែមិននិយាយអីបែបហ្នឹងហ្អេស៎?
"នែ! បើលោកមិន.."
"ចង់ទៅជប៉ុនទេ?" នៅសុខៗជុងហ្គុកក៏បែរជាសួរនាំនូវសំនួរមួយនេះទៅនាង មាល៍លីននៅស្ងៀមមិនមាននិយាយអ្វីទាំងអស់ ភាពស្ងៀមស្ងាត់របស់នាងកាន់តែធ្វើឲ្យជុងហ្គុកគិតថាសំណើរមួយនេះសាកសមសម្រាប់នាងបំផុត។
"តែ..តែថាខ្ញុំមិនដឹងទៅជួប.."
"យើងនឹងនាំនាងទៅជួបលោកប៉ានាង ហើយក៏ទៅសំពះផ្នូរម្ដាយនាងក្នុងនាមជាកូនប្រសារម្ដង"
"ហ៊ឹកៗ"
-
ប្រាប់ភ្លាម យំភ្លែតតាហ្មង៎កូនឆីម៉ែ
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ