ភាគទី៥៦

1K 41 0
                                    

ជឿជាក់ហើយក៏ខ្មើត បងហ្គុកមានឃប់យ៉ាង ខិខិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៦

ថ្ងៃបន្ទាប់..
ក្រសែភ្នែកមុតសំឡឹងមើលទៅអ្នកដែលឈរពីមុខខ្លួនតាំងពីក្បាលរហូតដល់ចុងជើង ចិញ្ចើមលើកឡើងខ្ពស់ព្រោះគេមិនរំពឹងថានឹងមានអ្នកមកសុំការងារគេធ្វើទាំងព្រឹក។
"នាងហ្នឹងហ្អេស៎ដែលចង់មកធ្វើការជួយយាមល្បាតយើងនោះ?"
"ចាស៎! ឃើញនិងមុខហើយនៅសួរទៀត"
"លូសុី.." កាលបើប្អូនស្រីនៅតែឆ្លើយប៉ោចៗដាក់ដេនឌ្រីក៍ ជុងហ្គុកក៏ឃាត់នាងដោយប្រើឈ្មោះក្លែងក្លាយដែលពួកគេបានព្រមព្រៀងគ្នានោះ ដេនឌ្រីក៍មិនទាន់និយាយអ្វី គេក៏ចុះពីម៉ូតូដែលបញ្ឈរចោលនោះរួចចូលមករកនាងតូច។
"ឆ្វឹប!ឌឿក.." គេលូកដៃចាប់ស្មាដេនដាលីបំណងចង់កាច់ដៃនាងជាស្លាបសេក តែដេនដាលីនាងមិនថែមទាំងឆ្លាតហើយក៏រហ័ស នាងគ្រវាសដៃគេចេញរួចលូកដៃគួកកញ្ចឹងករដេនឌ្រីក៍មួយដៃលាន់ឌឿក នាយសង្ហាងាកភ្នែកមើលទៅនាងហាក់ដូចជាស្មានមិនដល់សោះ ជុងហ្គុកឯណោះគេក៏មិនបាននិយាយអី មានតែលួចញញឹមពេលឃើញប្អូនស្រីបញ្ចេញសមត្ថភាពបែបនេះ។
"ធ្លាប់ហាត់អ្វីទេ?"
"ធ្លាប់ហាត់ការ៉ាត់តេ ហើយក៏ហាត់កាប់ដាវខ្លះៗ"
"តែយើងត្រូវការអ្នកដែលចេះបាញ់កាំភ្លើង.."
ផាំង!
ដេនឌ្រីក៍លើកយកចំណុចដែលនាងតូចមិនបានប្រាប់មកធ្វើជាលេសមិនចង់ឲ្យនាងចូលមកក្នុងក្រុមរបស់គេ តែដេនដាលីនាងក៏មិនបានឲ្យគេសមចិត្តដែរ នាងចូលទៅលូកហោប៉ៅខោគេរួចទាញកាំភ្លើងខ្លីមកបាញ់ទម្លុះកែវកាហ្វេដែលនៅលើតុឲ្យបែកខ្ចាយត្រឹមតែគ្រាប់ដំបូង ដេនឌ្រីក៍ស្ងាត់មាត់ ភ្នែកក៏ងាកមើលមកចំនាងល្អិតចិត្តធំនោះជំនួសវិញ។
"ចង់ឲ្យខ្ញុំបាញ់អីផ្សេងរឺអត់? ចង់ឃើញអីខ្ញុំពិសោធន៍ឲ្យមើលលោកមើលទៀត និយាយមក" ដេនដាលីនាងជាមនុស្សដែលមិនចុះញ៉មតាំងតែពីដើមមក នាងបញ្ជោះដេនឌ្រីក៍កាន់តែខ្លាំងព្រោះនាងសប្បាយចិត្តពេលឃើញគេស្ងាត់មាត់ដូចគេចុកបែបនេះ។
"គ្មានស្អីឲ្យសាកទៀតទេ.."
"ជេខេ! ស្អែកដឹកនាងមកទម្លាក់ពីព្រឹកមក យើងមានការងារឲ្យធ្វើច្រើននៅថ្ងៃដំបូង.."
"បាទ៎លោកបង" ជុងហ្គុកក៏ឆ្លើយតបទាំងស្រាលចិត្ត ព្រោះផែនការមួយនេះមិនបានបរាជ័យដូចជាការគិតទុកនោះទេ។
"អេ៎! ខ្ញុំជាអ្នកមកធ្វើការតើ មិចក៏ទៅប្រាប់បងជេេខវិញ?"
"នៅត្រង់ហ្នឹងក៏ស្ដាប់លឺដូចគ្នា ចាំបាច់អីចាំតែយើងនិយាយឈ្មោះនាងទើបចាត់ទុកថាយើងនិយាយពីនាងនោះ? រឿងច្រើនពិតមែនស្រីនេះ"
"នេះ.." ដេនដាលីក្ដៅស្លឹកត្រចៀក ប្រុសម្នាក់នេះសាហាវជាមួយនិងនាងពេកហើយ នាងស្អប់ណាស់មនុស្សប្រុសដូចជាគេ មនុស្សប្រុសដែលតម្កើងរឹកខ្លួនឯងដាក់មនុស្សស្រីបែបនេះ។
(ចាំមើលណា ពេលមកធ្វើការនៅទីនេះខ្ញុំនឹងកាច់លោកឯងឲ្យបាក់ជាកង់ៗតែម្ដង ចាំមើលចុះ)

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now