អរគុណសម្រាប់៨០០ភាគមុនណា៎
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១១ទឺតៗ
ទូរសព្ទ័ដែលនិយាយទាក់ទងគ្នាសុខៗនោះក៏ចុចបិទភ្លាមៗនាំជាភាពក្ដៅក្រហាយអន្ទះអន្ទែងដល់អ្នកម្ខាងទៀតនោះជាខ្លាំង អារម្មណ៍ស្រើបស្រាលហោះហើរដែលស្រីកំណាន់កំពុងតែផ្ដល់ឲ្យក៏ប្ដូរទៅជាគ្មានន័យអ្វីត្រឹមមួយប៉ព្រិចភ្នែក។
"បានហើយ!"
"អូនទៅសម្អាតខ្លួនណាន់សុី.." សព្វនាមពិរោះតែតុងសំឡេងហាក់ដូចជាមិនសមស្របជាមួយនិងសព្វនាមនោះសោះ ជុងហ្គុកគេក៏បែរជាក្រពុលមុខ ដកខ្លួនពីការបម្រើយ៉ាងស្វាហាប់របស់ស្រីល្អនោះ ណាន់សុីនាងក៏ព្រមឈប់តាមការប្រាប់របស់នាយ តែនាងក៏មិនបានទៅណាឆ្ងាយពីគេនោះទេ ពោលគឺនាងក្រោកឡើងមកទម្លាក់ខ្លួនដេកក្បែរកាយធំជង្គ្រោងរបស់បុរសម្នាក់នេះជំនួស។
"មានរឿងអីបងសម្លាញ់? បងទៅគិតអីនឹងនាងក្មេងម្នាក់នោះ? ក្រែងបងមកនេះព្រោះចង់គេចពីមុខដ៏គួរឲ្យធុញរបស់វាហ្អេស៎?" ណាន់សុីនាងក៏និយាយទាំងមិនសំចៃមាត់ ហាក់បីដូចជាជុងហ្គុកបើឱកាសឲ្យនាងបានដឹងលឺពីសម្ពន្ធ័ភាពគេនឹងមាល៍លីនច្បាស់ណាស់អ៊ីចឹង។
"នរណាថាបងគេចពីស្រីម្នាក់នោះ? បងមកធ្វើការ ហើយក៏ឆ្លៀតពេលលំហែខួរក្បាលបន្តិចប៉ុណ្ណោះ បើអូនមិនដឹងកុំចេះតែនិយាយឲ្យសោះណាន់សុី" ពេលដែលណាន់សុីរំលឹកពីស្រីម្នាក់នោះម្ដងណា ជុងហ្គុកតែងតែបង្ហាញកាយវិការខឹងសម្បារជានិច្ច ហេតុអីក៏បែបនេះ? ក្រែងគេនិយាយហើយថានាងគ្មានតម្លៃឲ្យគេឈឺក្បាលជាមួយទេនោះ?
"ក៏បាន! ចាត់ទុកថាអូននិយាយខុសចុះ ឥលូវបងសម្រាកចុះ អូនទៅសម្អាតខ្លួននឹងអាលបានដើរស៊បភីងបន្តិច ហិហិ" ណាន់សុីមិនបានខឹងនឹងសម្ដីគម្រោញគម្រើយរបស់គេទេ នាងបែរជាញញឹមរួចលោមាត់ទៅថើបថ្ពាល់ប្រុសកំណាន់ចិត្តបន្តិច មុននិងចេញទៅទៀត។
គ្រឹប!
ណាន់សុីនាងចេញទៅបាត់ពីមុខមាត់នាយ ជាពេលដែលនាយអាចព្រលែងអារម្មណ៍តានតឹងពិតចេញមកច្បាស់ៗតែម្ដង គេលើកទូរសព្ទ័ឡើងសំឡឹងមើលទៅលេខខលចូលមុននោះ មុខឡើងក្រហមសឹងតែផ្ទុះ ព្រោះខឹងនឹងទង្វើប្រពន្ធសម្អប់មុននោះ។
"គិតហ្អេស៎? ថានាងអាចធ្វើអ្វីក៏បានតាមចិត្តនោះ?" គិតរួចគេក៏ចុចទាក់ទងទៅកាន់លេខមុននោះវិញភ្លាមៗមិនបង្អង់ ខលម្ដងពីរដងមិនចូល នាយក៏មិនព្រមឈប់ គេព្យាយាមចុចខលបន្តទៀត ចុចខ្លាំងៗសឹងតែផុងអេក្រង់ទូរសព្ទ័ទៅហើយ។ក្រឺង!ក្រឺង..
"ម៉ាដាម..ម៉ាដាមលោកម្ចាសខលមកចង់ផ្ទុះទូរសព្ទ័ហើយ" ក្រឡេកមកមើលអ្នកដែលធ្វើឲ្យជុងហ្គុកក្ដៅក្រហាយឯណេះវិញ នាងតូចយើងមិនបានទៅកើតទុក្ខបុកម្នេញអីទេ ពោលគឺនាងយកពេលមកអង្គុយអានឯកសារដែលមានច្រើនគរដូចជាភ្នំឯណោះ ចំណែកហ្វាន៍លីងដែលនៅជាមួយនោះនាងក៏ជាអ្នកដែលអង្គុយរាយការណ៍ជាប់រហូតពីហេតុការណ៍នៅខាងក្រៅនិងទូរសព្ទ័លើតុ។
"នាងទទួលបន្តិចទៅលីង ខ្ញុំមានការរវល់ខ្លាំងណាស់"
"អូយ៎! មិនបានទេម៉ាដាម អ្នកបម្រើគ្មានសិទ្ធិប្រើប្រាស់ទូរសព្ទ័នៅបន្ទប់នេះទេម៉ាដាម បើលោកម្ចាស់ចាប់បានច្បាស់ជាបែកមាត់ខានបានហូបបាយជាមិនខានទេ"
"មើលទៅដូចជាហិង្សាម៉្លេះ? ក៏បាន..លីងយកមកនេះមក ខ្ញុំជាអ្នកលើកចុះ" គ្រាន់តែចៅហ្វាយស្រីឆ្លើយព្រមភ្លាមហ្វាន៍លីងក៏ប្រញាប់រួសរ៉ាន់លើកយកមកជូននាងភ្លាម មាល៍លីនក៏ទទួលពីដៃនាងរួចផ្អៀងក្បាលទប់ទូរសព្ទ័និងស្មាម្ខាងដើម្បីស្ដាប់។
"មានការអីចាស៎លោកប្ដី?"
(ឈប់និយាយផ្អែមជាមួយយើងទៀត..)
"បើមិននិយាយផ្អែមបងចង់ឲ្យអូនហៅអាតាបុិកញ្ចាស់មែនទេ?" មាល៍លីននិយាយទាំងមុខធម្មតា តែហ្វាន៍លីងឯណោះក៏បង្ហាញភាពភ្ញាក់ផ្អើលខ្លាំងមិនធម្មតា ព្រោះមិនដែលមាននរណាហ៊ាននិយាយភាសាបែបនេះជាមួយលោកម្ចាស់ទេ ម៉ាដាមនាងជាមនុស្សដំបូងហើយ។
(នាងកាន់តែផ្ដេសផ្ដាសហើយមាល៍លីន! នាងដឹងថានាងគួរឲ្យធុញកម្រិតណាទេ?)
"បន្តិចទៀតលោកគង់តែលែងធុញទេ បើលោកគ្មានការអីទេខ្ញុំចុចបិទហើយណា៎"
(នាងហ៊ានបិទដែរហ្អេស៎?)
"មិនហ៊ានយ៉ាងមិចកុងតាក់ចុចបិទនៅនិងខ្ញុំ មិនមែននៅនិងលោកឯណា? បើថាពិបាកធ្វើចិត្តនឹងគេចុចបិទមុនមិនបាន អ៊ីចឹងលោកបិទឲ្យបានមុនទៅ"
"ព្រះអើយ! នេះខ្ញុំព្រឺរោមអស់ហើយ" ហ្វាន៍លីងពោលទាំងញើសជោគក្បាល។
-
៥០០ឡាច៎រយៈពេល៥០នាទី អេតមីនជូនមួយភាគទៀត៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ