ភាគទី៩១,៩២

1K 43 1
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៩១,៩២

"នាង..នាងឯង"
"ហ្អាយ៎!! បងជុងឃើញទេ? បងឃើញវាធ្វើស្អីដាក់អូនខ្លះទេ? ហ៊ឹកៗ អូនមិនសុខចិត្តទេ" ណាន់សុីកាលបើនិយាយអ្វីក៏មិនឈ្នះគេ ជាពិេសសខ្លួនក៏ត្រូវសើមជោគដោយការជះរបស់មាល៍លីនទៀត នាងក៏មានតែបែរខ្លួនចូលមកអោបក្រៀកដៃជុងហ្គុកជំនួស ហើយក៏ត្អូញត្អែរបំណងចង់ឲ្យនាយនៅខាងនាងវិញ។
"ឆ្លើយទៅលោកគិតថារឿងនេះវាយ៉ាងមិច? លោកនៅខាងនាងនេះរឺក៏នៅខាងប្រពន្ធ? តែបើតាមខ្ញុំគិត អ្នកទាំងពីរប្រហែលជានឹកគ្នាខ្លាំងបាត់គ្នាមិនបានហើយ ទើបបានជាម្នាក់ទៀតត្រូវរត់មករកម្នាក់ទៀតដល់បរទេសបែបនេះ" ខណៈណាន់សុីបង្ហាញអាកប្បកិរិយាបែបញិញ៉ក់ចង់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកម្ខាងទៀត មាល៍លីនក៏និយាយលះៗច្បាស់ៗដាក់កណ្ដាលមុខពួកគេទាំងពីរ ជាពិេសសគឺចំពោះជុងហ្គុកហ្នឹងតែម្ដង។
"មាល៍..បង"
"បងជុង! អូនរងាណាស់ ហ៊ឹកៗ រងាខ្លាំងណាស់" ជុងហ្គុកបំណងចង់និយាយរកមាល៍លីនតែអ្នកដែលអោបក្រៀកដៃនោះមិនយល់ព្រមនិងប្រញាប់ក្រសោបអោបកាយគេជាប់មិនលែង អោបទាំងមិនគិតខ្មាសភ្នែកកម្មករដែលនៅចំការក្បែរៗនោះសោះ ជុងហ្គុកឯណេះក៏ធ្វើឲ្យមាល៍លីននាងខឹងដូចគ្នា គេដឹងហើយលឺហើយថាខ្លួនឯងកំពុងតែធ្វើអី មកទីនេះតាមនាងត្រុកៗដើម្បីអី តែគេក៏បែរជានៅស្ងៀមឲ្យស្រីផ្សេងអោបបែបនេះ។
"ក្បាលអូនក៏ឈឺដែរ ហ៊ឹក! សង្ស័យតែពកហើយទេដឹង?" ណាន់សុីញល់ក្បាលនិងស្មារបស់ជុងហ្គុក ខណៈពេលដែលភ្នែកនាងងាកសំឡឹងក្នុងន័យឌឺដងដាក់មាល៍លីនមិនឈប់ ស្រីតូចយើងក៏មិននិយាយអី គឺឈរអោបដៃសំឡឹងមើលសកម្មភាពពួកគេទាំងពីរមិនឈប់។
ទីត!ទីត..
ការសន្ទនាលាយឡំនិងភាពឌឺដងនោះក៏ត្រូវផ្អាកមួយភ្លែតកាលបើមានសំឡេងសុីផ្លេឡានមួយបន្លឺឡើងមក មាល៍លីននិងណាន់សុីងាកបែរមើលទៅឡានដែលបើកចូលមកនោះរួចចងចិញ្ចើមដូចគ្នាព្រោះពួកគេមិនដឹងថានរណាចូលមកឡើយ មានតែមនុស្សម្នាក់ដែលនៅចន្លោះកណ្ដាលរវាងពួកគេនោះដែរស្គាល់។
ឡានបើកចូលមកនោះក៏បញ្ឈប់កាលបើមកជិតដល់កន្លែងដែលពួកគេទាំងបីនាក់ឈរ ទ្វារឡានម្ខាងបើកឡើងបង្ហាញវត្តមានម្ចាស់រាងកាយមាំទាំពីកន្លែងតៃកុង ខណៈទ្វារម្ខាងទៀតបើកនាំខ្លួនអ្នកដែលនាំឲ្យស្នាមញញឹមមាល៍លីនរីកស្គុសស្គាយឡើងមួយរំពេច។
"ដាលី?" មាល៍លីនឧទានហៅប្អូនថ្លៃស្រីទាំងសប្បាយចិត្ត អ្នកម្ខាងទៀតឯណោះក៏ញញឹមមិនខុសពីនាងដែរ បងប្អូនថ្លៃទាំងពីរនាក់បំណងចង់ទៅរកគ្នា តែស្រាប់តែមានមនុស្សម្នាក់មកកាត់មុខ និងចូលទៅកាន់ក្រសោបដៃអ្នកទើបមកដល់នោះជាប់។
"បងសប្បាយចិត្តណាស់ដែលបានជួបដាលី នេះគឺបងណាន់សុីណា៎ ដាលីប្រហែលជាធ្លាប់បានលឺពីបងហ្គុកខ្លះហើយត្រូវអត់?"
"មិនដែលធ្លាប់លឺផង! ហើយមួយទៀត..ដកដៃដ៏សែនកខ្វក់របស់នាងចេញពីអាវខ្ញុំ អាវនេះតម្លៃរាប់ម៉ឺន បើប្រឡាក់នាងមានលុយសងរឺអត់?" ណាន់សុីមើលទៅដូចជាចង់រាក់ទាក់យកចិត្តដេនដាលី ក៏ព្រោះតែនាងស្គាល់នឹងដឹងថាដេនដាលីជាប្អូនស្រីរបស់ជុងហ្គុក ហើយក៏ដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងពួកគេដែរ អញ្ចឹងនាងមានតែព្យាយាមយកចិត្តដេនដាលីបែបហ្នឹងហើយ។
"ដេនដាលីហ្អា៎ អូយ៎"
"បងមាល៍ហ្អា៎.. ហូយ៎! នឹកណាស់ ហិហិ" មិនចាំដល់ណាន់សុីនាងលែងដៃទាន់ ដេនដាលីរលាស់ដៃនាងចេញមួយទំហឹងសឹងតែដួលដាច់ផ្ងារ នាងប្រញាប់រត់ទៅរកបងថ្លៃពិតប្រាកដរួចអោបគ្នាដូចជានឹករលឹកនិងបែកគ្នារាប់ឆ្នាំហើយអញ្ចឹង ដេនដាលីដកខ្លួនពីការអោបរះចថើបថ្ពាល់មាល៍លីនស្រាលៗនាំឲ្យកែវភ្នែកមុតរបស់ជុងហ្គុកឯណោះមើលមកលាយឡំនិងអារម្មណ៍សប្បាយមិនដឹងខ្លួន ការដែលគេធ្វើបែបហ្នឹងវាក៏ធ្វើឲ្យណាន់សុីកាន់តែមានអារម្មណ៍ខឹងសម្បារខ្លាំងលើសដើម នាងបែរទៅម្ខាងបំណងចង់ដើរគេចចេញតែអ្នកដែលមកជាមួយដេនដាលីនោះក៏មកឈរពាំងឃាត់។
"ល..លោកឯងជានរណា?" នាងបោះសំនួរមួយដែលនាំឲ្យហ្វ្រេដទល់អណ្ដាតខ្លួនឯង រួចអោនសំឡឹងមើលមុខនាយព្រមជាមួយក្រសែភ្នែកចម្លែកមួយដែលណាន់សុីនាងស្មានមិនត្រូវ។
"ជានរណាមិនសំខាន់ សំខាន់ដឹងត្រឹមតែយើងមករកនាងហើយក៏..គ្រឹប" ហ្វ្រេដមិននិយាយច្រើនក៏ចាប់ទាញនាងឲ្យបែរខ្នងរួចដាក់ខ្នោះជាប់រួចរុញនាងបុកនិងកូបឡានលាន់ភឹប ជុងហ្គុកឯណោះគេក៏ភ្ញាក់ផ្អើលមិនស្ទើរ នេះវាមានរឿងស្អីឲ្យប្រាកដទៅ?
"ចង់ធ្វើស្អីហ្នឹង? លោកឯងមានសិទ្ធិស្អីមកចាប់យើង"
"មានសិទ្ធិស្អីអញ្ចឹងហ្អេស៎? នាងបានរាយការណ៍ការងាររបស់លោកម្ចាស់ទៅកាន់សត្រូវ នាងចូលមកធ្វើជារនុកក្នុងក្បែរខ្លួនលោកយូរប៉ុណ្ណឹងហើយនាងនៅមានមុខមកប្រកែកទៀត?"
"រនុកក្នុងហ្អេស៎? នេះបានន័យថាយ៉ាងមិច?" ជុងហ្គុកកាលបើលឺច្បាស់ៗ បូកផ្សំនិងភាពស្ងៀមស្ងាត់របស់ណាន់សុីទៀត វាដូចជាកាន់តែបញ្ជាក់ប្រាប់នាយច្បាស់ថាការអះអាងរបស់ហ្វ្រេដទាំងអស់វាគឺជាការពិត។
(លែង..លែងយើង បងហ្គុក ជួយអូនផង ហ្អាយ៎ លែង)
ដោយសារតែមិនអាចប្រកែកបាន ណាន់សុីនាងក៏មានតែស្រែកហៅបុរសដែលធ្លាប់ជាគូស្នេហ៍ឲ្យជួយខ្លួន តែជុងហ្គុកក៏មានតែប្រើភ្នែកកាចមើលទៅនាង មើលទាំងអារម្មណ៍ឆាបឆួល មិននឹកស្មានថាក្មេងដែលគេខំស្រឡាញ់ ផ្គត់ផ្គង់កន្លងមកនោះបែរជាលួចចាក់គេពីក្រោយខ្នងយ៉ាងសាហាវបែបនេះ គេមិនជួយនាង គេមានតែឈរជ្រែងហោប៉ៅមើលហ្វ្រេដអូសនាងទៅដាក់ឡានប៉ូលីសប៉ុន្មានគ្រឿងដែលចូលមកតាមក្រោយឯណោះ។
"ដាលីមកក៏ល្អហើយ យកបងប្រុសឯងត្រឡប់ទៅវិញផង នៅទីនេះបងគ្មានកន្លែងទុកឲ្យគេស្នាក់នោះទេ"
"អេ!បងថ្លៃ..បងមាល៍ ហ្អា៎" រឿងមួយដោះស្រាយបានរលូហើយនៅឡើយតែរឿងមួយទៀតដែលកំពុងតែដើរទៅរកផ្លូវមួយដែលពិបាក ជុងហ្គុកងាកបែរទៅរកភរិយាតែក៏បែរជាបានឃើញមាល៍លីននាងដើរចេញទៅឆ្ងាយពីដេនដាលីទៀត គេប្រញាប់បោះជំហានយ៉ាងលឿនបំណងចង់ចូលទៅរកនាង តែមកដល់ត្រឹមកន្លែងដេនដាលី នាងក៏ចាប់ដៃគេជាប់។
"ខ្ញុំថាមុននិងបងចូលទៅរកបងមាល៍ បងគួរតែអានអ្វីដែលគាត់សរសេរនេះសិនទៅ" ដេនដាលីបញ្ចប់ប្រយោគត្រឹមក្រដាសកូពីប៉ុន្មានសន្លឹកដែលនាងហូតយកពីក្នុងអាវក្រៅរបស់នាង ជុងហ្គុកមិនមាត់ក៏ទទួលយកពីនាង តែគេទទួលយកវាទាំងទឹកមុខបង្ហាញភាពមន្ទិលសង្ស័យជាច្រើនជាប់។
"វាជាសៀវភៅកំណត់ហេតុបងមាល៍ ខ្ញុំលួចកូពីវាទុកយូរមកហើយតែគ្មានឱកាសបានឲ្យបង ខ្ញុំគិតថាបងមាល៍គាត់ស្រឡាញ់បងយូរមកហើយ តាំងពីបងនៅអាក្រក់ព្រៃផ្សៃឯណោះ"
"ឯងនិយាយជាការពិតហ្អេស៎ដាលី?"
"វាគ្មានស្រីឯណាព្រមទៅប្រថុយស្លាប់ដើម្បីតែប្ដីដែលខ្លួនមិនមានចិត្តស្រឡាញ់ទេ បងប្រុសឋានៈខ្ពស់ដែរ តែដូចជាមិនឆ្លាតសោះ"
"នាងប្អូនចម្កួត"
-
1ខេពេលណាបានភាគបន្តពេលនោះណា៎៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now