ភាគទី២០

1.5K 54 0
                                    

អេតមីនគិតថាដាក់ហ្គេមលេងៗ តែមានណាអ្នកអានឈ្នះមែនទែន ហិហិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២០

ឆ្វាប់!
ឆ្វាប់..
ការជួយសង្គ្រោះជីវិតដែលលោកម្ចាស់ធ្វើនោះ ដំបូងឡើយនាងគិតថាព្រោះតែគេចង់ជួយដល់ជីវិតនាងពិតមែន ក៏ប៉ុន្តែក្រោយពីគេនាំនាងមកកាន់ភូមិគ្រឹះវិញ គេក៏បញ្ជាក់នូវសម្ដីដែលគេបាននិយាយមុននោះ។
ឆ្វាប់!
ផ្ដៅធំវែងវ៉ាត់លើខ្នងនាងម្ដងហើយម្ដងទៀត វ៉ាត់ដោយដៃបុរសដែលកំពុងតែមានរបួសដៃម្ខាង របួសដែលផ្ដល់ពីគ្រាប់កាំភ្លើងជនសង្ស័យទាំងនោះ ទោះបីជាគេមានរបួសក៏ពិតមែន តែគេក៏មិនភ្លេចវិន័យនិងការដាក់ទោសក្នុងវិមានដែរ។
"មើលឲ្យហើយទៅពួកឯង.. មិនថាមានឋានៈខ្ពស់កម្រិតណាទេ បើហ៊ានតែជំទាស់បញ្ជាយើង គេក៏នឹងត្រូវការពិន័យបែបនេះ យល់ទេ?"
ឆ្វាប់!
"អឹស" មួយផ្ដៅនេះការវ៉ាត់មិនសូវខ្លាំង តែវាក៏បង្កភាពស្រៀវស្រាញដល់រាងកាយនាងតូចដែលកំពុងតែក្ដាប់ស្មៅខាងក្រោយភូមិគ្រឹះនោះ ហ្វាន៍លីងនាងមានបំណងចង់រត់ចូលមក តែមាល៍លីនក៏លើកដៃឃាត់ បបូរមាត់នាងឡើងស្លេកញ័រតែភ្នែកក៏ព្យាយាមងើបសំលឹងមើលទៅកូនចៅទាំងស្នាមញញឹមជាប់មាត់។
"ត្រូវលើកនេះ នាងត្រូវចាំទុក" ជុងហ្គុកវ៉ាត់មួយផ្ដៅចុងក្រោយត្រូវខ្នងរបស់មាល៍លីន នាងតូចក៏នៅស្ងៀមមិនកម្រើកអ្វីទេ ដៃម្ខាងញីញ័រលើកឡើងទាញដៃអាវក្រាស់យកពាក់បិទបាំងស្នាមពីក្រោយជិត។
"ម៉ាដាម ហ៊ឹកៗ"
"កុំយំហ្វាន៍លីង! ខ្ញុំ..ខ្ញុំមិនអីទេ ហ៊ឺ" ហ្វាន៍លីងដែលត្រូវគេកាន់ជាប់ណែននោះក៏ប្រញាប់រើកញ្ជ្រោលចូលមករកចៅហ្វាយស្រី នាងអោបមាល៍លីន ហើយក៏ទទួលដឹងពីឈាមហូរជ្រាបសើមៗនៅក្រោយខ្នងនាង។
"ម៉ាដាម..ហ៊ឹក ម៉ា-"
"នាងក៏មិនរួចខ្លួនដែរហ្វាន៍លីង.. មកណេះ" ហ្វាន៍លីងបំណងចង់អោបនាំចៅហ្វាយស្រីឡើង ក៏ប៉ុន្តែនាងភ្លេចថាខ្លួនឯងក៏មានទោសកំហុសដែលត្រូវដោះស្រាយដែរ ហើយការស្រែកឡើងរបស់ចៅហ្វាយប្រុសក៏ដាស់ស្មារតីនាងឲ្យដឹង ហ្វាន៍លីងទម្លាក់ដៃពីការចាប់កាន់ចៅហ្វាយស្រីរួចថយមួយជំហានត្រៀមឲ្យចៅហ្វាយពិន័យ ជុងហ្គុកលើកផ្ដៅឡើងបំណងចង់វាយនាងទៅហើយ តែក៏មានអ្នកមកអោបនាងពីក្រោយហើយក៏ត្រូវចៅហ្វាយប្រុសវ៉ាត់លាន់ឆ្វាប់។
"មាល៍លីន?!"
"ម៉ាដាម?" មាល៍លីនដែលបិទភ្នែកទទួលយកការដាក់ទោសទៅហើយនោះ នាងក៏បើកភ្នែកឡើងក្រោយទទួលដឹងថាមានអ្នកមកអោបខ្លួនពីក្រោយខ្នងជាប់ អ្វីដែលនាងឃើញគឺទឹកមុខស្លេកស្លាំងស្លក់គ្មានឈាមរបស់ចៅហ្វាយស្រីដែលទើបតែត្រូវ៧០រំពាត់មុននោះ ពេលនេះគាត់មករងជំនួសនាងធ្វើអីទៀត?
"នាងចង់ងាប់រឺយ៉ាងមិចមាល៍លីន? ឆាប់ចេញ.."
"វាយខ្ញុំមកលោកម្ចាស់! ហ្វាន៍លីងមិនបានខុសនោះទេ ខ្ញុំទេដែលប្រើអំណាចបញ្ជានាង" មាល៍លីននិយាយរួចក្រសោបអោបកូនចៅជាប់កាន់តែណែន ជុងហ្គុកឯណោះចិត្តក៏សឿងដែរ គេមិនបាននិយាយអ្វីច្រើនទេ គេក៏លើកផ្ដៅវាយអ្នកដែលចចេសការពារគេនោះតែម្ដង។
ឆ្វាប់!ឆ្វាប់..
"លោកម្ចាស់ ហ៊ឹក លោកម្ចាស់ឈប់ទៅ ហ្អា៎ ហ៊ឹកៗបានហើយ ម៉ាដាមឈឺ លោកម្ចាស់"
"នាងស្ងាត់មាត់ទៅបើមិនចង់ឲ្យយើងវាយថែមផ្ទួនពីនេះទៀត"
"មិនអីទេលីង! ខ្ញុំមិនអីទេ ខ្ញុំ..ខ្ញុំអាចទ្រាំបាន ហ៊ឹក" មាល៍លីននាងមិនបានប្រកែកតវ៉ាអ្វីទេ នាងក៏ប្រម៉ែប្រមូលកម្លាំងឆ្លើយតបនិងអោបស្មាហ្វាន៍លីងកាន់តែជាប់ ស្រីតូចញញឹមទាំងញ័របបូរមាត់ នាងពេញចិត្តនឹងទទួលកំហុស ព្រោះទោះនាងអាក្រក់ក្នុងភ្នែករបស់លោកម្ចាស់ តែនាងក៏សប្បាយចិត្តដែលនាងបានជួយដល់តួនាទីរបស់លោកម្ចាស់ខ្លះ។

ម៉ោង៩រាត្រី..
សឺត! ហ៊ឺ..
គ្រប់យ៉ាងក្នុងផ្ទះហាក់ស្ងប់ស្ងាត់ចម្លែក ព្រោះតាំងពីមានរឿងមក គ្រប់គ្នាក៏ដើរតាមតួនាទីត្រង់ដូចជាបន្ទាត់តែម្ដង ដូច្នេះផ្ទះធំក៏មានតែមាល៍លីននិងកូនចៅជំនិតដែលមិនទាន់ចូលសម្រាក។
"អ..អូយ៎"
"ឈឺណាស់មែនទេម៉ាដាម? ហ៊ឹក..ហេតុអី? ហេតុអីក៏មកជួយរងជំនួសខ្ញុំ" អ្នកអង្គុយឲ្យគេលាងរបួសបែរជាមិនយំ តែបែរជាអ្នកដែលជូតរបួសឲ្យនោះជាអ្នកយំទៅវិញ ហ្វាន៍លីងយំឡើងហើមភ្នែកអស់តាំងតែពីក្បាលល្ងាចរហូតមកដល់ពេលនេះ មាល៍លីនសំឡឹងមើលមុខកូនចៅរួចលើកដៃអង្អែលក្បាលនាងបន្តិច ទោះជានាងបានសម្រាកពីការធ្វើទារុណកម្មក៏ដោយក៏មុខនាងនៅតែបន្តស្លៀកស្លាំងទៀត។
ទឹកមុខរបស់នាងក៏ត្រូវបុរសម្នាក់ដែលឈរនៅនឹងមាត់ទ្វារសំឡឹងមើលមក នាយឈរមួយកន្លែងក្រពាត់ដៃមើលទៅពួកនាងៗទាំងមុខមានចម្ងល់ មួយសន្ទុះកូនចៅគេក៏ចូលមកដល់ល្មម។
"ម៉ាដាមបានស្ដាប់សារដែលរដ្ឋាភិបាលផ្ញើមករឿងដកតំណែងនោះ!"
"ឆ្កួតបំផុត.." នាយខឹងជ្រុលដល់ទះទ្វារមួយដៃ អ្នកដែលនៅខាងក្នុងក៏ងាកភ្នែករំពៃមើលមក មុននិងបានឃើញចៅហ្វាយប្រុសកំពុងតែលបលួចមើលមកពួកនាង។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now