ចង់ឲ្យនាងទៅព្រោះបារម្ភពីអ្វី? បារម្ភពីនាងរឺក៏អ្វីផ្សេង?
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៤"ការងារកំពុងតែដំណើរការទៅយ៉ាងល្អ? ហេតុអីក៏លោកម្ចាស់តក់ក្រហល់ចង់ឲ្យខ្ញុំត្រឡប់ទៅវិញបែបនេះ?"
"រឺមួយក៏..លោកម្ចាស់ខ្លាចថាស្រីម្នាក់នោះនឹងដឹងថាពួកយើងនៅជាមួយគ្នា?" ក្នុងស្ថានភាពបែបនេះ ការបណ្ដេញនាងឲ្យត្រឡប់ទៅវិញជាចំណុចមួយដែលធ្វើឲ្យមាល៍លីនមិនគិតពីអ្នកទីបីនោះមិនបាន។
"នាងចាំរឿងកាលពីយប់នោះបានត្រូវទេ? យប់ដែលណាន់សុីខលមកនោះ?" ជុងហ្គុកគេក៏មិនទុកមាត់ ជជីកសួរនាំប្រពន្ធទាំងក្នុងទ្រូងក៏ចុកអួលណែនមិនខុសពីមាល៍លីន ស្រីតូចនៅស្ងៀមមិនបាននិយាយអ្វីតែក៏បែរមុខចេញមិនសំឡឹងមើលស្វាមីទៀត។
"ខ្ញុំមិនជ្រៀតជ្រែងរឿងជីវិតឯកជនរបស់លោកម្ចាស់ទេ ខ្ញុំមិនហាមឃាត់ដែលលោកម្ចាស់មាននារីដែលខ្លួនឯងស្រឡាញ់ទុកជាកំណាន់ចិត្តនោះដែរ ក៏ប៉ុន្តែសម្រាប់រឿងនេះ.. ខ្ញុំសុំចិត្តលោកម្ចាស់ចុះ បើទោះជាខ្ញុំមិនមែនជាប្រពន្ធដែលនៅក្នុងចិត្តលោកម្ចាស់ តែក៏សុំឲ្យខ្ញុំមានឈ្មោះជាប្រពន្ធដែលមានប្រយោជន៍ក្នុងប្រវត្តិការងារលោកម្ចាស់បានទេ? ខ្ញុំមិនសុំអ្វីច្រើនជាងនេះទៀតទេ.." មាល៍លីនមិនងាកមើលមុខគេ ព្រោះនាងមិនចង់ឲ្យគេឃើញភាពទន់ខ្សោយដែលនាងកំពុងតែមាននាពេលនេះ ជុងហ្គុកឯណោះគេក៏ស្ងៀមស្ងាត់បន្តិច ដៃម្ខាងលើកបំណងចង់ចាប់កាន់ស្មានាង តែក៏មានមនុស្សម្នាក់ចូលមកអោបនាងមុនជាប់។
"មកពីសាលាហើយរឺកូនម៉ាក់?"
"ទៅសាលាតែមួយថ្ងៃ មានអារម្មណ៍ដូចនៅឆ្ងាយម៉ាក់រាប់ខែអ៊ីចឹង.. ដេននីសុំអោបម៉ាក់ឲ្យយូរណា៎" ការឈ្លោះទាស់ទែងសម្ដីគ្នារវាងពួកគេក៏មិនអាចបន្តបាន ព្រោះថាកូនជាទីស្រឡាញ់មកដល់ផ្ទះវិញហើយ ពួកគេមិនអាចធ្វើជាគម្រូមិនល្អដល់ដេននីឡើយ។
"បានហើយ! ដេននីទៅងូតទឹកសម្អាតខ្លួនណា៎ ចាំម៉ាក់ទៅចម្អិនអាហារឲ្យកូនញ៊ាំណា៎"
"ធ្វើអាហារណាដែលស្រួលៗបានហើយម៉ាក់ ដេនមិនចង់ឲ្យម៉ាក់ហត់ទេ ជុប៎" មុននិងទៅរៀបចំខ្លួនតាមម្ដាយប្រាប់ដេននីក៏ផ្ដាំនិងជំទើតជើងថើបថ្ពាល់ម្ដាយតិចៗ មាល៍លីនតាមសំឡឹងមើលការចាកចេញរបស់កូនរហូតទាល់តែកូនចូលទៅបន្ទប់របស់គេបាត់ ទើបនាងប្រែទឹកមុខជាថ្មី។
"លោកម្ចាស់ចង់ពិសារអីទេ ចាំខ្ញុំរៀបចំជាមួយគ្នានិងដេននីតែម្ដង"
"មាល៍..មាល៍លីនឈប់សិន" នាងមិននៅគិតរឺក៏ស្ដាប់អ្វីច្រើន នាងដើរទៅកាន់ផ្ទះបាយយ៉ាងលឿន ទោះបីជាដឹងលឺហើយថាលោកម្ចាស់ស្រែកហៅនាងប៉ុណ្ណា ជុងហ្គុកកាលបើនិយាយរឿងសាច់ការណ៍មិនបានសម្រេច គេក៏បែរជាតប់ប្រមល់ភ្លាមៗតែក៏មិនអាចបញ្ចេញសម្រែកអ្វីបាន ព្រោះគេមិនចង់សាងកំហុសផ្ទួនៗគ្នាច្រើនដងនោះទេ។

YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ