ភាគទី៣៩

1.2K 50 0
                                    

រកសុីសសុះគ្នា កូនមកទាន់ អាណិតណាស់ ហិហិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣៩

"ដេននីហ្អា៎!"
"មកពីសាលាហើយហ្អេស៎កូន?" រឿងរ៉ាវដែលស្រៀវស្រាញបម្រុងនឹងកើតឡើងនោះក៏ត្រូវបញ្ឈប់កាលបើក្មេងតូចស្លៀកឈុតឯកសណ្ឋានសាលាចូលមក មាល៍លីនក៏លើកយកកូនប្រុសមកជាមូលហេតុ រួចប្រញាប់ក្រោកឡើងទៅទទួលកូន។
"បាទ៎ កូនមកហើយណាម៉ាក់ សុំអោបម៉ាក់មួយមក ហិហិ" ដេននីនិយាយដូចជាមិនបានចាប់ភ្លឹកសឹងរឿងដែលកើតឡើងមុននោះសោះ មាល៍លីននាងក៏ធូរចិត្ត រួចបន្ទន់ជង្គង់អោបកូនប្រុសជាប់ទាំងស្នាមញញឹម។
"កូនដោះកាតាបទុក ហើយសម្រាកមួយភ្លែតសិនទៅ ម៉ាក់ទៅកម្ដៅម្ហូបឲ្យណា៎"
"បាទ៎ម៉ាក់" ដេននីឆ្លើយតបព្រមជាមួយនិងស្នាមញញឹមទៅកាន់ម្ដាយ មាល៍លីនក៏ងក់ក្បាលរួចប្រញាប់ទៅចាត់ការម្ហូបតាមការសន្យារបស់ខ្លួន។ នៅទីនេះក៏សេសសល់តែវត្តមានមនុស្សប្រុស២នាក់ ម្នាក់ជាកូនក្មេងច្រឡើមគួរឲ្យខ្នាញ់ ម្នាក់ទៀតជាមនុស្សចាស់ដែលមិនចូលចិត្តរញ៉េរញ៉ៃច្រើនពួកគេទាំងពីរប្រៀបបីដូចជានៅភពផ្សេងគ្នាអញ្ចឹង តែទោះជាយ៉ាងណាក៏ពួកគេនៅតែមានលេសនិយាយរកគ្នា ព្រោះតែម្នាក់ក្នុងចំណោមពួកគេជាមនុស្សដែលចូលចិត្តនិយាយសួរនាំណាស់។
"ពូៗមិញចង់ធ្វើអីម៉ាក់? ខ្ញុំមកកាត់ចង្វាក់ទេ?"
(អេ៎! អាល្អិតនេះ)
គ្រាន់តែលឺសំនួរចេញពីមាត់ដេននីភ្លាម ភាពហួសចិត្តបូកផ្សំនិងសម្ដីហួសចិត្តក៏លឺឡើងក្នុងចិត្តរបស់គេភ្លាម នេះគេគិតថាក្មេងនេះមិនដឹងអីដូចជាមាល៍លីនទេតើ តែមិនមែនទេ គេគិតខុសស្រឡះ។
"ក្បាលប៉ុនមេដៃ ចេះដឹងច្រើនណាស់អាល្អិតឯងនេះ"
"បើពូនឹងម៉ាក់យកកូនជាមួយគ្នា ខ្ញុំប្រាកដជាមានប្អូនជាមិនខាន"
"ខ្ញុំ..ខ្ញុំច្បាស់ជាសប្បាយចិត្តណាស់" ការនិយាយបែបលេងសើចក៏ប្ដូរមកជាភាពស្ងប់ស្ងាត់ ដេននីធ្លាក់ទឹកមុខបន្តិចកាលបើនិយាយពីអារម្មណ៍រំភើបដែលគេនឹងអាចមានឱកាសក្លាយជាបងរបស់គេរួច ជុងហ្គុកក៏បែរភ្នែកមើលទៅក្មេង មើលយ៉ាងសង្កេតព្រោះកំពុងតែគិតពិចារណាថាក្មេងម្នាក់នេះកំពុងតែគិតការណ៍អ្វី?
"ឯងមិនមានគ្រួសារណាដែលអាចពឹងពាក់បានទេមែនទេ?" ខណៈអង្គុយមើលគេស្ងៀមស្ងាត់មួយសន្ទុះរួចមក ជុងហ្គុកក៏ញ៉ោចមាត់លើកសំនួរមួយដែលនាំឲ្យដេននីកាន់តែស្រងេះស្រង៉ោចចិត្តខ្លាំងថែមទៀត គេងាកមើលទៅនាយរួចញញឹមស្ងួតចែស ដូចជារឿងទាក់ទងនឹងគ្រួសារនេះធ្វើឲ្យប៉ះពាល់ចិត្តគេណាស់អ៊ីចឹង។
"ពូចង់និយាយពីគ្រួសារបង្កើតរឺក៏គ្រួសារចិញ្ចឹម?" សំនួររបស់ដេននីក៏នាំអ្នកដែលរៀបនឹងចូលមកហៅពួកគេនោះនៅស្ងៀមបន្តិច មាល៍លីនមានបំណងចង់មកហៅពួកគេញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នា តែបែរជាត្រូវអាក់សម្ដីព្រោះតែឃើញភាពស្រងូតស្រងាត់របស់កូនបែបនេះ ជុងហ្គុកក៏មិនបានឆ្លើយតែនាយក៏ងាកភ្នែកមើលមកមាល៍លីនបន្តិច។
"ប៉ាម៉ាក់បង្កើតខ្ញុំស្លាប់អស់ហើយ ពួកគាត់ជាអ្នកសុីឈ្នួលនេសាទនៅលើកប៉ាល់ជាមួយគេ តែពួកគាត់ក៏ស្លាប់ពេលដែលមានខ្យល់ព្យុះមួយបក់បោកកាលពីជិត១០ឆ្នាំមុន ចំណែកឯគ្រួសារចិញ្ចឹមខ្ញុំ ពួកគេមិនបានខ្វាយខ្វល់ថាខ្ញុំស្លាប់រស់ទេ ខ្ញុំត្រូវគេដេញចេញពីផ្ទះគ្រាន់តែខ្ញុំហូបនំកូនរបស់គេពីកញ្ចប់ដែលកូនគេហូបសល់ស្រមោចរោមអស់ទៅហើយនោះ ខ្ញុំដើរគ្មានគោលដៅអ្វីសោះរហូតទាល់តែខ្ញុំមកដល់តំបន់នេះ ហើយបានជួបជាមួយម៉ាក់មាល៍លីន" ដេននីដកឃ្លាការនិយាយរៀបរាប់ ដៃម្ខាងលើកឡើងជូតទឹកភ្នែកដែលស្រក់ចុះ ភ្នែកក្រហមងាំងក៏ងើបមើលទៅចាស់ទុំដែលអង្គុយក្បែរខ្លួនបំផុតនោះ គេញញឹមរួចសើចស្ញេញដាក់ជុងហ្គុកបន្តិច។
"ពូត្រូវស្រឡាញ់ម៉ាក់ឲ្យច្រើនៗណា៎ ម៉ាក់ជាមនុស្សល្អណាស់ ម៉ាក់សមតែរស់នៅមានក្ដីសុខបំផុត" ដេននីនិយាយរៀបរាប់ចប់សេចក្ដី ស្របនឹងដៃស្រឡូនមួយគូទម្លាក់មកអោបគេជាប់ពីក្រោយខ្នង មាល៍លីនឈរស្ដាប់ពាក្យពេចន៍ដេននីនិយាយទាំងទ្រូងចុករ៉ោយដោយការឈឺចាប់ ដេននីជាក្មេងល្អណាស់ មិនគួរណាមកជួបរឿងអាក្រក់ទាំងអស់នេះទេ។
"ម៉ាក់ស្រឡាញ់ដេននីបំផុតណា៎ ដេននីម្ចាស់ចិត្តម៉ាក់"
"ហ៊ឹកៗអរគុណណាស់ម៉ាក់ កូនស្រឡាញ់ម៉ាក់បំផុត ទោះជាឲ្យកូនប្រគល់ជីវិតជូនម៉ាក់ កូនក៏យល់ព្រមដោយគ្មានលក្ខខណ្ឌដែរ ហ៊ឹកៗ" ដេននីនិងមាល៍លីនអោបគ្នាជាប់ណែនបេះមិនចេះ អ្នកដែលនៅអង្គុយក្បែរខាងរវាងពួកគេនោះក៏នៅស្ងៀមស្ងាត់មិននិយាយអ្វីសោះ គេមិនដែលធ្លាប់លួងលោមអ្នកណា គេមិនដឹងថាការលួងលោមនរណាម្នាក់គួរធ្វើបែបណាខ្លះនោះទេ ដូចជាពេលនេះគេឃើញមាល៍លីននឹងដេននីយំ គេចង់ចូលរួមជាចំណែកណាស់ តែគេមិនអាចធ្វើបាន ព្រោះគេជាប់ឈ្មោះជាមនុស្សបេះដូងដែកតាំងតែពីដើមមកស្រាប់ទៅហើយ។

យប់ថ្ងៃដដែល...
រយៈពេលព្រឹកថ្ងៃយប់ វាដូចជាមួយប៉ព្រិចភ្នែករាល់ពេលដែលគេនៅជាមួយនិងមាល៍លីន ដូចជាពេលនេះអ៊ីចឹងងាកៗភ្លេចខ្លួនមេឃក៏ងងឹតស្លុប ពេលនេះក៏ដល់ម៉ោងដែលគេត្រូវចូលសម្រាកទៀតហើយ។
(អ្នកនាងណាន់សុីមករកចៅហ្វាយរហូតទាន៎ ខ្ញុំគិតថានាងច្បាស់ជានឹកលោកម្ចាស់ជាមិនខាន)
មុនម៉ោងសម្រាកទៅហើយ តែជុងហ្គុកក៏នៅតែមានរឿងឲ្យគេក្រពុលមុខមិនឈប់ទៀត កូនចៅគេខលមកតាំងពីល្ងាច ខលមករាយការណ៍ស្ថានការណ៍នៅឲ្យភូមិគ្រឹះនោះ។
"ប្រាប់នាងទៅ យើងនៅក្រៅប្រទេស គ្មានពេលកំដរនាងលេងដូចជាកាលពីមុនទៀត អត់អារម្មណ៍" ជុងហ្គុកផ្ដាច់ការទាក់ទងគ្នាជាមួយកូនចៅព្រមជាមួយទឹកមុខប្រាកដប្រជា ប្រាកដថាគេគ្មានអារម្មណ៍ត្រេកត្រអាលអ្វីជាមួយនិងរឿងនោះទៀតទេ។
"លោកម្ចាស់..អាចទៅសម្រាកបានហើយ ខ្ញុំរៀបគ្រែរួចអស់ហើយ" ខណៈនាយកំពុងតែគិតតែឯងនោះ វត្តមានមាល៍លីនក៏ចូលមក នាងមកជម្រាបគេទាំងខ្លួនឯងកំពុងតែរៀបគេងដែរ ព្រោះនាងបានស្លៀកអាវគេងយប់រួចហើយ នាងស្លៀកអាវគេងយប់ធម្មតា ខោខ្លីត្រឹមពាក់កណ្ដាលភ្លៅមើលទៅដូចជាគ្មានអ្វីពិសេសសោះ តែអ្នកដែលមើលមកនោះបែរជាខាំបបូរមាត់ខ្លួនឯង ដូចជាកំពុងតែគិតអីអ៊ីចឹង។
"ចង់ទៅណា?"
"ខ្ញុំទៅគេង.."
"យើងបញ្ជាឲ្យនាងដេកជាមួយយើង យប់នេះ"
(ស្រីម្នាក់នេះ ទោះជាមិនស្លៀកពាក់សុិចសុីក៏នៅតែទាក់ទាញចំណង់យើងបាន នាងពិសពុលពេកហើយមាល៍លីន)
ជុងហ្គុកគិតអ្វីមាល៍លីននាងក៏មើលមិនដឹង ស្រីតូចគិតតែពីរៀបចំគ្រែរនាបធំនោះឲ្យស្វាមី រួចនាងក៏បែរខ្នងបំណងចង់ចេញ តែដៃមាំទាំក៏ទាញនាងឲ្យបែរមករកខ្លួន តែជ្រុលអស់ជំហរដួលបោកនឹងគ្រែរនាបនោះ។
គ្រាំង! ព្រូស
គ្រែរនាបឈើរតូចដែលមាល៍លីនគេមករាប់អាទិត្យ ពេលនេះក៏បាក់ធ្លាក់ដល់ដី កាលបើគ្រាន់តែលោកម្ចាស់មកដល់ភ្លាម ជុងហ្គុកអោបនាងជាប់ ខ្លួនគេទាំងពីរក៏នៅទ្រឹងលើគ្រែឈើដែលបាក់នោះ។
"គ្រែមិនល្អសោះ មិនទាន់បានដាក់អីមួយផ្លាច់ផងបាក់បាត់ទៅហើយ"
"ស្មោគគ្រោកបំផុត គិតតែរឿងល្មោភ.."
"ល្មោភចង់តែរំលោភស្រីសោះក្រោះដូចជានាងហ្នឹង"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now