យល់ចិត្តមួយភ្លែត ខ្មើតដូចដើមជានរណា? អ្នកអានទាយបានអត់?
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣៣(នាងព្យាយាមបំពេញតួនាទីជាប្រពន្ធ..)
(យើងក៏ព្យាយាមបំពេញតួនាទីជាប្ដីនឹងជាមេគ្រួសារដូចគ្នា យើងមិចនឹងអាចឃើញប្រពន្ធខ្លួនឯងស្គមស្គាំងនឹងអត់ឃ្លានបាននោះ?)
ការអោបក្រសោប ពាក្យសម្ដីលួងលោម វាអន្ទងជាប់ក្នុងខួរមាល៍លីនបេះបោចទៅណាក៏មិនបាត់ ទោះបីជាពេលនេះការអោបក្រសោបនោះវាលែងមានទៀតក៏ដោយ។ ពេលនេះពួកគេទាំងពីរក៏ដើរតាមផ្លូវជាមួយនិងគ្នា ក្រោយពីទទួលទានអាហារពេលល្ងាចរួចជុងហ្គុកក៏ដល់ពេលត្រឡប់ទៅកាន់ភូមិគ្រឹះវិញ គេមិនអាចនៅយូរបាននោះទេ ព្រោះមិនចង់ឲ្យនរណាម្នាក់មានការសង្ស័យ ដៃមាំកាន់បណ្ដើរម៉ូតូ ខណៈភ្នែកទាំងគូរងាកមើលឆ្វេងស្ដាំព្រោះខ្លាចមាននរណាប្លែកមកឃើញ។
"លោកម្ចាស់គិតជិះម៉ូតូនេះទៅភូមិគ្រឹះតែម្ដងមែនទេ? វាឆ្ងាយខ្លាំងណាស់ណា៎" កាលបើពួកគេដើរបណ្ដើរត្រសងមកដល់ផ្លូវធំ មាល៍លីននាងក៏សួរនាំទៅកាន់ស្វាមីភ្លាមតែម្ដង ជុងហ្គុកងាកមើលមុខនាងតិចៗរួចអោនមុខមកទាំងជំហរដល់ថ្នាក់មាល៍លីននាងភ្ញាក់សឹងតែដួលអុកគូថ។
"បើបារម្ភជូនយើងទៅៗ ស្អែកសឹមមកវិញ"
"មិនបានទេ ដេននីនៅផ្ទះតែឯង ទោះជាចាក់សោររួចពិតមែន តែខ្ញុំក៏បារម្ភពីកូនណា៎" ការប្រកែកឆ្លើយតបរបស់មាល៍លីននាំឲ្យជុងហ្គុកក្រពុលមុខភ្លាមតែម្ដង ឃើញបែបនោះមាល៍លីនក៏ឈរស្ងៀមរួចព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។
"លោកម្ចាស់.." ខណៈជុងហ្គុកបម្រុងនឹងលើកមួកសុវត្ថិភាពមកពាក់ មាល៍លីននាងក៏ស្រាប់តែហៅស្ទាក់នាងហាក់បីដូចជាមានអ្វីចង់និយាយ ជុងហ្គុកមិនស្រដីតែភ្នែកក៏ចោលសំឡឹងមើលមកភរិយាចំមិនបញ្ឆិតបញ្ឆៀងសោះ។
"បើទៅពេលខាងមុខពួកយើងលែងលះគ្នា-"
"ហេតុអីក៏លែង?" ជុងហ្គុកសួរទាំងលើកចិញ្ចើមខឹង គេវ៉ៃជន្ទល់ម៉ូតូទាំងមិនសុខចិត្ត នេះសុខៗនិយាយបែរជាមកនិយាយស្អីឆ្កួតៗបែបនេះ? នរណានិយាយថាគេនឹងលែងលះជាមួយនាង? គេមិនទាន់បានធ្វើស្អីឲ្យសមបំណងនៅឡើយផង។
"លោកម្ចាស់មិនបានស្រឡាញ់ខ្ញុំ ហើយ-"
"តែនាងស្រឡាញ់យើងមិនអញ្ចឹង? នាងចង់លះលែងជាមួយអ្នកដែលនាងស្រឡាញ់បានយ៉ាងមិច? វាមិនសម.." មកទល់ពេលនេះជុងហ្គុកក៏នៅតែគិតថាមាល៍លីនមានចិត្តស្រឡាញ់គេ សម្ដីដែលមាល៍លីននិយាយដោះទ័លមួយគ្រាក៏ប្រែក្លាយមកជាសំនួរដែលគេលើកយកមកសួរនាងគ្មានទីបញ្ចប់។
"វាមិនមែនបែបហ្នឹង អ្វីសំខាន់លោកម្ចាស់មិនបានស្រឡាញ់ខ្ញុំផង.."
"ដឹងមកពីណា?" ការឆ្លើយតបរបស់គេកាន់តែចម្លែកពីមួយថ្ងៃទៅមួយថ្ងៃតែម្ដង មាល៍លីនតាមគេសឹងតែមិនទាន់នោះទេ ម្ដងគេនិយាយថាស្អប់ ម្ដងគេក៏ធ្វើខ្លួនដូចជាហួងហែងនាងមិនឈប់ នាងអាចនឹងឆ្កួតព្រោះតែការប្រែប្រួលរបស់គេជាមិនខាននោះទេ។
"អញ្ចឹងបានន័យថាលោកម្ចាស់ស្រឡាញ់ខ្ញុំ?"
"អត់!" មួយម៉ាត់យ៉ាងខ្លី ចេញពីក្រអូមមាត់បុរសចិត្តខ្លាំងមិនដែលចុះចាញ់គេកន្លងមក មាល៍លីនក៏ក្រវីក្បាលតិចៗមុននឹងដៃលើកឡើងបាំងភ្នែក ព្រោះមានពន្លឺមួយចាំងចូលមកចូលប្រស្រីភ្នែកនាងសឹងតែខ្វាក់ ឡានខ្មៅរលើបមួយឈប់នៅកៀនផ្លូវម្ខាងដែលនៅឆ្ងាយពីភូមិនោះបន្តិច គ្រាន់តែមាល៍លីនមើលនាងក៏ដឹងដែរថាជាឡានដែលលោកម្ចាស់ជុងតែងតែប្រើប្រាស់ នេះគេឲ្យកូនចៅមកទទួលហ្អេស៎?
"លោកម្ចាស់! នេះសោរឡានទាន៎"
"អេ៎..នេះ ង៉ោង!" មាល៍លីនរកតែសួរនាំឲ្យចប់មិនទាន់ កូនចៅជុងហ្គុកដែលទើបតែមកដល់នោះក៏ឡើងម៉ូតូធំរបស់ចៅហ្វាយរួចបើកចេញទៅយ៉ាងលឿនស្លេវតែម្ដង មាល៍លីនក្រវីក្បាលបែបឆ្ងល់រួចងាកបែរទៅមើលមុខស្វាមីបន្តិច។
"មើលមុខស្អី? តិចយើងដាក់នាងមួយទឹកឲ្យរៀងទៅ ពូកែតែឆ្ងល់"
"លោកម្ចាស់កាន់តែនិយាយ ខ្ញុំកាន់តែមិនយល់ មួយរយៈនេះលោកម្ចាស់និយាយអីដូចជាមិនមែនខ្លួនឯងទាល់តែសោះ ដូចជារឿងលេងបៀរអ៊ីចឹង ខ្លួនជាមន្ត្រីរាជការណ៍តែក៏បបួលប្រជាជនលេងល្បែងខុសច្បាប់រហូត" មាល៍លីនកាន់តែនិយាយជុងហ្គុកក៏កាន់តែអស់សំណើច គេលើកដៃខ្ទប់មាត់រួចសើចខ្លាំងៗ មាល៍លីនមិនដឹង មិនយល់ន័យគិតថាគេសើចចម្អក នាងក៏ខឹងឡើងក្រហមមុខអស់។
"បើថានាងខ្លាចលេងចាញ់យើងក៏ថាទៅ ស្រីល្ងង់"
"មិនបានខ្លាចទេ បើចង់ដឹងពួកយើងសាកលេងទៅ នោះបើកភ្លើងលេងក្នុងឡានតែម្ដងទៅ.. ចាំខ្ញុំទៅយកបៀរមួយហ៊ូមក" មាល៍លីនក្ដៅចិត្តពេក នាងក៏ស្រែកមាំងៗដាក់នាយតែម្ដង ស្រីតូចបែរខ្នងបំណងចង់ទៅផ្ទះយកបៀរមក តែជុងហ្គុកក៏ចាប់ដៃនាងជាប់។
"មិនបាច់ទៅយក ក្នុងហោប៉ៅយើងមានបៀរមួយហ៊ូរួចហើយ ធានាថានាងច្បាស់ជាភ្ញាក់ផ្អើលមិនខានឡើយ" មាល៍លីនក្រវាសដៃគេចេញរួចដើរត្រុកៗទៅរកឡានមុន នៅសល់តែអ្នកដែលដឹងន័យ ដឹងបំណងនោះលិឌបបូរមាត់ខ្លួនឯងតិចៗ ដៃមាំលូកទម្លាក់ចូលក្នុងហោប៉ៅទាញយកបករបស់ដែលគេនិយាយថាជាបៀរមុននោះ តែតាមពិតវាមិនមែនជាបៀរស្អីនោះ តែវាជាស្រោមអនាម័យដែលគេតែងតែដាក់តាមខ្លួនជាប់។
"នាងជាអ្នកបបួលយើងមុនទេណា៎មាល៍លីន"
-
នែ! ដល់វគ្គគេវ៉ៃបៀរអៃនៀក៎ ខិខិ
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ