ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧២"អញ្ចឹងវាក៏ដូចជាយើងបង្ខំចិត្តឲ្យនាងចាំខ្លាំងពេក យើងថាមិនបាច់ទេ" ពាក្យសម្ដីរបស់ជុងហ្គុកនិយាយលាយឡំនិងសំឡេងបែបមិនខ្វល់កាន់តែធ្វើឲ្យមាល៍លីនតប់ប្រមល់ថែមទៀត ដៃដែលនាងបំណងចង់លើកឡើងទាញជាយអាវគេក៏ទម្លាក់ចុះ ប្ដូរមកជាលើកមកខាំញិញព្រោះនាងគិតអ្វីមិនចេញសោះ ជុងហ្គុកឯណោះរវល់តែញញឹមសប្បាយចិត្តទើបមិនបានដឹងថាអ្នកនៅពីក្រោយខ្នងនេះស្ត្រេស៍កម្រិតណា៎។
"អា៎! ហ៊ឹម" សំឡេងស្រែកចាច៎របស់មាល៍លីមកើតចេញពីការខាំអង្កៀមមេដៃខ្លួនឯងហ្នឹងអី នាងតូចខាំមិនប្រយត្ន័ក៏រហែកស្បែកនៅនិងគែមដៃនាំឲ្យចេញឈាមមកនឹងកើតជាភាពក្ដៅផ្សារកថាមិនត្រូវតែម្ដង។
"យ៉ាងមិចហ្នឹង? ហេតុអីក៏មិនចេះប្រយត្ន័សោះបែបនេះ?" មាល៍លីននាងក៏ភ្ញាក់មិនស្ទើរកាលបើប្រុសចារិកខ្មើតម្នាក់នោះស្រាប់តែងាកមកបង្ហាញការចាប់អារម្មណ៍មកលើនាង គេប្រើដៃធំក្រសោបចាប់ដៃនាងរួចលើកទៅបឺតកន្លែងដែលមានឈាមហូរនោះ ស្រីតូចក៏ស្លឺភ្នែកមួយភ្លែត រួចទើបប្រញាប់ដកដៃយកចេញពីគេវិញ។
"ធ្វើ..ធ្វើស្អីហ្នឹង?"
"ដៃនាងមានឈាមហើយ ចាំយើងបឺតឲ្យវាបាត់ហូរបន្តទៀត"
"មិន..ទេ! បឺតៗដូចជាឈ្លើងទាមបែបនេះ កុំអី! ខ្ញុំមិនកើតស្អីធ្ងន់ធ្ងរទេ" ជុងហ្គុកចចេសមានៈចង់ជួយនាង មាល៍លីនក៏មានៈមិនយល់ព្រមឲ្យគេជួយ ដោយព្យាយាមខិតថយក្រោយសឹងតែរហែកកម្រាលពូកទៅហើយ។
"បានហើយ! តិចផ្ងារក្រោយបែកក្បាលទៀត យើងមិនទៅជិតនាងក៏បាន" ជុងហ្គុកក៏សម្រេចថយមួយជំហានដោយគេសុខចិត្តទាញកៅអីមកអង្គយក្បែរគ្រែនោះជំនួស មាល៍លីនក៏សំឡឹងមើលមុខគេទាំងបើកភ្នែកម៉ក់ៗដូចកូនតុក្កតាតូច។
"បើឯងនិយាយអះអាងថាលោកជាប្ដីខ្ញុំ អញ្ចឹងឯងនិយាយមកពួកយើងជួបគ្នាដោយរបៀបណា? ពេលណា? ហើយមិចបានជាខ្ញុំយល់ព្រមស្រឡាញ់និងរៀបការជាមួយឯង?" សំនួរនាងទោះបីជាសួរក្នុងអត្ថន័យបែបមិនដឹង តែវាក៏សុទ្ធតែជាសំនួរដែលចាក់ដោតក្នុងអារម្មណ៍របស់នាយដូចជាកាំបិត តើគេគួរឆ្លើយប្រាប់នាងដោយរបៀបមិច? ប្រាប់ថាគេចាប់ជម្រិតនាងឲ្យរៀបការជាមួយខ្លួន ព្រោះតែចង់សងសឹកដែលម្ដាយនាងផិតក្បត់ជាមួយលោកប៉ាគេបែបហ្នឹងមែនទេ? អត់ទេ! គេមិនអាចបាត់បង់នាងទៅព្រោះតែហេតុផលដដែលហ្នឹងទៀតទេ។
"ក៏មិនខុសពីប្ដីប្រពន្ធផ្សេងអីទេ ជួបគ្នាដោយគ្មានការព្រៀងទុក យូរៗទៅក៏ស្រឡាញ់ហើយរៀបការជាមួយគ្នា តែប៉ុណ្ណឹង គ្មានភាពសុីជម្រៅអីទេ" មាល៍លីនដែលព្យាយាមផ្ដោតអារម្មណ៍ចាំស្ដាប់នោះក៏ធ្លាក់ទឹកមុខក្ដុក ព្រោះនាងខំរំពឹងថាបើគេបង្ហាញការខ្វល់ខ្វាយពីនាងថ្នាក់នេះ គេនឹងនាងច្បាស់ជាមានសម្ពន្ធ័ភាពស្អិតរមួតជាក់ជាមិនខាន តែគ្រប់យ៉ាងវាមិនបានដូចជាការគិតនោះទេ គេនឹងនាងដូចជាសោះកក្រោះណាស់។
"ខ្ញុំស្មានតែមានអីពិេសស មិនអីទេអញ្ចឹងនោះ" មាល៍លីនឆ្លើយជាមួយសំឡេងខ្សាវបែបអស់ខ្យល់ រួចទម្លាក់ខ្លួនដេកស្ពាបនៅលើពូក នាងរលាស់ជើងធាក់ភួយទម្លាក់ព្រោះតែអារម្មណ៍តានតឹងខ្លាំងពេក ជុងហ្គុកក៏សំឡឹងមើលនាងរួចក្រវីក្បាលតិចៗ មុននិងក្រោកទៅរើសភួយនោះពីដីមកដណ្ដប់ឲ្យមាល៍លីន។
"កុំប៉ះយើង ឯងនិយាយហើយថាពួកយើងគ្មានអ្វីសុីជម្រៅផង យើងដណ្ដប់ខ្លួនឯងបាន ហ៊ឹម" កាលបើភួយធ្លាក់ដល់លើខ្លួន មាល៍លីននាងក៏ទាញក្ដាប់ភួយយកមកដណ្ដប់ទាំងពោលពាក្យតាមអ្វីដែលជុងហ្គុកលើកឡើងមុននោះ ជុងហ្គុកជ្រួញចិញ្ចើមរួចទើបទម្លាក់ខ្លួនអង្គុយលើកៅអីជាថ្មីម្ដងទៀត ភ្នែកក៏ចេះតែងាកមើលមុននិងឃើញថាសក្រូចនៅក្បែរនោះ។
"ចង់ញ៊ាំក្រូចរឺអត់?"
"មិនចាំបាច់ខ្វល់ទេ ព្រោះពួកយើងគ្មានភាពសុីជម្រៅឲ្យពួកយើងខ្វល់ពីនាងផង" មាល៍លីនលើកភួយឡើងគ្របក្បាលគេចពីពន្លឺនឹងស្រមោលអ្នកអង្គុយសំឡឹងមើលមក ជុងហ្គុកកាន់តែមិនដឹងហើយក៏កាន់តែមិនយល់ថានាងចង់បានអ្វីឲ្យប្រាកដ។
"យើងគិតទៅក្រៅសិន មានគិតចង់បានអ្វីថ្មីអត់?"
"មិនចាំបាច់ទេ ព្រោះអត់សុីជម្រៅហ្នឹងគ្នាផង"
"យើងនិយាយពិតមែនណា៎ ចង់បានអីទេ? ចាំយើងទៅទិញឲ្យចុះ"
"ប្រាប់ហើយថាពួកយើងមិន-ហ៊ឹម" ទោះជានាងចង់ឌឺដងគេពិតមែន តែការដែលគេនិយាយដដែលៗមិនឈប់បែបនេះ នាងក៏អស់ការអត់ធ្មត់និងប្រញាប់បើកភួយឡើងឆ្លើយបញ្ជាក់ តែនាងក៏មិនដឹងឡើយថាវាគ្រាន់តែជាអន្ទាក់របស់នាយម្នាក់នោះ គ្រាន់តែនាងបើកភួយឡើងមក ជុងហ្គុកក៏ប្រថាប់បបូរមាត់ថើបនាង ថើបយកៗរកតែនាងដកដង្ហើមមិនចង់ដល់គ្នា។
"អ..អឺម លែងយើង អឹស"
"ចចេសបែបហ្នឹងអី ទើបបានជានាងត្រូវយើងរំលោភដល់មានកូននោះ រឿងផ្សេងអាចមិនសុីជម្រៅ តែរឿងនេះយើងក៏គិតថា-"
"ហ្អាយ៎! អាឆ្កួត..ឈប់និយាយ យើងមិនចង់ស្ដាប់ ហ៊ឹម"
-
ហ៊ឹមចុះហ៊ឹមឡើង កូនកើតមកជើង៥ ដៃ៥ 😔
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ