ភាគទី៨៥,៨៦

998 38 0
                                    

អីយ៉ូយ! បែកគ្នា២ថ្ងៃឲ្យគត់តែម្ដងគ្នាយើង អេតមីនអរគុណសម្រាប់ការឆាតសួរនាំទាំងក្នុងផេកនិងWattpadណា៎ អេតមីនមានការងារផ្ទាល់ខ្លួនច្រើនទើបមិនបានដកឃ្លាមកសរសេរបន្ត តែឥលូវមកវិញហើយណា៎ ហិហិ នឹកណាស់

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨៥,៨៦៖ បេះដូងថ្មរំលាយ

(អ..អូយ៎ ថ្នមដៃបន្តិចទៅពួកឯង)
(ខ្ញុំថ្នមសឹងតែមិនចង់ហ៊ានបម្រាស់ដៃទៅហើយលោកម្ចាស់ នេះរបួសសល់មួយស្នាមទៀតណា៎ទាន បើលោកម្ចាស់នៅតែតម្អូញឈឺបែបនេះ ខ្ញុំមិចនឹងហ៊ានលាងរបួសជូតទៀតទៅ?)
(អើ! យើងគ្រាន់តែនិយាយតើ បើឯងថ្នមដៃមិនបានក៏ហីទៅ)
"ឈឺហើយនៅមាត់ខ្លាំងទៀតម្សៀរម្នាក់នេះ" សំឡេងដែលជុងហ្គុកនិងកូនចៅប៉ុន្មាននាក់ទៀតនិយាយជាមួយគ្នានៅខាងក្រៅក៏លាន់បន្លឺដល់ត្រចៀករបស់ឪពុកកូនពីរនាក់ដែលនៅជ្រៅដល់ក្នុងផ្ទះបាយខាងក្រោយឯណោះ លោករេអាន់ដើមឡើយគាត់អង្គុយមើលផែនខ្នងកូនស្រីចម្អិនអាហារធម្មតាទេ តែថាម្សៀរដែលត្រូវកូនស្រីគាត់វាយវាត់មុននោះក៏ជជែកគ្នារំខានដល់ត្រចៀកគាត់រហូតទាល់តែគាត់លាន់មាត់និយាយទាំងហួសចិត្តបន្តិច។
"ប៉ាកុំទៅយកចិត្តទុកដាក់ស្ដាប់ខ្លាំងពេក តែគេធុញគេក៏នឹងចេញទៅវិញជាក់ជាមិនខាននោះទេ គេជាមនុស្សចិត្តក្ដៅ ឆាប់ខឹង ឆាប់ឆេវឆាវនិងឆាប់ចុះចាញ់ គេមិននៅរំខានពួកយើងយូរនោះទេលោកប៉ា" ខណៈលោករេអាន់មិនមែនត្រូវជាអ្វីនឹងជុងហ្គុកគេក៏នៅឈឺឆ្អាល ខុសប្លែកអ្វីតែអ្នកកំពុងឈរបែបខ្នងឯណោះ នាងមិនត្រឹមតែធ្វើខ្លួនបែបមិនខ្វល់ ថែមទាំងប្រាប់ប៉ានាងមិនឲ្យខ្វល់ថែមទៀត លោករេអាន់ងាកមើលទៅគាត់រួចក្រោកឡើងដើរចូលទៅរកកូនស្រីនិងអង្អែលស្មានាងថ្នមៗ។
"ប៉ាបានលឺខ្លះៗពីរឿងរបស់កូន មុនពេលដែលគេមកដល់ក៏មានកូនចៅគេប៉ុន្មាននាក់មកនិយាយប្រាប់ប៉ាជាមុន ពួកគេប្រាប់ថាកូនមានគ្រោះថ្នាក់ប៉ះទង្គិចក្បាលនាំឲ្យបាត់ការចងចាំ"
"ប៉ាកុំបារម្ភអី ខ្ញុំមានការចងចាំខ្លះៗក្រោយពីបានអានកំណត់ហេតុដែលខ្ញុំតែងតែកត់ទុកតាំងតែពីដើមមក ខ្ញុំក៏បានដឹងលឺខ្លះ ហើយក៏ដឹងថា ខ្លួនខ្ញុំកាលពីមុនល្ងង់ខ្លាំងដល់កម្រិតណា" មាល៍លីនទម្លាក់ស្ពៃដោយដៃម្ខាង ខណៈដៃម្ខាងទៀតទាញបិទក្បាលរ៉ូប៊ីណេទឹកដែលធ្លាក់ស្រោចស្របមកលើបន្លែដែលនាងកំពុងតែរៀបចំឯណោះ ស្រីតូចងាកបែរភ្នែកមើលមកឪពុក មុននិងស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខខ្លួន បង្ហាញច្បាស់ទៅកាន់លោករេអាន់ឲ្យគាត់បានស្រាលចិត្តបន្តិចម្ដងៗ។
"ក្រោយពីលឺលោកប៉ានិយាយពីអ្នកម៉ាក់បន្ថែមទៀត កូនក៏កាន់តែយល់ច្បាស់ថាអ្នកម៉ាក់ជាមនុស្សបែបណា ហើយកូនជឿថាកូនក៏ប្រាកដជាអាចធ្វើខ្លួនឲ្យរឹងមាំដូចជាអ្នកម៉ាក់បាន" មាល៍លីននិយាយចប់ លោករេអាន់ក៏ចូលមកអោបនាងរួចអង្អែលក្បាលកូនទៅមកថ្នមៗ។
"ប៉ាសុំទោសចំពោះរឿងគ្រប់យ៉ាងណាមាល៍ ប៉ាគួរតែមើលថែកូន ស្រឡាញ់កូននិងលះបង់គ្រប់យ៉ាងឲ្យកូនដូចជាប៉ាធ្វើដើម្បីម៉ាក់កូនណា៎" នាងតូចយើងកាលបើទទួលបានការអោប បូកផ្សំនិងពាក្យសន្យាដ៏សែនមានន័យពីសំណាក់លោកប៉ាជាទីស្រឡាញ់រួចមក នាងក៏មានតែញញឹមនិងរឹតដៃអោបគាត់កាន់តែណែនថែមទៀត លោករេអាន់ក៏ញញឹមនិងសំឡឹងភ្នែកមើលទៅកាន់រូបថតគាត់ មាល៍លីននិងអ្នកម៉ាក់នាងដែលព្យួរជាប់ជញ្ជាំងឯណោះ គាត់មើលស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់ កាត់អស់ភាពស្វាហាប់និងរឹងមាំក្នុងនាមជាមនុស្សប្រុស។
(កូនយើងមកវិញហើយអូន! បងនឹងមើលថែនាងហើយក៏ធ្វើគ្រប់យ៉ាងដើម្បីនាងដូចជាបងធ្វើដើម្បីអូន)

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now