ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦២ស្ងាត់!
សំនួរចេញពីមាត់លោកម្ចាស់ក៏មិនទទួលបានចម្លើយតបវិញ មាល៍លីនហាក់មិនទាន់អាចធ្វើចិត្តនិងរៀបខ្លួនឆ្លើយតបទៅគេរួច កែវភ្នែកពេញដោយភាពងឿងឆ្ងល់មុននោះក៏ប្ដូរមកជាទទេស្អាតតែម្ដង ជុងហ្គុកឯណោះកាលបើជ្រុលមាត់និយាយពាក្យទាំងនោះមកគេក៏ធ្វើខ្លួនដូចជាធម្មតា គេមានចេតនាចង់បង្វែងការងឿងឆ្ងល់របស់នាង មិនឲ្យនាងដឹងនឹងសង្ស័យថាខ្លួនកំពុងតែចាញ់កូនជំនួសនាងទេ តែរឿងដែលគេលើកមកនិយាយបង្វែងនេះវាហួសពីការគិតខ្លាំងពេក។
"នេះខ្ញុំកំពុងតែមើលរឿងភាគអ្វីហ្នឹង?" សមីខ្លួននិងអ្នកបម្រើជំនិតស្ងាត់មាត់ឲ្យឈឹង បែរជាហ្វ្រេដទីក៍ជាភ្ញៀវដែលអង្គុយក្នុងកញ្ចុះនោះជាអ្នកលាន់មាត់ជួសវិញ មាល៍លីនងាកភ្នែកមើលទៅហ្វ្រេដ មុននិងបែរមកប្រឈមភ្នែកអ្នកសារភាពស្អីតែផ្ដាសមុននោះវិញ ជុងហ្គុកចូលមកកាន់តែកៀកៗជិតនាងតែមាល៍លីនក៏ថយជំហានចេញ។
"ចាត់..ចាត់ទុកថាមិញខ្ញុំមិនបានលឺទៅចុះ លោក! លោកម្ចាស់ប្រហែលជាច្រឡំមាត់ហើយនរ៎"
"អ្នកណាថាយើងច្រឡំ ហ៊ឹម?" ខណៈមាល៍លីនគិតតែពីថយ លោកម្ចាស់ឯណោះក៏ដើរទៅរកនាង រួចលូកដៃក្រសោបចង្កេះនាងពីក្រោយទាញនាងមកអឹបជាប់នឹងទ្រូងតែម្ដង។
"អីយ៉ូយ! ខ្ញុំមិនបានឃើញទេលោកម្ចាស់ ខ្ញុំ..ខ្ញំទៅផ្ទះបាយរៀបចំផ្លែឈើជូនវិញណា៎"
"យើងទៅដែរលីង!" ម្ចាស់កាយមាំទាំដែលនៅអង្គុយទីនោះទ្រាំមើលប្ដីប្រពន្ធគេញ៉ែញ៉ងគ្នាលែងបាន គេក៏ប្រញាប់យកលេសដោយរត់ទៅតាមពីក្រោយហ្វាន៍លីងកាត់ភ្លៀងតែម្ដង។
ពេលនេះក៏សេសសល់តែប្ដីប្រពន្ធពីរនាក់ដែលនៅជំពាក់វាក់វិនចិត្តនិងខ្លួនជាមួយគ្នាឯណេះវិញ មាល៍លីនព្យាយាមរើចេញ តែលោកម្ចាស់ក៏បែរលើកដៃម្ខាងទៀតទៅស្រាក់ដៃគ្នារួចអោបចង្កេះនាងជាប់ មិនឲ្យនាងរើខ្លួនរួច។
"លោកម្ចាស់! លែងខ្ញុំ.."
"ឆ្លើយពីអារម្មណ៍នាងសិនទើបយើងព្រមលែង" ជុងហ្គុកអោបក្រសោបចង្កេះនាង រួចបង្ខំឲ្យមាល៍និយាយពីអារម្មណ៍ខ្លួនឯង។
"លោកម្ចាស់ធ្វើខ្លួនដូចមិនដែលធ្លាប់និយាយពាក្យនេះទៅកាន់ស្រីណា"
"យើងពិតជាមិនធ្លាប់មែន" ឃើញទេៗគេតាំងធ្វើបែបនេះដាក់នាងទៀតហើយ មុននេះនិយាយក្ដែងៗថាគេស្រឡាញ់នាងទាំងដែលនាងសួរពីរឿងអ្វីផ្សេង ពេលនេះគេក៏ប្រាប់នាងបន្ថែមថានាងជាស្រីដំបូងដែលគេសារភាពថាស្រឡាញ់ទៀត គេចង់យ៉ាងមិចឲ្យប្រាកដហ្នឹង?
"លោកម្ចាស់កុហកមិនសម"
"តែយើងក៏អាចធ្វើឲ្យថ្ពាល់នាងឡើងក្រហមបានមិនអញ្ចឹង?" ជុងហ្គុកដកដៃម្ខាងរួចយកដៃចង្អុលមកផ្ទាល់ថ្ពាល់នាងឲ្យកាន់តែក្រហមថែមទៀត មាល៍លីនកាន់តែអស់ពាក្យនិយាយទៅកាន់គេ នាងក្ដាប់មាត់រួចងាកបែរភ្នែកទៅម្ខាង ទោះជាគេតាមសំឡឹងចំភ្នែកយ៉ាងណា នាងក៏មិនមើលគេវិញដាច់ខាត។
"ប៉ុណ្ណឹងចុះ! សើមអស់ហើយនាងច្រម៉ក់" កាលបើនាងនៅតែរឹងមិននិយាយអីសោះ ភ្លៀងឯណោះក៏បង្អោរចុះមិនឈប់ទៀត ជុងហ្គុកក៏យល់ព្រមជាអ្នកចាញ់ គេលែងដៃពីចង្កេះមាល៍លីនរួចប្រញាប់ដោះអាវក្រៅខ្លួនឯងមកដណ្ដប់ខ្លួនឲ្យនាងជំនួសវិញ។
"ខ្ញុំមិនរងាទេ"
"តែបេះដូងនាងច្បាស់ជារងាបើឃ្លាតយើង អ៊ីចឹងយកអាវយើងជាតំណាងទៅ" មាល៍លីនខាំមាត់ខ្លួនឯង ខ្លួនក៏ឡើងក្ដៅងំសឹងតែចេញផ្សែង នាងឈប់ប្រកែកហើយក៏ក្ដាប់អាវគេដើរចូលទៅក្នុងផ្ទះយ៉ាងលឿនតែម្ដង ជុងហ្គុកឯណោះកាលបើឃើញនាងអៀនបែបនេះ គេក៏មានតែឈរជ្រែងចង្កេះអស់សំណើច ការឈរមើលនោះមិនមែននាយមិនគិតទេ គេព្យាយាមចងចាំគ្រប់សកម្មភាពនិងការអៀនប្រៀនដោយមិនដឹងខ្លួនរបស់នាងមុននេះ។
"យើងនិយាយពិតមែនណាមាល៍លីន..យើងដូចជាស្រឡាញ់នាងពិតមែនហើយ"
...
"មិនអាចឡើយ..មិនអាច..វាមិនអាចទៅជាបែបហ្នឹងបាននោះទេ ហ្អាយ៎" នៅពីមុខគេមាល៍លីនធ្វើខ្លួនមិនត្រូវទើបស្ងាត់មាត់ ពេលនេះនាងមកដល់ក្នុងបន្ទប់ នៅតែម្នាក់ឯងទើបនាងហ៊ានបញ្ចេញភាពស្លន់ស្លោររបស់នាងចេញមក។
(លោកម្ចាស់ធ្វើខ្លួនដូចមិនដែលធ្លាប់និយាយពាក្យនេះទៅកាន់ស្រីណា)
(យើងពិតជាមិនធ្លាប់មែន)
(លោកម្ចាស់កុហកមិនសម)
(តែយើងក៏អាចធ្វើឲ្យថ្ពាល់នាងឡើងក្រហមបានមិនអញ្ចឹង?)
(ខ្ញុំមិនរងាទេ)
(តែបេះដូងនាងច្បាស់ជារងាបើឃ្លាតយើង អ៊ីចឹងយកអាវយើងជាតំណាងទៅ)
"លោកម្ចាស់កើតអី? ហ្អាយ៎! មិនដឹងៗ មិនដឹងទេ" នាងព្យាយាមឈប់គិត តែខួរក្បាលនាងចេះតែបញ្ជូនរឿងមុននោះមកឲ្យនាងឃើញនឹងចងចាំ មាល៍លីនប្រញាប់ទម្លាក់អាវក្រៅលោកម្ចាស់ចេញពីស្មា នៅសល់តែនាងនិងអាវដែលសើមជោគព្រោះតែភ្លៀងនោះប៉ុណ្ណោះ មាល៍លីនឈរសំឡឹងមើលកញ្ចក់បន្ទប់ទឹក ព្យាយាមរំងាប់អារម្មណ៍ខ្លួនឯងឲ្យឈប់គិតរឿងទាំងនោះ។
"ស្ងប់! ស្ងប់អារម្មណ៍ណាមាល៍... មុននិងលោកម្ចាស់អាចនឹងមិនមែនចង់ធ្វើអញ្ចឹងក៏ថាបាន.."
"ហ្អាយ៎!!!" មាល៍លីនក៏ស្រាប់តែស្រែកចាច៎ កាលបើងើបភ្នែកឡើងនាងក៏ស្រាប់តែឃើញរូបភាពលោកម្ចាស់អោបនាងពីក្រោយជាប់ ស្រីតូចវាសការគិតឆ្កួតឡប់នោះរួចទើបដឹងថានាងកំពុងតែឈរសំឡឹងកញ្ចក់ដែលមានតែម្នាក់ឯងសោះ។
"ឈប់គិត! ឈប់ឆ្កួត..ហើយងូតទឹក"
"មែនហើយ.." មាល៍លីននាងក៏មិនបង្អង់ប្រញាប់ផ្លាស់សម្លៀកបំពាក់រួចចូលទៅអង្គុយក្នុងអាងដែលមានទំហំធំល្មមក្នុងបន្ទប់ទឹក ស្រីតូចលូកសារ៉េទឹកឲ្យក្ដៅល្មមរួចបោះបាល់សាប៊ូមានពណ៌ឥន្ធនូចូលទឹក។
ភ្លុង!ភឹប..
គ្រាន់តែនាងដាក់ខ្លួនអង្គុយអាងភ្លាម ភ្លើងក្នុងភូមិគ្រឹះស្រាប់តែដាច់ភ្លឹប មាល៍លីននាងក៏រៀងខ្លាចទើបនាងព្យាយាមអង្កុញខ្លួនរួចថយក្រោយចងផ្អែកនឹងមាត់អាងទឹក តែនៅសុខៗក៏មានដៃមួយលូកចាប់កាន់ស្មានាងជាប់។
"ហ្អាយ៎ ហ៊ឹម" មាល៍លីនស្រែកចាច៎ មុននិងដៃកាន់ស្មានោះប្ដូរមកជាខ្ទប់មាត់នាងវិញ ភ្លើងទៀនក៏ត្រូវបានអុជបំភ្លឺឡើងតិចៗដោយដៃគេម្ខាងទៀត បង្ហាញឲ្យនាងឃើញថាម្នាក់នោះជាលោកម្ចាស់ តែលោកម្ចាស់ដែលមិនមានអាវសក្តិអីទេ មែនតែកន្សែងពោះគោរុំត្រឹមចង្កេះ ក្រៅពីនេះក៏ទទេស្អាតគ្មានអ្វីបិទបាំងសោះ។
"ងូតទឹកមិចក៏មិនហៅផង?"
"ខ្ញុំ..ខ្ញុំងូតរួចហើយលោក" មាល៍លីនបំណងចង់ក្រោកតែលោកម្ចាស់ក៏ចាប់ស្មានាងជាប់ គេទម្លាក់ខ្លួនចូលក្នុងអាងជាមួយនាងរួចលាដៃអោបក្រសោបកាយននលគោករបស់នាងជាប់ មាល៍លីនគិតអ្វីមិនចេញមានតែលូកដៃកាន់ចង្កេះកន្សែងពោះគោគេជាប់។
"លោកម្ចាស់តិចរបូតកន្សែង.."
"ទោះរបូតក៏វាគង់តែមានកន្លែងផ្សេងចូលលាក់ខ្លួនដែរ"
-
នែ! ស្អីហ្នឹងបង? 😔
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ