ភាគទី ២ : មនុស្សស្រីដំបូងដែលខ្លាំងដាក់គេ

1.3K 52 12
                                    

"ហូយ!!! គូថខ្ញុំឈឺណាស់! អូយ!!"។ នាងក្រមុំដែលដួលអុកទៅផ្លូវនោះក៏ស្ទាបគូថខ្លួនឯងដោយមុខស្អុយខណះ ជុងហ្គុក ក៏មិនខុសពីស្រីស្រស់យើងដែរមុននឹងលើកដៃមកអង្អែលចង្កេះខណៈ ហ្វេម ក៏ចូលមកហើយហុចដៃមករក ជុងហ្គុក ។

"ចៅហ្វាយម៉េចហើយ?! ថ្លោះចង្កេះដែលរឺក៏អត់ទៀន?!"។ នាយ ហ្វេម ក៏សួរនាំ ជុងហ្គុក សួរនាំទើបគេក៏ងាកមកសមកឹងជំនិតគេដែលចេះតែសួរចឹងទៅរួចហើយគេក៏គ្រហឺមដាក់ដាក់ទើប ហ្វេម ស្ងើចដាក់គេហើយនាយកម្លោះក៏ចាប់ផ្តើមមូម៉ៅដាក់អ្នកដែលបុកគេតែម្តង។

"ឡាបល់យ៎!!! នេះដើរយ៉ាងម៉េចបានជាបុក-!"។ ខណះដែលមាតើគិតថាស្តីឲ្យគេក៏បានឃើញនឹងភ្នែកថាជានារីរូនស្អាតនោះហលយចំពេលដែលមានខ្យល់លាយលំដែលបក់សក់រលោងវែងរបស់នាងធ្វើឲ្យគេក៏ភ្លឹកនឹងនាងតែម្តងហើយគេក៏លែងដៃពី ហ្វេម ធ្វើឲ្យ ហ្វេម ឆ្ងល់ហើយ ហានអុី នោះក៏ងើបមុខមើលគេវិញមុននឹងនាងក៏បើកភ្នែកធំៗដូចគ្នាសម្លឹងចំគេតែម្តង។

"ច-ចៅហ្វាយ! នេះខ្ញុំគ្រា-!"។ ហ្វេម គិតថាចង់គ្រាគេឡើងតែ ជុងហ្គុក ក៏ក្រវាសដៃហើយញញឹមដោយភាពសង្ហាមករកនារីដែលសម្លឹងមុខគេមិមដាក់ភ្នែកនោះឯង។

"មិនបាច់ទេ! ឯងមិនឃើញទេថាតិចទៀតស្រីស្អាតខាងនោះគេចាំមកលើកយើងហើយ! មើលទៅ!"។ ជុងហ្គុក ក៏និយាយដោយក្រសែភ្នែកសម្លឹងមើលមុខមាត់ស្រទន់របស់នាងដផយមោទនភាពព្រោះគិតហើយថានាងច្បាស់ជាកំពុងតែជាប់ស្នេហ៍គេម្នាក់ទៀតជាមិនខានឡើយទើបនាងមិនខ្ចីងើបឈរហើយអង្គុយចាំនាងមកកាមដៃគេនោះអី។

ហើយក៏ដូចជាអ្វីដែល ជុងហ្គុក គិតមែន ហានអុី ក៏បោះជំហានមករកគេមែនដោយក្រសែភ្នែកនាងនៅតែបើកធំៗហើយហាក់កំពុងតែសម្លឹងអ្វីមួយជាខ្លាំងហើយនាងក៏ដើរមកកានតែជិតទើបនាងក្រមុំយើងក៏ឈោងដៃមករកទើប ជុងហ្គុក នេះក៏ញញឹមបញ្ចេញខួចហើយក៏ហុចដៃឲ្យមកនាង។

"ពុទ្ធោ!!! ននោងរបស់ខ្ញុំ! ជាំអស់រលីងហើយ..ហុឺក..គិតម៉េចទៅនៀក? ចប់ហើយ!"។ តែសឹងតែបាក់ចង្កេះពេលដែលដៃស្រឡូនរបស់នាងក៏ឈោងមករកននោងដែលជ្រុះជិតខ្លួន ជុងហ្គុក ហើយនាងក៏អោនមុខចុះមករើសននោងហើយអង្អែលវាដោយការស្តាយរីឯកម្លោះសង្ហា ជុងហ្គុក ក៏សំកាងដៃទ្រឹងលើអាកាសទើបងាកមកមើលនាងដោយហួសចិត្តនឹងទ្ង្វើនាងតែម្តង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now