ភាគទី ២៤ : ស្លាប់ក៏បានឲ្យតែនាងឈប់យំ

703 33 6
                                    

3 ថ្ងៃក្រោយមក ....

បន្ទាប់ពីបានឆ្លងកាត់ភាពតក់ស្លុតពីថ្ងៃនោះមកក៏កន្លងមកពេល 3 ថ្ងៃហើយក៏បញ្ជាក់ហើយថានាយសង្ហាពិតជាមិនអីទេគ្រាន់តែគេរងរបួសធ្ងន់តិចហើយគេនៅសន្លប់ធំមិនទាន់ដឹងខ្លួនទើបពេលនោះ ហានអុី ដែលបានបិទហាងរកសុីមកអង្គុយជូតខ្លួនឲ្យគេនឹងមើលថែគេព្រឹក ល្ថាច យប់ជាប់ជានិច្ច។

"ជេ ! នេះ ជេ មិនសម្រាកខ្លះទេរឺបានជាមុខស្លេកម្លេះ?"។ លីលី នារីដែលបានយួរអាហារជាច្រើនមកនេះក៏ឆ្លៀតមករកនាងជាប្រចាំហើយក៏ជាអ្នកមើលថែ ហានអុី ពីក្រោយខណៈនាងក្រមុំក៏មិនបានគិតពីខ្លួនឯងសោះមាមតែសម្លឹងមើលហើយរវល់តែថេបុរសម្នាក់ដែលមានរុំបង់របួសពេញក្បាលហើយជើងរបស់នាយហើយនឹងដៃមកខាងក៏រុំដូចគ្នា។

"ជេ មិនអីទេ! តែថា លីលី មិនអីទេរឺ? ជេ សុំទោសណាដែលមិនបានបើកហាងប៉ុន្មានថ្ងៃនេះ! នេះ ជេ មានសល់លុយខ្លះដែរណា៎! ជេ មិនដឹងថាពេលណាទើបហាងបើកបានវិញទេតែលុយមួយចំនួននេះអាចឲ្យ លីលី ចាយវាយបានខ្លះ! ជេ មានលុយទុកក្នុងផ្ទះខ្លះដែរ! មួយចំនួននេះ ជេ ទុកឲ្យ លីលី ទុកជាលុយសម្រាប់ទៅរៀននឹងចាយវាយចុះណា៎! មិនយូរទេ ជេ នឹងទៅបើកហាងវិញមិនឲ្យ លីលី បារម្ភថាគ្មានការងារធ្វើទេ!"។ ទោះបីនាងកំពុងតែមានទុក្ខនឹងរឿង ជុងហ្គុក តែនាងមិនភ្លេចតួនាទីនាងជាអ្នកដែលត្រីវទទួលខុសត្រូវលើជីវភាពអ្នកដទៃម្នាក់ដែរគឺ លីលី ដែលនាទុកដូចប្អូនស្រីទើបនៅបារម្ភហើយហុចលុយឲ្យនាងតែ លីលី ក៏កាន់ដៃ ហានអុី ហើយក្រវីក្បាល។

"ជេ អុី ! នេះខ្ញុំមិនអីទេណា! លីលី សប្បាយចិត្តណាស់ហើយដែលគ្រាន់តែឃើញ ជេ មានក្តីសុខនោះ! កុំឲ្យតែ ជេ ពិបាកចិត្គគឺបានហើយ! មានប្រាក់រឺក៏អត់មិនសំខាន់ទេ ជេ ! លីលី ក៏ធ្វើមួយកន្លែងទៀតតើ! មិនទេអីទេ ជេ ! ណាមួយលោក ហ្វេម នោះក៏ជាមនុស្សល្អណាស់! គេជួយចេញថ្លៃសិក្សាឲ្យខ្ញុំពេញមួយចប់វគ្គស្មើ 3 ឆ្នាំណា ជេ ! ចឹងអ្វីដែល លីលី ត្រូវធ្វើគឺរៀនឲ្យចប់ហើយឆាប់សងគាត់គាត់វិញហើយចូលទៅធកវើលារនៅក្រុមហ៊ុនគាត់ហើយនឹងបានមកមើល ជេ វិញ! ចឹង ជេ ទុកចិត្តបានណាថា លីលី មិនពិបាកទេ!"។ លីលី ក៏រៀបរាប់ហើយ ហានអុី ស្តាប់ហើយក៏រំភើបជាខ្លាំងមុននឹងនាងក៏អង្អែលដៃ លីលី ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now