ភាគទី ៦៣ : រឿងសមបំណង

427 26 6
                                    

បន្ទប់គេងរបស់ ជុងហ្គុក ...

<ក្រាក>សម្កេងរុញទ្វារបន្ទប់ក៏បន្លឺឡើងតិចៗស្របនឹងនារីរាងស្តើងក៏បោះជំហានចូលមកហើយក៏បានលឺសម្លឹងបើកទឹកក្នុងបន្ទប់ទឹកនោះហើយនារីម្នាក់នោះក៏បានជំហានចូលដោយញញឹមញញែមហើយដលរមកអង្គុយលើគ្រែធំនៅក្នុងបន្ទប់គេនោះ។

"ហឹស ...បង ជុង ខ្ញុំដឹងថាបងលួចជួយការពារខ្ញុំមែនទេ?"។ <ឈូ>សម្លេងទឹកនៅតែបង្ហូរបញ្ជាក់ថាមានម្ចាស់នៃបននទប់នេះកំពុងតែងូតទឹកហើយ មុីលី នេះក៏ជាមនុស្សដែលដើរចូលក្នុងបន្ទប់គេហើយក៏ងើបឈរតម្រង់ទៅឈរមុខបន្ទប់ទឹករបស់គេហើយក៏ញញឹមសម្លឹងទ្វារនេះមុននឹងផ្អែកខ្នងលើវា។

"នេះទោះបងមិននិយាយក៏ខ្ញុំដឹងថាបង ជុង កំពុងតែមានចិត្តមកលើខ្ញុំដែរមែនទេ? ហឹស...និយាយទៅខ្ញុំក៏ភ្ញាក់ផ្អើលដែលបងប្តូរមកជួយមកជួយខ្ញុំនោះណា៎! រីក៏បង ជុង យល់នូវចិត្តរបស់ខ្ញុំហើយ? នេះបង ជុង ទើបតែគិតឃើញរឺថាគ្មាននារីណាដែលដែលល្អនឹងបងហើយស្រលាញ់បងជាងខ្ញុំទេមែនទេ? ស៊ូ ហានអុី នោះគ្រាន់តែជារបស់លេងដែលអន់ៗសម្រាប់បងលេងហើយក៏បោះចោលនោះទេ! វាមិនសមនឹងបងទេ! ហើយវានោះគេក៏ជាមារធ្វើឲ្យគ្រប់យ៉ាងក្នុងដៃរបស់ខ្ញុំមិនដែលគង់វង្សទេ! សូម្បីតែអ្នកម៉ាក់បង្កើតខ្ញុំក៏ស្រលាញ់វាជាងខ្ញុំ! ខ្ញុំចាំមិនភ្លេចពេលដែលវាដណ្តើមក្តីស្រលាញ់ពីខ្ញុំ! ដូជាបុរសដែលខ្ញុំសករលាញ់ចឹងវាក៏ជ្រៀតជ្រែង! ខ្ញុំជាមនុស្សដែលចាប់អារម្មណ៍នឹងបងមុន! ចឹងបើបង ជុង តបតនឹងក្តីស្រលាញ់របស់ខ្ញុំវិញក៏ត្រឹមត្រូវហើយ!"។ ពាក្យពិតរបស់ មុីលី ដែលឈរនិយាយដោយកែវភ្នែកកំណាចត្រូវបាត់ពេលដែលនាងក៏ភ្ញាក់នឹងត្រូវងាកក្រោយសម្លឹងទៅរកសម្លេងដែលហៅនាង។

" មុីលី !! អូនចូលបន្ទប់ ជុង ធ្វើអីនឹង?"។ នេះគឺជា ហានអុី ដែលឈរសម្លឹងនាដោយការចងចិញ្ចើមជាមួយ លីលី ដែលឈរពីក្រោយខ្នង ហានអុី ហើយស្រាប់តែ មុីលី ក៏ប្រញាប់ឈរចេញពីមាត់ទ្វារហើយញញឹចុងមាត់តិចៗដាក់គេ។

"គឺ...គឺខ្ញុំមិនដឹងថានេះជាបន្ទប់របស់បង ជុង ទេ...គិតស្មានថាជាបន្ទប់ទឹ-!"។ មុីលី ក៏ដើរចេញមកហើយ លីលី ក៏ខំក្រពាត់ដៃមកសម្កឹងនាងដោយអស់សំណើច។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now