ភាគទី ១៨ : នាងស្រលាញ់ខ្ញុំមិនចឹងហេ៎?!

817 37 6
                                    

"ហានអុី ! នេះនាងមិនគិតនឹករលឹកដល់ខ្ញុំខ្លះទេរឺ?"។ ពេលនេះរាងស្តើងក៏ស្ថិតក្នុងរង្វង់ដៃរាងកាយធំក្រាស់របស់នាយកម្លោះដែលក្រសោបគេមុននឹងនាយនៅតែផ្អែកមុខមកទល់ខ្នងនាងហើយនិយាយបែបស្រាលៗហើយ ហានអុី ក៏នៅទ្រឹងមុននឹងក៏សម្លឹងទៅត្រង់។

"ដឹងថាលោកសុខសប្បាយគឺគ្រប់គ្រាន់ហើយ! ហេតុអីត្រូវនឹករលឹក?"។ ហានអុី ក៏ចោទសួរវិញបែបនេះហើយ ជុងហ្គុក ក៏ងើបមុខលោរមកសម្លឹងនាងពីក្រោយហើយគេកក៏ចងចិញ្ចើម។

"នេះហេតុអីក៏និយាយបែបនេះ? ក្រែងនាងស្រលាញ់ខ្ញុំមិនចឹងហេ៎?"។ សម្តី ជុងហ្គុក ក៏និយាយពាក្យមួយឃ្លាធ្វើឲ្យ ហានអុី ក៏គាំងហើយងាកក្រោយមុននឹងនាងក៏ដោះដៃគេចេញហើយក៏ស្ទុះចេញសម្លឹងនាយដោយភាំងៗ។

"ស្រលាញ់?! ខ្ញុំថាពីកាលណាថាខ្ញុំស្រលាញ់លោ? យល់សប្តិទេដឹង?"។ ហានអុី តបវិញហើយ ជុងហ្គុក ក៏បូញមាត់សម្លឹងនាងហើយក៏សើចចុងមាត់។

"កុំលេងសើចណា៎ ហានអុី ! បើនាងមិនមានចិត្តមកលើខ្ញុំម៉េចក៏ព្រមចាំសន្យាហើយទុកខ្សែបែបនេះ?"។ ជុងហ្គុក ក៏នៅតែគិតថាគេត្រូវហើយ ហានអុី ក៏សម្លឹងគេដោយមុខក្រហមមុននឹងងាកទៅផ្ទះបាយហើយទៅរៀបចំអាហារវិញ។

"មនុស្សដែលទាញខ្សែចងរបស់ខ្ញុំគឺជាលោកហើយអ្នកដែលទាមទាតឲ្យចាំក៏ជាលោក! សរុបមកខ្ញុំមិនបាននិយាយអី! លោកសម្រេចិត្តតែម្នាក់ឯងមិនចឹងហេ៎?"។ ហានអុី តបមកវិញផាំងៗហើយនាងឲ្យ ជុងហ្គុក ក៏គាំងនឹងសម្តីនាងមុននឹងសម្លឹងមើលនាង។

"អូ! ចឹងបានន័យថា ហានអុី កំពុងតែប្រាប់ថា ហានអុី គ្មានចិត្តស្រលាញ់ខ្ញុំចឹងរឺ?"។ ជុងហ្គុក ក៏សួរដោយនាងដោយមិនស្មើហើយ ហានអុី ក៏សម្លឹងមើលនាងក្រមុំដែលកំពុងតែរៀបចំដាក់បន្លែសាច់នោះ។

"សម្រេចថាមកបង្ខំខ្ញុំឲ្យស្រលាញ់លោកចឹងមែនទេនឹង?"។ ហានអុី ក៏សួរបកដោយហួសចិត្តហើយ ជុងហ្គុក ក៏លើកដៃមកជ្រោងសក់។

"មនុស្សសង្ហា ពូកែដូចខ្ញុំគឺមិនដែលចេះបង្ខំនរណាឲ្យមកស្រលាញ់ខ្ញុំស្រាប់ហើយ! មានតែអ្នកដែល មកមានចិត្តឲ្យមកខ្ញុំដោយខ្លួឯង! ដូចនាងឃើញស្រាប់ហើយថាត្រឹមតែខ្ញុំមកឈរក្នុងហាងនាងធម្មតានោះក៏រកភ្ញៀវស្រីៗចូលមកដកដង្ហើមសឹងមិនរួចទៅហើយ! នារីទាំងនោះខ្ញុំក៏មិនបាច់ជួលមកគឺពួកគេសុខចិត្តរត់មករកខ្ញុំដោយខ្លួនឯង! ហើយពួកគេក៏លង់ស្រលាញ់ខ្ញុំគ្រប់គ្នាហើយមិនទាមទារអីទេគ្រាន់តែបាននៅឃើញមុខខ្ញុំ! នេះនាងក៏គួរតែដឹងហើយថាខ្លួនឯងសំណងប៉ុណ្ណាដែរមានខ្ញុំនៅទីនេះ!"។ ជុងហ្គុក ក៏ច្រត់ចង្កេះអួតភាពសង្ហាហើយ ហានអុី ក៏ញោចស្នាមញញឹមចុងមាត់ហើយងាកមកពេបមាត់ដាក់គេ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now