ភាគទី ៦៦ : ផ្លាស់ប្តូរ

454 23 4
                                    

ផេនហោសន៍របស់ ជុងហ្គុក ....

"អា៎!! បង ជុង មកវិញហើយតើ! ហិហិហិ!"។ នេះជាសម្លេងរបស់នារីម្នាក់ដែលតែងតែដណ្តើមការស្វាគមន៍ចំពោះកម្លោះសង្ហានេះមុន ហានអុី ជានិច្ចហើយក៏ចូលខ្លួនមកញញឹមញញឹមរាក់ទាក់ទាំងការពិតនេះជាអ្វីដែល ហានអុី តែងតែធ្វើតែ ពេលមាន មុីលី ចូលមកធ្វើឲ្យនាងបានត្រឹមឈរមើលទៅវិញ។

"អឺម! នេះរៀបចំញ៊ាំបាយហើយមែនទេ?"។ រីឯកម្លោះសង្ហាក៏តបតនឹងគេដោយទឹកមុខស្រស់ស្រាយខុសពីសព្វដងដែលគេមានរឹកពារមិនពេញចិត្តនាងនោះនាំឲ្យនារីអើតសម្លឹងមើលស្វាមីខ្លួនបានត្រឹមអោនមុខចុះដផយស្រពាប់ស្រពោន។

" ហានអុី !!! អូនកើតអីមែនទេបានជាធ្វើមុខបែបនឹង?"។ ដៃក្រាស់ក៏ស្រវាមកឪបចង្កេះនាងពេលគេស្ទុះទៅរកនាងហើយក៏ខ្សឹបមកដាក់ត្រចៀកនាងធ្វើឲ្យ ហានអុី ភ្ញាក់ផ្អើលជាខ្លាំងហើយនាងក៏ងាកមុខមកធ្វើចុងច្រមុះក៏ប៉ះនឹង ជុងហ្គុក ហើយគេក៏ចាប់ថើបនាងតែ ហានអុី ក៏ច្រាននាយកម្លោះចេញតិចហើយក៏ញញឹមដាក់គេ។

"ទេ! នេះបងឆាប់ទៅងូតទឹកចុះ! អូននឹង មុីលី ចាំបាយបងណា៎!"។ ហានអុី ក៏និយាយហើយនាយកម្លោះក៏ងើបក្បាលមុននឹងគេក៏ដើរទៅដោយការចងចិញ្ចើមងឿងឆ្ងល់នឹងរឹកពារ ហានអុី ។

"អ៎! ចុះមានតែគ្នាប៉ុន្នឹងទេហ៎? ឯណា លីលី ? រាល់ដងបងឃើញគេនៅក្បែរអូនរហូតណា!"។ ជុងហ្គុក ក៏នឹកឃើញហើយងាកមកសួរហើយ ហានអុី ក៏តបវិញ។

"គេមិនស្រួលខ្លួនគេងសម្រាកខ្លួននៅក្នុងបន្ទប់ឯណោះ!  បងមានអីរឺ?"។ ហានអុី ក៏សួរនាំហើយ ជុងហ្គុក ក៏ក្រវីក្បាលញាក់ស្មា។

"គឺ ហ្វេម ចង់ជួបគេបន្តិចតែមិនបើគេឈឺហើយក៏មិនអីទេ! ចឹងបងនឹងរៀបចំខ្លួនហើយណា៎!"។ ជុងហ្គុក ក៏ដើរលើហើយនាងក៏ញញឹមរួចក៏មករៀបចំអាហាររបស់នាងខណៈ មុីលី ក៏បោះជំហានមកជិតនាង។

"បងស្រីមានរឿងមួយខ្ញុំចង់សួរបង?"។ មុីលី ក៏ដើរមកក្បែរហើយមានទឹកមុខមាំសម្លឹងមើល ហានអុី ។

"រឿងអី មុីលី ?"។ ហានអុី ក៏ដាក់ចានចុះហើយសម្លឹងនាងវិញ។

"នេះបងដែលគិតអត់ថា លីលី មិនមានបំណងអីលើបង ជុង ?"។ មុីលី ក៏និយាយបែនេះធ្វើឲ្យ  ហានអុី ក៏ងាកមកសម្លឹងនាងហើយក្រវីក្បាល។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now