ភាគទី ១០ : មនុស្សពីអតីត

819 32 8
                                    

១០ ឆ្នាំមុន ...

ខេត្ត គ័ងចូវ , ប្រទេស ចិន ...

"ហឹស!!! ចាប់គេឲ្យបាន! វារត់ទៅខាងនោះ! លឿនឡើង!"។ នៅឯខេត្តមួយនៃប្រទេស ចិន ដែលមានប្រជាជនមិនសូវច្រើនទេនៅទីនេះហើយភាគច្រើនសុទ្ធសឹងតែជាអ្នកចម្ការរស់នៅតែងមានភាពស្ងៀមស្ងាត់ហើយវាចាប់ផ្តើមមានភាពអ៊ូអរ ឈូឆរព្រោះតែក្រុមបុរសមាឌធំជាច្រើនជាង 30 40 នាក់រត់ដេញតាមក្មេងប្រុសពេញវ័យម្នាក់ដែលសិ្ថតក្នុងឈុតសិស្សវិទ្យល័យដែលរត់យ៉ាងត្រហេបត្រហបនេះមិនហ៊ានសម្រាកឡើយ។

"ហឹស...អឹក...ចង្រៃយ៎...អាក៎!"។<ផាំង/ព្រូស>ស្នូរកាំភ្លើងមួយគ្រាប់ក៏បានបន្លឺឡើងមករកម្លោះម្នាក់នោះធ្វើឲ្យគេត្រូវជើងដួលហើយផ្លាត់ជើងធ្លាក់ចូលទៅព្រៃស្តុកដែលនៅតាមដងផ្លូវនេះទើប បុរសមាឌធំទាំងអស់នោះទំនងជាអ្នកធ្វើការឲ្យគេក៏ដើរមកមើលមុនពួកគេក៏ញញឹម។

"រៀបរាយការអ្នកប្រុសតូច! គេប្រហែលជាមិនមានជីវិតទេព្រោះពួកយើងបានបាញ់គេត្រូវរបួសហើយគេធ្លាក់ចូលក្នុងព្រៃបាត់ទៅហើយ!"។ ទីតាំងដែលក្មេងប្រុសនេះធ្លាក់ជាព្រៃជ្រៅមួយហើយពួកដែលវាយប្រហារគេក៏រាយការទាំងនេះទៅកាន់អ្នកដែលពួកគេធ្វការជូននោះដោយគិតថាក្មេងប្រុសកំសត់នេះច្បាស់ជាមិនអីវិលមកវិញទេ។

ក្មេងប្រុសម្នាក់ដែលបានធ្លាក់ចុះនេះក៏មានរបួសហូរឈាមរហាចទាំងគេត្រូវធ្លាក់មកបង្វិលខ្លួនជាច្រើនជុំទម្រាំធ្លាក់មកដល់ដីក៏ត្រូវឈឺចាប់ពេញខ្លួនរីឯកែវភ្នែកស្រវាំងហើយគេក៏សម្លឹងរកមើលជុំវិញខ្លួនដោយក្តីឈឺចាប់នឹងអស់សង្ឃឹមមុនដៃគក្តាប់ស្មៅជាប់តែម្តងហើយក៏សន្លប់បាត់ស្មារតីនៅទីនេះឯង។

ផុតទៅមុខបន្តិចទៀតក៏មានមនុស្សរស់នៅគឺមិនសូវមាននរណាដឹងទេថាមានអ្នកភូមិដែលនៅក្បែរនេះហើយពេលរសៀលជ្រេបន្តិចក៏ឃើញក្មេងស្រីម្នាក់ដែលមានវ័យប្រហែល 13 14 ឆ្នាំកាន់ថាសនំដែលនាងលក់រាលថ្ងៃគ្រាន់ចិញ្ចើមជីវិតនេះមកផ្ទះដែលមានត្រឹមជីដូននឹងនាងម្នាក់ពីរគត់នោះឯង។

"យាយ! កូនស្វាមកហើយ!"។ នាងតូចក៏ហៅខ្លួនឯងថាកូនស្វាក៏ព្រោះតែយាយនាងចូលចិត្តហៅនាងបែបនេះហើយនាងក៏ពេញចិត្តដែរ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now