ភាគទី ៤៣: ការឈឺចាប់ដែលពិបាកនិងទទួលយក

556 30 5
                                    

" អឹក ...ហេតុអីយើងប៉ះនាងមិនបានបើគេជាកូនស្រីរបស់យើងនោះ?"។ សម្លេងតបតរបស់ប្រុសម្នាក់នោះធ្វើឲ្យ ជុងហ្គុក ក៏ទ្រឹងស្ងៀមមុននឹងគេងាកក្រោយមើល ហានអុី ដែលនៅទ្រឹងលែងមាត់ករមានតែកែវភ្នែកដែលក្រហមច្រាលទឹកភ្នែកនោះហើយ ជុងហ្គុក ក៏ភាំងនឹងរឿងរ៉ាវពេកនេះតែពេលនេះគេគករាន់តែដឹងតែម្យ៉ាងថាគេគួរតែការពារនាងសិន។

"យើងមិនខ្វល់ថាលោកឯងកំពុងតែនិយាយរឿងឡប់សតិស្អីនោះទេ! កុំគិតថាយករឿងឆ្កួតៗបែបនឹងមកនិយាយណា៎! នេះមានស្អីជាសម្អាងថាមនុស្សដូចជាលោកឯងជាប៉ារបស់គេទៅ?"។ ជុងហ្គុក ក៏តវ៉ាហើយ មីងសុឺ ក៏ញញឹមចុងមាត់មុននឹងគេក៏ប្រុងនិយាយតបតតែ ហានអុី ក៏កាត់។

"គេជាប៉ារបស់ខ្ញុំមែន!"។ សម្លេងខ្សាវបំផុតបានបន្លឺពីក្រោយខ្នង ជុងហ្គុក នាំឲ្យនាយកម្លោះក៏ងាកមកសម្លឹងនាងដោយកែវភ្នែកសឹងតែមិនជឿថាវាការពិតនោះទេ។

" ហានអុី ! អូននិយាយពិតមែនរឺ?"។ ជុងហ្គុក ក៏បែរមករកនាងហើយចាប់ស្មានាងថ្នមៗមុននឹងសួរហើយ ហានអុី បានត្រឹមតែចងចិញ្ចើមហើយលើកដៃខ្ទប់មុខព្រោះតែនាងអស់អ្វីនិយាយហើយមានតែការរន្ធត់ចិត្តតែប៉ុណ្ណោះ។

"នេះក៏បានលឺច្បាស់ហើយមែនទេថាគេជាកូនស្រីខ្ញុំហើយជាកូនស្រីច្បងរបស់ខ្ញុំទៀតផង! ចឹងគេក៏ត្រូវជាប្អូនស្រីរបស់ ជុងហ្គុក ដែរ! ខ្ញុំក៏និយាយក្លែងការពិតមិនបានទេ! គ្រប់យ៉ាងគឺមាននៅចំពោះមុខ! ហានអុី កូនត្រូវតែស្តាប់សម្តីប៉ាណា៎! មិនថាយូរប៉ុណ្ណាក៏ដោយប៉ានៅតែស្រកាញ់កូន! ហើយកូនក៏ជាកូនស្រីរបស់ប៉ាដែរ! ប៉ាជាសាច់ឈាបបង្កើតរបស់កូន! ប៉ាម៉េចនឹងអាចធ្វើបាបកូនទៅ?"។ មីងសុឺ ក៏និយាយកាន់តែច្រើនធ្វើឲ្យ ហានអុី ពេលនេះញ័រខ្លួនកាន់តែខ្លាំងហើយទឹកភ្នែកក៏ជ្រាបចេញតាមប្រឡោះម្រាមដៃខ្ទប់មុខមុននឹងធ្វើឲ្យ ជុងហ្គុក ឃើញច្បាស់ហើយគេក៏ខាំមាត់ក្តាបដៃមុននឹងងាកមកសម្លឹងទៅ មីងសុឺ ដែលតែនិយាយស្តីបញ្ចូល ហានអុី នោះធ្វើឲ្យ ជុងហ្គុក កាន់តែខឹង។

<ក្រឹក/ផាំង>"ចៅហ្វាយ!!! កុំណាចៅហ្វាយ! កុំបាញ់ណា៎!! អឹក...ទប់ស្មារតីណា៎ទាន!"។ ពេលនេះ ស្នូរកាភ្លើងកេះកៃហើយតម្រង់មករកកណ្តាលថ្ងាស មីងសុឺ ពីចម្ងាយគឺចេញពី ជុងហ្គុក តែ ហ្វេម ដែលជាចំំនិតបានរត់មកឃាត់ ជុងហ្គុក ហើយចាប់គេមុននឹងចាប់ដៃ ជិងហ្គុក ឲ្យបាញ់ឡើងទៅលើបង្កជាការភ័យរន្ធត់ដល់អ្នកនៅទីនេះហើយ ហានអុី ក៏ស្រឡាំងកាំងតែ ជុងហ្គុក នៅកញ្ជោ្រលមុននឹងគេក៏យកកែងដៃអុកពោះ ហ្វេម ដែលឪបគេឃាត់គេនោះ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now