ភាគទី ៣៤ : បញ្ជីដែលត្រូវជម្រះ

810 28 6
                                    

ទីក្រុង បុីជីង , ប្រទេស ចិន ...
មន្ទីរពេទ្យ ...

ខណៈពេលនេះនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលជាមន្ទីរពេទ្យធំនៅក្នុងទីក្រុង បុីជីង ក៏សង្កេតឃើញមានមនុស្សប្រុសម្នាក់និងស្ត្រីចំណាស់ម្នាក់ជាមួយនឹងនាងក្រមុំវ័យក្មេងម្នាក់បានរត់ឈូឆរមកយ៉ាងប្រញាប់ហាក់មានភាពអន្ទះសារក្រោយពីទទួលបានដំណឹងថាបុរសម្នាក់បានចូលមន្ទីពេទ្យហើយក៏ត្រូវជាសាច់ញាតិរបស់ពួកគេផងដែរ។

"អត់ទោសអ្នកគ្រូពេទ្យ! តើអ្នកជំងឺឈ្មោះ រីឃើរ ម៉ាលេនតូ ស្នាក់នៅបន្ទប់ណាទៅ?"។ បុរសចំណាស់ម្នាក់ក៏បានសួរនាំអ្នកគ្រូពេទ្យដែលនៅផ្នែកខាងសួរព័ត៌មានពេលនោះទើបគាត់ទទួលបានឈ្មោះហើយងក់ក្បាលទើបស្រាវជ្រាវរកឈ្មោះអ្នកជម្ងឺ។

"ចាសលោក! អ្នកជំងឺលោក រីឃើរ ស្នាក់នៅបន្ទប់ទី 8 ជាន់ 2 ចា៎!"។ អ្នកគ្រូពេទ្យក៏តបទើបពួកគេទាំង 3 ទទួលបានដំណឹងនេះហើយក៏រួសរាន់ទៅរកអ្នកជំងឺតែម្ដង។

បន្ទប់លេខ 8 ....

<ក្រាក>"អូ!! ព្រះអើយ រីឃើរ កូនម្ដាយ! នេះកូនយ៉ាងម៉េចថាហើយ រីឃើរ ?"។ គ្រាន់តែមកដល់បន្ទប់នេះភ្លាមពេលដែលឃើញសភាពរុំដៃរុំជើងនិងក្បាលដែលរុំជិតឈឹងជាមួយនឹងមុខមាត់ដែលពេញទៅដោយរបួសនោះក៏ធ្វើអោយនារីចំណាស់ម្នាក់នេះមានទឹកមុខស្លេកស្លាំងហើយក៏ព្រួយបារម្ភជាខ្លាំង។

"អ្នកម៉ាក់ លោកប៉ា ម៉ីលី ! នេះខ្ញុំធ្វើអោយអ្នកគ្រប់គ្នាបារម្ភខ្លាំងណាស់មែនទេ?"។ បុរសវ័យក្មេងដែលគេងនៅលើគ្រែពេទ្យក្រោយជួបឧបទ្ទវហេតុឡានដែលត្រូវគេដាក់គ្រាប់បែកនោះក៏ពេលនេះត្រូវបានយកមកសង្គ្រោះនៅមន្ទីរពេទ្យជាហេតុសំណាងដែលគេអាចលោតចេញពីឡានបានទាន់ពេលវេលាទើបធ្លាក់ចុះជ្រោះម្ខាងនៃផ្លូវហើយក៏មានអ្នកទៅជួយទើបនេះមិនមានគ្រោះថ្នាក់ដល់ជីវិតដូចអ្នកបើកបរនិងអ្នកដទៃទៀតគឺគឺត្រឹមតែត្រូវរបួសធ្ងន់ធ្ងរហើយសម្រាកមន្ទីរពេទ្យរយៈពេលវែងតែប៉ុណ្ណោះ។

"នេះមានអ្វីកើតឡើងចំពោះកូនទៅ? ហេតុអីបានជាកូនជួបគ្រោះថ្នាក់អីក៏អាក្រក់បែបនេះ?"។ បុរសចំណាស់ម្នាក់ដែលជាឪពុកបង្កើតរបស់គេក៏ដើរចូលមកហើយសួរនាំកូនប្រុស។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now