ភាគ​ទី​៦៨ : កិច្ចការជិតសម្រេច

505 26 7
                                    

កាស៊ីណូ ភីតធើរ ...

"ខ្ញុំអត់យល់ទេថាលោក ភីតធើរ កំពុងតែគិតអី! ពេលនេះលោកត្រូវផ្តល់ចម្លើតឱ្យខ្ញុំបានទេថាលោក ភីតធើរ អាចធ្វើការចាប់ការ ជុងហ្គុក នោះឲ្យបានរហ័សតាមអ្វីដែលខ្ញុំត្រូវការបានឬក៏អត់លោក ភីតធើរ ?"។  រីឃើរ ដែលពេលនេះអង្គុយមិនសុខឡើយកំពុងតែនៅតឿនដេញសួរ ភីតធើរ ដែលកំពុងតែអង្គុយនៅក្នុង កាស៊ីណូ ដោយភាពស្ងៀមស្ងាត់បំផុតមុននឹងសម្លឹងមើលមុខគេហើយបុរាចំណាស់នោះក៏ងើបដងខ្លួនឡើងអង្គុយឲ្យត្រឹមត្រូវមុននឹងញញឹមចុងមាត់។

"ពេលនេះយើងសំរេចចិត្តរួចហើយ! រឿងចាត់ការមនុស្សគឺមិនមែនចេះតែធ្វើភ្លាមៗតាមអ្វីដែលត្រូវការនោះទេ! យើងបានឲ្យកូនចៅយើងទៅស៊ើបរួចរាល់អស់ទៅហើយនិងរៀបចំការចាត់ការមួយចំនួនឲ្យបានប្រសិទ្ធភាពពីព្រោះឯងក៏ដឹងថាមនុស្សដូចអា ជុងហ្គុក ម៉ាលេនតូ នេះគេមិនមែនជាមនុស្សធម្មតាដែលនិយាយថាចាត់ការហើយក៏អាចចាត់ការគេបានងាយៗស្រួលៗទេ! យើងត្រូវការពេលវេលានិងការរៀបចំ! ឥឡូវនេះយើងច្បាស់លាស់ហើយ! យើងបានបង្កប់កូនចៅនៅគ្រប់ទីកន្លែង! ទោះបីវាមានស្លាកក៏ហោះមិនបានដែរ!"។ ភីតធើរ ក៏ធ្វើការតបតទៅគេហើយពេលនេះ រីឃើរ ក៏ប្ដូរទឹកមុខមកជាញញឹមពេញទីតែម្ដង។

"អញ្ចឹងបានន័យថាយើងអាចចាត់ការវានៅថ្ងៃស្អែកហើយមែនទេ? ហើយលោកចង់ចាត់ការវានៅកន្លែងណាដែលទៅ?"។ រីឃើរ ក៏ធ្វើការសួរនាំទៅដោយចិត្តរំភើបខណៈពេលនោះ ភីតធើរ ងាកមកសម្លឹងគេមុននឹងញញឹមចុងមាត់។

"គួរតែចាត់ការវានៅមុខក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ តែម្ដងទៅល្អទេ? នោះវានឹងមានភាពគគ្រឹងគគ្រេងជាខ្លាំងហើយក៏ធ្វើឲ្យឯងសប្បាយចិត្តមែនទេ?"។ ភីតធើរ ក៏ធ្វើការនិយាយបែបនេះគឺជាហេតុធ្វើឱ្យ រីឃើរ កាន់តែពេញចិត្តជាខ្លាំងចំពោះសំណើរដែលគេបាននិយាយ។

"ល្អ!!! ខ្ញុំពេញចិត្តខ្លាំងណាស់លោក ភីតធើរ ! នេះខ្ញុំមិននឹកស្មានថាលោកពិតជាចាត់ចែងការងារបានល្អជាងខ្ញុំគិតទៅទៀត! នេះខ្ញុំពិតជាមិនជ្រើសរើសខុសនោះទេចំពោះដៃគូដែលសហការ! អនាគតទៅពេលខ្ញុំជាម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ខ្ញុំនឹងផ្ដល់ឲ្យលោកនៅផលប្រយោជន៍ដែលមិនធ្វើឲ្យខុសបំណងលោកនោះទេ! ទុកថាវាគឺជាការអរគុណហើយក៏ជារឿងល្អដែលលោកអាចសងសឹកជូនបងប្រុសរបស់លោក ម៉ាសៀ នោះបានដែរ!"។ រីឃើរ ក៏និយាយបែបនេះហើយ ភីតធើរ ក៏ញញឹមរួចក៏សើចនៅក្នុងបំពង់កមុននិងក្រោកឈរហើយទះស្មារបស់គេ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now