ភាគទី ៦៩ : ជោគជ័យ

487 23 8
                                    

"ជេ!! ជេកើតអីហ្នឹង?"។ លីលី ដែលបានមកជិតរាងកាយ ហានអុី ដែលបានដួលសន្លប់នាងក៏ស្ទុះចង់ទៅចូលមើលតែពេលនោះក៏ត្រូវ ម៉ីលី ដែលឈរសម្លក់សម្លឹងនោះចាប់ក្រវាត់ហើយរុញនាងឲ្យដួលទៅលើការ៉ូដូចគ្នាមុននឹងលើកដៃចង្អុលនាង។

"មីស្រីមេធ្មប់! នាងស្រីដែលចង់ដណ្ដើមរបស់គេគ្មានសិទ្ធិទៅរកបងស្រីយើងទេ! នាងឯងឆាប់ចេញពីទីនេះភ្លាមទៅ! ឯងគ្មានសិទ្ធិអីត្រូវលេចមុខនៅទីនេះទៀតទេ! នាងឯងជាជនទិ 3 ! នាងឯងជាគ្រោះចង្រៃ! ឆាប់ចាកចេញភ្លាមទៅ! បើមិនចឹងទេយើងនឹងអូសនាងឯងចេញជាមិនខានទេ!"។ ពេលនេះ មុីលី ក៏ស្តីត្រឡប់ទៅ លីលី ខណៈដែល ជុងហ្គុក ក៏លើកបី ហានអុី ចុះទៅក្រោមបាត់ទៅហើយ លីលី ក៏សម្លឹងមើលនាងដោយបើកភ្នែកធំៗមុននិងក្រោកឈរដោយឈឺខ្លួនហើយទឹកភ្នែកជ្រាបចេញហលយ មុីលី កំពុងតែមានទឹកមុខកាចសម្លឹងមើល លីលី ហើយកំពុងតែធ្វើខ្លួនដូចជាម្ចាស់ស្រីនៅទីនេះ។

"យើងប្រាប់នាងទៅចុះថានាងល្មមៗបានហើយ! នាងគិតថារឿងគ្រប់យ៉ាងវាដូចដែលនាងគិតមែនទេ? កុំគិតថាគ្មានអ្នកណាដឹងនោះ! កុំស្មានថានាងធ្វើអ្វីគ្រប់គ្នាគេមិនដឹងឲ្យសោះ! នាងគិតហ៎ថារឿងល្អៗអាចកើតនៅលើមនុស្សដែលគិតតែរឿងគគ្រក់ដូចជានាង-អាយ!"។ លីលី ពេលនេះក៏ត្រូវ ម៉ីលី ចាប់បទសក់ហើយក៏ត្រូវបញ្ចេញភាពកំណើតនៅពេលដែលគ្មានមនុស្សនៅជុំវិញនេះតែម្ដង។

"អញ្ចឹងហ៎? យើងក៏ចង់ដឹងដូចគ្នាថាតើយើងនឹងអាចដូចជាអ្វីដែលនាងឯងនិយាយឬក៏យើងនឹងក្លាយជាមនុស្សស្រីដែលខ្ពង់ខ្ពស់ទៅ! នេះបើនាងឯងមិនចាកចេញពីនេះឱ្យឆាប់ទេណា៎! យើងប្រាប់នាងឲ្យហើយថានៅពេលដែលយើងក្លាយជាម្ចាស់ស្រីទីនេះហើយនាងឯងកុំគិតស្មានថាសូម្បីតែជីវិតនាងរឺក៏ដង្ហើមនាងឯង! ក៏យើងអាចដកបានយកមកបានដែរ! យើងគុំនាងឯងយូរណាស់មកហើយ! នាងឯងជាអ្នកចេះដឹងរឿងគេខ្លាំងណាស់! មិនត្រឹមតែចេះដឹងរឿងគេទេថែមទាំងប៉ុណ្ណោះថ្នាក់ចង់បានបង ជុង ផងនិងកូនចៅគេផង! គិតថានាងឯងនេះពិតជាមិនធម្មតានោះទេ!"។ ពេលនោះ ម៉ីលី ក៏សម្លក់សម្លឹងហើយច្របាច់មុខ លីលី ធ្វើឲ្យនាងមានការឈឺចាប់បន្ទាប់មក ម៉ីលី ក៏យារដៃបម្រុងថានឹងទះ លីលី ទៅហើយ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now