ភាគតី ៤៨ : ស្នេហាពណ៍ផ្កាឈូក

822 28 9
                                    

បន្ទប់ជួលរបស់ លីលី ...

"អឺ...នេះមិនអីទេលោក ហកវេមម ! នេះខ្ញុំអាចរៀបចំបានណា៎! របស់ខ្ញុំក៏មិនច្រើនទេ! លោក ហ្វេម អង្គុយទៅ! កុំរវល់អី!"។ ងាកមកមើលបន្ទប់ជួលតូចមូយដែលជាកន្លែងស្នាក់របស់នារីដែលឡើងពីជនបទមកសិក្សានេះវិញពេលនេះកំពុងតែរើឥវ៉ាន់របស់នាងក៏ព្រោះទទួលបានបញ្ជាពី ជុងហ្គុក ដែលបានសុំនាងឲ្យនាងនៅជាមួយ ហានអុី ក្រោយនាងបានឈប់ទៅបើកហាងហើយដើម្បីឲ្យ ហានអុី អស់បារម្ភទើប ជុងហ្គុក សុំនាងមកនៅជាមួយហើយ លីលី ក៏ពិតជារីករាយនឹងសំណើរនេះមិនមែនព្រោះតែប្រយោជន៍ល្អទេតែនាងបាននៅមើលថែក្រមុំ ហានអុី នោះទេ ។

"នេះម៉េចនឹងសមទៅឲ្យ លីលី រៀបតែឯង! មានអីខ្ញុំក៏ជួយបាន!!"។ ហ្វេម ដែលទើបតែចេញពីពេទ្យក៏បានមកមើលនាងក៏ចូលមកជួយនាងហើយ លីលី ក៏ទើសទាល់ព្រោះគិតថាមិនល្អសោះដែរទៅរំខានគេទាំងគេជាអ្នកជម្ងឺ។

"ទេលោក! នេះជាលោកមានរបួសទើបតែជាមិនទាន់ធូរស្រួលផងកុំធ្វើបែបនេះអី! តិចប៉ះពាល់មុខរបួសទៅណា៎! ទៅអង្គុយទៅ!"។ លីលី ក៏ឃាត់គេហើយរុញគឹចេញបន្តិចហើយ ហ្វេម ក៏ញញឹមដាក់នាងមុននឹងគេស្រវាចាប់ដៃស្រឡូនដែលរុញដើមដៃនាយជាប់ទើប លីលី ត្រូវងាកមកមើលគេដោយភាំងៗ។

"នេះ លីលី បារម្ភពីខ្ញុំមែនទេ?"។ ស្នានញញឹមស្រទន់របដ់កម្លោះនេះធ្វើឲ្យ លីលី ក្រហមមុខក្តៅភាយៗត្រូវគេចចេញមុននឹងដកដៃហើយរត់ទៅរៀបឥវ៉ាន់។

"អឺម...នេះនរណាក៏គេបារម្ភដែរ! របួសលោកក៏គ្រាំក្នុងបែបនេះ! នៅមករៀបចំលើកឥវ៉ាន់វានឹងគង់តែប៉ះពាល់! លោក ជុងហ្គុក ក៏ផ្តាំថាឲ្យខ្ញុំជួយមើលថែលោកហើយនេះបើលោកឈឺថែមនោះច្បាស់ជាត្រូវលោក ជុងហ្គុក ថាឲ្យហើយ!"។ នាងតូចក៏រៀបចំឥវ៉ាន់បណ្តើរហើយមុខក្រហមទើបពេលនេះ ហ្វេម ក៏សម្លឹងមើលនាងដោយទឹកមុខស្រទន់មុននឹងគេក៏ទ្រានបាតដៃទៅលើសាឡុងដែកគេអង្គុយមុននឹងផ្អៀងមុខសម្លឹងមើលនាងពីក្រោយខ្នង។

" លីលី នាងមានមិត្តប្រុសទេនឹង?"។ សំណួរមួយនេះសួរចេញពីបបូរស្អាតដែលញញឹមជាប់ធ្វើឲ្យ លីលី ដែលកំពុងតែរៀបចំឥវ៉ាន់ក៏ទ្រឹងស្ងៀមភាំងនឹងសំំណួរគេហើយក៏ប្រឹងប្រមូលស្មារតីរៀបទំនិញជាថ្មី។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now