ភាគទី ៣២ : គេជាបុរសអស្ចារ្យ

711 34 5
                                    

ទីក្រុង បុីជីង , ប្រទេស ចិន ...

ខុនដូរបស់ រីឃើរ ...

"ចង្រៃយ៎អាឆ្កែបំបងបាយ! គ្រាន់តែបុកមនុស្សប៉ុន្នឹងក៏ធ្វើមិនបានការដែរមែនទេ? នេះឯងមិនចេះបើកឡានទេហេ៎បានជាបុកវាមិនងាប់ហើយនៅត្រូវវាចាប់មកកាច់ដៃកាច់ជើងទៀត?"។ ពេលមេះ រីឃើរ ក៏កំពុងតែធាក់កូនចៅគេដែលជាអ្នកទៅបុក ជុងហ្គុក នោះពេលនេះក៏ក្លាយជាអ្នករងគ្រោះខ្លួនឯងដែលត្រូវកូនចៅគេចាប់បំបាក់ដៃជើងទៅវិញ។

"ទាន! ..អឺស..នេះខ្ញុំធ្វើការប្រថុយជិវិតណា៎! ពេលនេះខ្ញុំពិការហើយតើឲ្យខ្ញុំរស់នៅរបៀបណាទៅទាន? នេះបើខ្ញុំបុកគេច្បាស់ជាគេតាមយកជីវិតខ្ញុំជាមិនទេទាន! តែទោះបែបណាចៅហ្វាយកួរតែអាណិតខ្ញុំហើយឲ្យរង្វាន់ដល់ខ្ញុំខ្លះដែរទាន!"។ កូនចៅគេក៏ចងចិញ្ចើមហើយតបមកគេវិញទើប រីឃើរ ក៏សម្លក់គេមុននឹងគងអន្ទាក់ខ្លាលើសាឡុង។

<ផាំង>"អាក៎-ចៅហ្វាយ..ចៅ-!"។ គ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះបេះដូងរបស់គេធ្វើឲ្យគេត្រូវគរដេកផ្ងារក្នុងថ្លុកឈាមដោយដៃកូនចៅម្នាក់ទៀតរបស់ រីឃើរ ដែលបានបញ្ជាគេឲ្យបាញ់ខណះគេក៏សម្លឹងកូនចៅពិការនោះដូចជាសម្រាមយ៉ាងចឹង។

"ពិបាកពេកចឹងក៏ងាប់ទៅក្រែងស្រាលផែនដីខ្លះ! ហឹស! បើប្រើពួកអាឈ្លើងទាំងនេះមិនបានការសោះ! ចាំមើលយើងទៅដោយខ្លួនឯងម្តងមើលថាបានការរឺអត់?! ពួកឯងត្រៀមឡានទៅ!"។ រីឃើរ ក៏បញ្ជាកូនចៅគេឲ្យរៀបចំផែនការបន្តទៀតដោយចិត្តក្តៅព្រោះគេមិនអាចបញ្ចប់ត្រឹនេះឡើយ។

ក្នុងរថយន្ត ...

"ចេញឡានទៅ!! ទៅឲ្យលឿនបំផុត! យើងមិនលើកលែងឲ្យឯឮងទេ! ពេលនេះមិនថាវិធីណាក៏យើងត្រូវយកជីវិតឯងឲ្យបានដែរអា ជុងហ្គុក ! អាចង្រៃ!"។ រីឃើរ ពេលមេះមានតែកែវភ្នែកសម្អប់ចំពោះបងប្រុសឪពុកទីទៃជាខ្លាំងគិតតែម្យ៉ាងថាត្រូវតែយកជីវិតគេឲ្យបាន។

<ទឹត ទឹត>"សម្លេងស្អីនឹងហា៎?"។ ពេលដែលអង្គុយក្នងឡានសុខៗក៏សករាប់តែមាមសម្លេងនេះទើប រីឃើរ ងាកទៅមកដោយភ្ញាក់ផ្អើលពេលឃើញគករាប់បែកនៅក្នុងឡាន។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now