ភាគបញ្ចប់ : គ្រប់ជាតិសុំជាគូ❤️❤️

1.2K 42 28
                                    

2 ឆ្នាំក្រោយមក ...

" ជុងហាន , ជុងអុី !!! ក្រោកហើយរឺកូនសម្លាញ់!"។ សម្លេងស្រទន់របស់កម្លោះសង្ហាដែលកំពុងតែតម្រង់មករកកូនស្រីដែលមាមផ្ទៃមុខដូចគ្នាបេះបិទត្បិតជាកូនភ្លោះងនេះក៏នាំឲ្យនាយត្រូវទុកការងារចោលហើយស្ទុះមកបីត្រកងកូនដែលដើរមិនទាន់នឹងនោះឡើងទាំងពីរនាក់តែម្តង។

"ប៉ាៗ! អូន ហាន ឃ្លាននំ!!! នំកូឡាៗ!"។ នាងតូចដែលមានឈ្មោះថា ជុងហាន ក៏និយាយមុននឹងទះពោះខ្លួនឯងបែបភាពគួរឲ្យក្នាញ់ទើប ជុងហ្គុក ក៏សើចដាក់គេ។

"បានណាកូន ហាន ! ថ្ងៃនេះបង ជូ របសពួកកូនមកលេងហើយ! មាននំមកផ្ញើស្រាប់! ក៏មាននំឃុកគីដែលកូន អុី ចូលចិត្តដែរណា៎!"។ ជុងហ្គុក ក៏ងាកមកមើលកូនមួយទៀតហើយក៏សម្លឹងឃើញនារីរូបស្អាតដែលសម្រស់មិនប្រែប្រួលទោះបីមានកូនភ្លោះទៅហើយនោះកំពុងតែញញឹមពីចម្ងាយហើយក៏ចូលទៅបី ជុងហាន ពីដៃ ជុងហ្គុក មកមួយ។

"នេះទៅរំអុកប៉ារឿងអីទៀតហើយកូនក្បាលខូច?"។ ហានអុី កីសួរនដោយមិខបន្តិចទៅ ជុងហាន ហើយពេលនោះ ជុងអុី ក៏នៅលើដៃ ជុងហ្គុក ក៏តប។

"បង ហាន ទារប៉ាៗញ៊ាំនំទៀតហើយម៉ាក់ៗ!"។ ជុងអុី ក៏តបហើយ ជុងហាន ក៏ពេបមាត់ដាក់ ជុងអុី ។

"ចុះអូន អុី ឯងក៏ចូលចិត្តដូចគ្នាតើ! ម៉េចថាឲ្យបង! បងខឹងហើយ! លួង!"។ ជុងហាន ក៏បូញមាត់លើខ្លួនរបស់ម្តាយងរងក់ដាក់ប្អូនហើយ ជុងហ្គុក ឃើញដូច្នេះក៏ដាក់ ជុងអុី ចហើយ ហាមអុី ក៏ដាក់ ជិងបាន ចដូចគ្នាមិននឹងពួកគេក៏រត់មករកគ្នាហើយ ជុងអុី ក៏កាន់ដៃបងស្រីនាងហើយក៏ឪបបងស្រីគេជាការលួងលោមទើយមកតាយឪពុកពួកគេបានត្រឹមសម្លឹងមើលកូនៗដែលល្អៗនឹងចេះស្រលាញ់គ្នាបែបនេះ។

"ពេលវេលាក៏លឿន! មួយរយៈពេកសោះពីរឆ្នាំទៅហើយ! នេះនៅឃើញក្មេងក្បាលខូចទាំងពីរនៀកដូចជាកើតមកចំពេលល្អខ្លាំងណាស់មែនទេ?"។ ជុងហ្គុក ក៏រៀបរាប់កាលពី 2 ឆ្នាំមុនពេលដែល ហានអុី នៅពរពោះកូនស្រីទាំងនេះគឺបានរៀបចំអាពាពិពាហ៍ដោយសារម្តាយឪពុកនៃគ្រួសារសងខាងចង់ឃើញកូនៗគេរៀបការហើយនាយកម្លោះក៏រង់ចាំប្រកាសជាសារធារណៈឲ្យគេបានដឹងលឺថា ហានអុី ជាភរិយាពេញច្បាប់របស់គេមិនបានទើបបង្ខំរៀបការទាំងនាងក៏ត្រូវឈឺពោះសម្រាលកូនទាំងពីរនេះចំមង្គលតែម្តងហើយក៏មិននឹកទេថាកន្លងហូសមកជាង 2 ឆ្នាំហើយ។

🎉 You've finished reading អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅ 🎉
អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now