ភាគទី ៧១ : បង្វិលផែនការ

504 22 3
                                    

"ពួកឯងកុហក!! នេះយើងមានក្រដាសស្នាមច្បាស់ណាស់! ម៉េចយើងត្រូវទៅជំពាក់បំណុលឯង? និយាយស្តីមិនពិត!"។ ពេលនេះ ម៉ីលី ក៏ក្រោកឈរហើយតបវ៉ាទៅ ជុងហ្គុក ដែលឈរក្បែរ ថេយ៉ុង ដោយញញឹមស្រស់ហើយ ហូស៊ុក ក៏បោះជំហានមកមុខ។

"និយាយទៅថាខាងក្រុមហ៊ុនផ្នែកឧស្សាហកម្មផ្សព្វផ្សាយដូចជាខ្ញុំមិនដែលមកផ្សព្វផ្សាយព័ត៌មានដែលមិនពិតនោះទេ! ខ្ញុំដឹងព័ត៌មាននេះតាមរយៈលោក ថេយ៉ុង គ្រីហ្វីន ថែនទាំងភស្តុតាងបញ្ជាក់ទៀត! នៅថ្ងៃនេះគឺមកបើកសន្និសីទកាសែតដើម្បីប្រកាសពីការដែលក្រុុមហ៊ុន ម៉ាលេនតូ បានជំពាក់លុយសម្ព័ន្ធ គ្រីហ្វីន បើគិតទៅគឺជាង 1 ពាន់លានដុល្លារដែលមានសំណង់ការប្រាក់ក្នុងរយៈពេល 2 សប្តាហ៍តែនេះជាងមួយខែក៏គ្មានសំំណងសូម្បីមួយសេន! ហើយពេលនេះយើងសូមមកប្រកាសពីអគ្គនាយកដែលគ្រប់គ្រងនៅទីនេះថ្មីគឺក្រុមហ៊ុនដែលនឹងក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គ្រីហ្វីន ហើយនាងគឺជាម្ចាស់នៃសំណងនេះ! ក្នុងការជំពាក់ប្រាក់ហើយនៅក្នុងកិច្ចសន្យាដែលលោក ថេយ៉ុង កាន់នៅក្នុងដៃនេះក៏ត្រូវបានបង្ហាញជូនដែរ! ដូចមិញនេះកាមេរ៉ាបានចាប់រូបភាពជាប់! ពួកយើងមិនដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេអ្នកនាង!"។ ហូស៊ុក ក៏ចូលរៀបរាប់ទើបកូនចៅគេបាញ់កាមេរ៉ាមកហើយ ថេយ៉ុង ក៏លើកក្រដាសស្នាមបង្ហាញដោយទឹកមុខញញឹមមុននិងដៃម្ខាងទៀតជ្រែងហោប៉ៅ។

"អ្នកទាំងអស់គ្នាអាចធ្វើការពង្រីកកាមេរ៉ាឲ្យចាប់រូបភាពអោយកាន់តែច្បាស់នូវកិច្ចសន្យា! គឺមានសរសេរច្បាស់ណាស់ថាឈ្មោះរបស់ក្រុមហ៊ុនកម្ចីប្រាក់នោះគឺជាឈ្មោះរបស់អ្នកនាងនឹងឯង ម៉ីលី ! គឺអ្នកនាង ស៊ូ មុីលី បានធ្វើការស៊ីញ៉េដោយផ្ទាល់នៅលើកិច្ចសន្យាកម្ចីទឹកប្រាក់ 1 ពាន់លានដុល្លារដើម្បីយកមកស្ដារក្រុមហ៊ុនដែលដួលរលំនេះឡើងវិញ! និយាយប្រាប់ថានៅក្នុងពេល 2 សប្តាហ៍និងបង្វិលការប្រាក់ជាមួយនឹងប្រាក់ដើមឲ្យខ្ញុំវិញ! ប៉ុន្តែបន្ទាប់ពីកិច្ចសន្យានោះតើនឹងមានអ្វីជាសំណង? នេះគឺជាអ្វីដែលគាត់បានសរសេរថាគាត់នឹងប្រគល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ម៉ាលេនតូ គ្រប់សាខាទាំងអស់មកឲ្យខ្ញុំ! ហើយវានឹងក្លាយទៅជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននិងសម្ព័ន្ធ គ្រីហ្វីន របស់យើងបើគាត់មិនសងតាមការកំណតើ! នេះខ្ញុធ្វើទៅតាមច្បាប់ជាមួយនឹងកិច្ចសន្យាដែលមានហត្ថលេខានិងការធានារបស់នាងច្បាស់លាស់តែប៉ុណ្ណោះ! រឿងអីដែលខុសទៅ? អ្នកណាទៅដែលជាអ្នកខុសហើយអ្នកណាទៅដែលជាអ្នកគ្រប់គ្រងទីនេះឲ្យច្បាស់?"។ ថេយ៉ុង ក៏ងើបមុខដែលជឿជាក់តបតដែលពេលនេះ មុីលី ក៏ស្លន់ស្លោជាខ្លាំងហើយក៏អង្គុយលើកៅអីដោយក្រវីក្បាលមុននឹងលើកដៃចាប់សក់ខ្លួនឯង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now