ភាគទី ៦ : នាងគួរឲ្យចាប់អារម្មណ៍

1K 45 11
                                    

ហាងបាយអា អុី ....

"លីលី ! រៀបចំបិទទ្វារហាងម៉ងទៅអូនហើយអូនឯងអាចទៅផ្ទះមុនបានណា៎!"។ ពេលនេះបន្ទាប់ពីនាយសង្ហាដែលមកកូរនាងមុនមិញនេះចាកចេញទៅស្រាប់តែ ហានអុី ក៏ញញឹមស្រស់មុននឹងរៀបចំប្រាប់ឲ្យ លីលី ដែលកំពូងលាងចាននោះបែបនេះទើបនាងសម្លឹងមុខ ហានអុី ។

"ហាក៎ ជេ ?! យើងទើបហាងដល់ម៉ោង 1 ពេលថ្ងៃនឹងហើយប្រញាប់បិទម្ល៉េះ ជេ ?"។ លីលី ក៏ សួរនាំទាំងសព្វដងហាងក៏បើកដល់ព្រលប់តែថ្ងៃនេះបែរជាបិទទាំងថ្ងៃទៅវិញ។

"នែ លីលី ! ថ្ងៃនេះអូនឯងមិនដឹងទេថាយើងលកបាយម្ហូបតែមួយចានបានដល់ 1 លាន យ៉េន ! លក់ធ្វើអីទៀត! បិទហាងសម្រាកមួយថ្ងៃទៅមិនស្រួលខ្លួនមែនអត់! ហិហិហិ!"។ ក្រមុំ ហានអុី ក៏ញញឹមដោយបំព្រងមុននឹងលើកចានទៅរៀបចំទុកឲ្យ លីលី សម្លឹងដោយហួសចិត្ត។

"នៅតាមេពិត ជេ សប្បាយចិត្តចឹងសោះ! នេះគិតៗទៅដូចយើងត្រូវឆ្នោតធំចឹង!"។ លីលី ដោះអៀមចេញហើយ ហានអុី ក៏ញាក់ចិញ្ចើម។

"បើបានបែបនេះរាល់ថ្ងៃបងថាយើងក្លាយជាអ្នកុំាមឆាប់ហើយ! មួយចាន 1 លានយ៉េន! ប្រុសអ្នកមានម្នាក់នេះគេឆ្តួតមែនរឺក៏អត់ទេនៀក!"។ ហានអុី កានកាន់ឆ្នាំងបណ្តើរហើយក៏រអ៊ូដោយអារម្មណ៏រីករាយហើយ លីលី ក៏ញគឹមមុននឹងរៀបចំផ្លាស់ឈុតនិស្សិតហើយចាកចេញទៅរៀន។

ក្នុងរថយន្ត ....

"ហ៊ឺម~ ហ៊ឺម~!"។ នៅបាំងខាងក្រោយរថយន្តទំន់បនេះក៏លឺសម្លឹងគ្រហឺមចម្រៀងេពីនាយសង្ហាហើយច្បាស់ណាស់ថាម្ចាស់សម្លេងពិរោះថ្នាក់នេះគឺជាពាណិជ្ជកររូបសង្ហា ជុងហ្គុក ។

"ចៅហ្វាយដូចសប្បាយចិត្តដល់ហើយថ្ងៃនេះ?"។ ហ្វេម បើកឡានផងក៏សម្លឹងមើលចៅហ្វាយគេហើយ ជុងហ្គុក ក៏ញញឹមមុននឹងសម្លឹងទៅមុខ។

"យើងគិតហើយថានឹងមានរបស់លេងថ្មី!"។ ជុងហ្គុក ក៏អង្អែលចុងចង្ការរបស់ខ្លួនទាំងនឹកស្រម៉ៃដល់ស្រីស្អាតជនជាតិ ចិន ម្នាក់ពិតជាធ្វើឲ្យគេជាប់ចិត្តណាស់។

"ហេ៎! នេះចៅហ្វាយកុំប្រាប់ថាចាប់អារម្មណ៍នឹងអ្នកនាងម្ចាស់ហាងលក់បាយនោះណា៎!"។ ហ្វេម ក៏តបហើយ ជុងហ្គុក ក៏ញោចស្នាមញញឹមចុងមាត់។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now