ភាគទី ៦១ : សម្តីបំពានបំណង

473 24 7
                                    

ផេនហោសន៍ ជុងហ្គុក ...

"អ្ហឹក...ហុឹក...ហុឹក!! បងស្រី...អ្ហឹក...!"។ ខណៈពេលនេះនៅឯផ្ទះរបស់ ជុងហ្គុក ក៏បង្ហាញចេញនារីមា្នក់ដែលមានសក់កន្ទី្រងកន្ទ្រើងបន្តិចមុននឹងមានទឹកភ្នែកជោកមុខនេះរត់មករកនារីដែលបានបានសម្លឹងមើលនាងដោយភ្ញាក់ផ្អើល។

" មុីលី ?!!! នេះ...នេះអូនមកវិញដោយរបៀបណានឹង? នេះកើតអីធ្ងន់ធ្ងរទេ? នេះ...នេះអូនយ៉ាងម៉េចហើយ?"។ ហានអុី ក៏ភ្ញាក់ផ្អើលពេលដែលនាងហោះមកពីកោះ ហាវៃ ក៏ទើបពឹងឲ្យ ជុងហ្គុក ជួយតាមរកនាងតែពេលនេះមកដល់ផ្ទះក៏ឃើញនាងមកអង្គុយរង់ចាំនៅផ្ទះស្រាប់តែម្តង។

"បងបានរៀបចំមនុស្សឲ្យតាមរកនាង! នាងគ្រាន់តិចតួចហើយក៏បានគេចខ្លួនចេញពីពេលឃើញ រីឃើរ រកចាប់នាងមែនទេ?"។ កែវភ្នែកមុតរបស់ ជុងហ្គុក ក៏សម្កឹងនាងមុននឹង មុីលី ក៏ភាំងរងិចៗព្រោះតែនាងយល់ថាហេតុអីបានជានាយកម្លោះនេះមកនិយាយកុហកទាំងដឹងការពីតយ៉ាងម៉េចទៅហើយនោះ។

"អឺ...អ៎!! គឺមែនហើយ! នេះខ្ញុំភ័យណាស់! ខ្ញុំក៏ខំតាមរកបងដែរ! ខ្ញុំក៏បារម្ភពីបងណា៎! គិតរកបងគ្រប់ទីកន្លែងតែក៏មិនជួបហើយមិនដឹងបងនៅឯណា! ហុឹក...នេះខ្ញុំពិតជាខ្កាចបងកើតអីខ្លាំងណាបង ហានអុី !"។ មុីលី ក៏សម្ងំយំហើយឪបនាងកករមុំហលយ ហានអុី ក៏ឪបគេវិញ។

"អឺម!!! មិំនអីទេណា៎! ពេលនេះយើងក៏សុវត្ថភាពទាំងអស់គ្នាហើយ! មុីលី មិនអីល្អណាស់! បងអរគុណដែលអូនបារម្ភពីបង! គិតទៅបងក៏ត្រូវចាកចេញទៅ ហាវៃ ភ្លាមៗ! ពេលនោះ ជុង មិនទុកពេលឲ្យបងបានរៀបចំខ្លួនសោះហើយទៅភ្លាមៗ! តែបងក៏រីករាយដែល ជុង គេនៅតែនឹកគិតតាមរក មុីលី ! ឃើញទេថាគេក៏បារម្ភពី មុីលី ដែរ! ជុង ក៏មិនស្អប់ មុីលី ឡើយ! ចឹងបងយល់ មុីលី ក៏ឈប់តូចចិត្តទៅណា៎!"។ ហានអុី និយាយដោយញញឹមស្រស់ខណៈ ហ្វឹក នឹង លីលី ដើរមកពីក្រោយក៏សម្លឹងមុខគ្នាដោយមិនយល់រឿង។

"អឹម! ខ្ញុំអរគុណបង ជុង ខ្លាំងណាស់! នេះបង ជុង ពិតជាមនុស្សល្អខ្លាំងណាស់! នេះខ្ញុំគិតថាបង  ជុង មិនប្រកាន់ខឹងដែលខ្ញុំនិយាយរឿងកន្លងមកប្រាប់បង ហានអុី ទេណា៎! គឺគ្រប់យ៉ាគ្រាន់តែជាការគិតទេ! ទោះបីកាលពីមុនខ្ញុំធ្លាប់មានអារម្មណ៍បែបណាជាមួយបងនោះតែពេលនេះមិនអាចចឹងទៀតឡើយ! ព្រោះបងក៏ប្រពន្ធដ៏ស្រស់ស្អាតហើយ! ហិហិហិ! នេះខ្ញុំរីករាយណាស់ហើយសង្ឃឹមថាបងកុំប្រកាន់នឹងរឿងមុនអីណាបង ជុង !"។ មុីលី ក៏សង្កត់ធ្ងន់លើរឿងពីមុនទើប ហានអុី ក៏ញញឹមតិចហើយតបជំនួសវិញ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now