ភាគទី ៥៤: ឋាននរកពិត

570 35 9
                                    

"យ៉ាងម៉េចហើយបងស្រី?? អេ៎!! ហៅថាស្រីស្អាតត្រូវជាងណ៎អ្នកនាង ស៊ូ ហានអុី ! នេះគឺជាការពិតរបស់នាងហើយក៏បានច្បាស់ចិត្តហើយមែនទេថាខ្ញុំមិនបានកុហក! យើងក៏មិនត្រូវចិត្តសាច់ញាតិនិងគ្នា! ខ្ញុំដឹងថាពេលនេះនាងនឹងមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សដែលមិនដឹងទិស មិនដឹងតំបន់នឹងកោះត្រើយនៅឯណាតែកុំបារម្ភអី! ចាកចេញពី ជុងហ្គុក ហើយនៅក្បែរខ្ញុំទៅល្អទេ? ខ្ញុំនិងថ្នាក់ថ្នមស្រីស្អាតដូចជានាងជាងគេបង្អស់! នាងនឹងលែងត្រូវរងទុក្ខពិបាកបែបនេះនោះទេ! នៅជាមួយ ជុងហ្គុក ម្នាក់នោះមួយថ្ងៃៗបើមិនមានរឿងពិបាកចិត្តក៏មានតែរឿងស្រីដែលតាមរញ៉េរញ៉ៃនាងមិនឈប់មែនទេ? ខ្ញុំនឹងផ្ដល់សុភមង្គលគ្រប់យ៉ាងឲ្យនាងហើយបើសិនជានាងជួយខ្ញុំកំចាត់ ជុងហ្គុក ចោលទៀតនោះនាងមិនមែនមានត្រឹមតែសុភមង្គល ទ្រព្យសម្បត្តិ មុខមាត់ កិត្តិយសតែគ្រប់យ៉ាងគឺខ្ញុំឱ្យនាងបានដូចដែលគេធ្វើជូននាងយ៉ាងចឹង! ឆ្លើយថាព្រមមួយម៉ាត់ទៅ!"។ ពេលនេះ រីឃើរ កំពុងតែនិយាយសំដីទាំងឡាយមកកាន់ត្រចៀករបស់ ហានអុី នាងក្រមុំដែលកំពុងអង្គុយញ័រខ្លួនជាមួយនឹងកែវភ្នែកក្រហមដែលមានច្រាលទឹកភ្នែកពេលដែលដឹងរឿងទាំងអស់នេះហើយពេលនោះដៃក្រាស់របស់ រីឃើរ ក៏ស្រវាមកស្ទាបដើមដៃស្រលូនរបស់ ហានអុី មុននឹងគេចាប់ផ្ដើមខិតកាយមកស្រង់ក្លិនកាយដល់ក្រអូបរបស់នាងក្រមុំដែលមានរូបសម្រស់ទាក់ទាញជាខ្លាំងហើយពេលនោះនាងកករមុំក៏ធ្វើការក្រលែងខ្លួនចេញពីគេមុននឹងធ្វើការខាំមាត់សម្លក់គេទោះបីជានាងស្លាប់ស្មារតីតែនាងក៏មិនបណ្ដោយឱ្យខ្លួនឯងត្រូវមនុស្សម្នាក់នេះប៉ះពាល់ឡើយ។

"កុំគិតថាឯងចង់ធ្វើបាប ជុងហ្គុក បានងាយៗនោះ! មនុស្សឯងក៏មិនមែនជាមនុស្សដែលល្អ! ឯងស្មានតែខ្លួនឯងនិយាយបែបនេះយើងនឹងព្រមជួយឯងមែនទេ? យើងសុខចិត្តស្លាប់ក៏ព្រោះយើងដឹងខ្លួនឯងដែរហើយថាមនុស្សយើងមានជីវិតដែលមិនសំខាន់ស្រាប់ទៅហើយ! បើយើងនៅសល់ដង្ហើមចុងក្រោយក៏មនុស្សយើងព្រមជួយក៏ជា ជុង មិនមែនជាឯងដែរ! យើងសុខប្រើដង្ហើមចុងក្រោយដើម្បីជួយ ជុង ! តែយើងមិនជួយមនុស្សដូចឯងឡើយហើយឯងដឹងទេថាលទ្ធផលដែលឯងប៉ះពាល់យើងនឹងចាប់យើងមកទីនេះ! ជុង គេនឹងបោះបង់យើងហើយមិនខ្វល់ពីយើងមែនទេ? ហើយឯងគិតថាឯងជាមនុស្សដែលមានសមត្ថភាពខ្ពស់មែនទេ? ឯងមិនទាន់ស្គាល់ ជុង ច្បាស់នៅឡើយទេថាគេខ្លាំងក្លាហើយកាចសាហាវបែបណានោះ! បើគេដឹងថាឯងចាប់យើងច្បាស់ជារឿងធំហើយ! យើងគ្រាន់តែប្រាប់ឯងយកល្អទេ! ដោះលែងយើងហើយនិងប្អូនស្រីយើងទៅ! រួចហើយប្រញាប់នាំខ្លួនចេញអោយឆ្ងាយពីទីនេះទៅ! នេះយើងក៏មិនបានចិត្តដាច់នៅទុក្ខឯងឲ្យរស់នៅគួរតែកែខ្លួនហើយឈប់ធ្វើអំពើអាក្រក់ដាក់ញាតិខ្លួនឯងទៅ!"។ ហានអុី ក៏តបមកវិញដោយទឹកមុខមាំខណៈពេលនេះ រីឃើរ ក៏សើចតែម្ដង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now