ភាគទី ៣៣ : គិតគូរ

641 30 6
                                    

ផេនហោសន៍របស់ ជុងហ្គុក ...

"អ្នកនាង ហានអុី ចាស៎! មានភ្ញៀវមករក!"។ ងាកមកមើលនាងតូចកំពុងជាប់ដៃនៅក្នុងផ្ទះដើរទៅមកហើយធ្វើនេះធ្វើនោះជួយអ្នកបម្រើក្នុងផ្ទះគ្រប់ទិសទីក៏ត្រូវងាកតាមសំឡេងរបស់មេការដែលស្រែកហើយនាងទើបនាងក៏ចងចិញ្ចើមឆ្ងល់ថាតើមានភ្ញៀវមកពីណាដែលមកលេងនាងទៅ។

"ជាអ្នកណាគេដែរទៅមេការ?"។ ហានអុី នាងក្រមុំក៏សួរបកស្រាប់តែពេលនេះមេកាតក៏ដើរមកចូលជាមួយនឹងនារីរូបស្រស់ពីរនាក់ដែលស្លៀកពាក់មើលទៅហាក់ដូចជាថ្លៃថ្នូរខ្លាំងណាស់បានអោនក្បាលគោរពដាក់ ហានអុី ធ្វើឲ្យនាងមានអារម្មណ៍ថាទើសទាល់មុននឹងប្រញាប់គួរសមដោយទម្លាប់ដាក់គេវិញ។

"ពួកពួកយើងគឺជាអ្នករៀបចំនិងតុបតែងខ្លួនដែលល្បីបំផុតនៅក្នុងទីក្រុង សៀងហៃ នេះ! ពួកយើងមករៀបចំនិងតុបតែងខ្លួនជូនអ្នកនាង ហានអុី ការបញ្ជារបស់លោក ម៉ាលេនតូ ! ដូច្នេះហើយសូមអ្នកនាងទៅតាមពួកយើងដើម្បីរៀបចំខ្លួនទៅចា៎!"។ នារីម្នាក់ដែលមានរាងខ្ពស់ក៏បាននិយាយដោយញញឹមស្រស់ហើយពេលនេះ ហានអុី ក៏ធ្វើមុខស្លឺតែម្ដងមុននឹងនាងក៏អេះក្បាលតិចៗ។

"ត្រឹមតែរៀបចំខ្លួន! ខ្ញុំអាចធ្វើខ្លួនឯងបាន! តើហេតុអ្វីចាំបាច់ជួលអ្នកជំនាញមកធ្វើអី? នេះមិនអីទេ! ទៅវិញចុះ! ខ្ញុំចង់សក់តែបន្តិច ស្លៀកពាក់ឲ្យត្រឹមត្រូវបន្តិចគឺទៅបានហើយ! អរគុណណាស់!"។ ហានអុី ក៏តបទៅវិញដោយការក្រែងចិត្តហើយនាងក៏គិតគូរទៅដល់រឿងលុយកាក់ដែលចំណាយមកលើរឿងដែលមិនបានប្រយោជន៍អីសោះទើបនាងក៏តវ៉ាតែស្រាប់តែអ្នកជំនាញតុបតែងខ្លួនទាំងពីរនាក់មើលមុខគ្នាហើយក៏ស្ទុះមកចាប់គ្រៀកដៃ ហានអុី អោបទាំងសងខាងមុននឹងលើកនាងទៅធ្វើខ្លួនតែម្ដងធ្វើឲ្យមានក្រមុំចង់ប្រកែកក៏ប្រកែកលែងទាន់។

2 ម៉ោងក្រោយមក ...

"យ៉ាងម៉េចហើយ! អ្នកជំនាញតុបតែងខ្លួនឱ្យ ហានអុី ហើយនៅ?"។ ពេលនេះរូបកាយសង្ហារបស់កម្លោះម្នាក់ដែលប្ដូរមកពាក់អាវករក្អមពណ៌ខ្មៅជាមួយនឹងខោខោប៊យហើយមានលាយជាមួយនឹងអាវធំនៅពីខាងក្រៅមើលទៅគេសង្ហាគ្រប់ជ្រុងតែម្ដងបានបោះជំហានចេញពីឡាន ឡាំបូហ្គីនី យ៉ាងទំនើបរបស់គេហើយមកសួរនាំមេការដោយមុខញញឹមទើបមេការក៏ឱនគោរពហើយតបគេវិញ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now