ភាគទី ៥១ : មិនទុកចិត្ត

450 24 7
                                    

ផេនហោសន៍របស់ ជុងហ្គុក ...

បន្ទាប់ពីថ្ងៃធ្វើការដែលនៀយហត់បានបញ្ចប់ពេលនេះរថយន្តទំនើបដែលមានរាងកាយកំលោះសង្ហាពីរនាក់ក៏បានចាកចេញពីរថយន្តខណៈរថយន្តតម្លៃថ្លៃៗដទៃទៀតដែលនៅហែហមខាងក្រោយក៏បានចូលចតរៀងខ្លួនមុននិងចែកគ្នាដើម្បីទៅធ្វើតាមតួនាទីការពារទីនេះតាមអ្វីដែលពួកគេធ្វើជារៀងរាល់ថ្ងៃហើយកាយសង្ហាដែលបោះជំហានចូលដោយទឹកមុខញញឹមពេលនេះក៏ជាកំលោះ ជុងហ្គុក ដែលកំពុងតែដោះអាវធំពាក់នៅលើដៃរបស់គេប្រញាប់រត់ទៅរកនារីដែលគេនឹកនាជាខ្លាំងថ្នាក់ត្រឹមតែបែកគ្នាមួយភ្លែតសោះមានអារម្មណ៍ថាដូចជាបែកគ្នារាប់ឆ្នាំទៅហើយធ្វើឱ្យ ហ្វេម ដែលដើរពីក្រោយក៏ទប់សំណើចមិនបាននឹងកាយវិការ ជុងហ្គុក ។

"ប្រពន្ធសម្លាញ់ប្ដីមកវិញហើយ! នេះម៉េចក៏មិនទាន់ចេញមកទទួលប្ដីទៀត!"។ ជុងហ្គុក ដែលបោះជំហានចូលក្នុងវិឡាធំនេះក៏ញញឹមបិទមាត់មិនជិតទេដែលគេដឹងថានឹងបានឃើញមុខនារីដោយគេស្រឡាញ់ពិសេសបំផុតគឺបានធំក្លិនម្ហូបអាហារដែលនាងធ្វើតែបែរជាឈរទ្រឹងនៅតុអាហារនៅពេលដែលឃើញមុខមាត់នារីម្នាក់ទៀតដែលរៀបចំម្ហូបអាហារហើយងាកមកញញឹមដាក់គេ។

"បង ជុង មកវិញហើយមែនទេ? នេះបងស្រីទើបតែរៀបចំអាហាររួចស្រេចក្តីហើយនៅឈ្ងុយល្អខ្លាំងណាស់! បង ជុង ឆាប់ទៅមុជទឹកទៅ! អាលបានមកញ៉ាំបាយជាមួយគ្នាណា៎!"។ នារីម្នាក់នេះក៏និយាយធ្វើរាក់ទាក់ជាជាងនាងក្រមុំដែលកំពុងតែកាន់ចានសម្លមកពីខាងក្រោយហើយទឹកមុខនាងបែរជាមិនញញឹមតែបែរជាស្មើធេងធ្វើឲ្យ ជុងហ្គុក ពេលនេះក៏ភាំងសូម្បីតែ ហ្វេម ក៏ភ្ញាក់ផ្អើលដូចគ្នាទើបសម្លឹងទៅមើលមុខនារីម្នាក់ទៀតដែលដើរចេញមកហើយទឹកមុខរបស់ លីលី ក៏ភាំងដូចគ្នាទៅនឹង ហ្វេម មុននឹងនាងទម្លាក់ទឹកមុខចុះបង្ហាញប្រាប់ ហ្វេម ថាកំពុងតែមានរឿងមិនល្អកើតឡើងហើយ។

"ហើយនាងមកធ្វើស្អី? នេះម៉ាក់ឲ្យនាងមកទីនេះមែនទេ? អ្នកម៉ាក់មែនទេដែលជាអ្នកប្រាប់នាងឲ្យមកទីនេះ? អ្នកណាគេដែលអនុញ្ញាតឱ្យនាងមកទីនេះ?"។ អាវធំរបស់ ជុងហ្គុក ក៏ត្រូវបាននាយកំលោះគប់ទៅលើសាឡុងធ្វើឲ្យ ម៉ីលី ធ្វើជាភ្ញាក់ក្រញ៉ូងខ្លួនភ័យខ្លាចហើយរត់ទៅក្បែរ ហានអុី ហើយពួនពីក្រោយខ្នងនាងទើប ហានអុី សម្លឹងមើលមុខ ជុងហ្គុក ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now