ភាគទី ៤៩ : អ្នកឈ្នះ

577 24 4
                                    

ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ...

"ហើយនេះគឺជាឯកសារស្អីទៀតហើយ?! ឯកសារផ្តាច់កុងត្រាទៀតហើយហេ៎! តើនេះពួកឯងចាត់ចែងការងារយ៉ាងម៉េចទៅដែលយើងប្រាប់ពួកឯងឪ្យចេះទៅលួងលោមភ្ញៀវទាំងអស់ឲ្យពួកគេនៅតែមានទំនុកចិត្តជាមួយក្រុមហ៊ុនរបស់យើង!  មិនដឹងថាវិធីនៅក្នុងការនិយាយរបស់ពួកឯងអនើដល់កម្រិតណាហើយបានជាភ្លីភ្លើបែបនេះ! មិនចេះរក្សាភ្ញៀវល្អៗ! ពួកឯងដឹងទេថាពេលនេះភ្ញៀវដែលល្អៗជិតឈប់ពីក្រុមហ៊ុនអស់ហើយ!"។ ហ៊ែររី ដែលជាម្ចាស់ក្រុមហ៊ុននៅពេលនេះក៏ស្រែកជេរកូនចៅដែលទទួលខុសត្រូវផ្នែកសម្របសម្រួលភ្ញៀវក៏ដោយសារតែពេលនេះក្រុមហ៊ុនជួបជាមួយនឹងបញ្ហាភ្ញៀវដែលបណ្ដាក់ទុនផ្នែកពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរដោយសារពួកគេក៏ដាក់ពាក្យសុំផ្ដាច់កុងត្រាម្នាក់ម្ដងម្នាក់បន្ទាប់ពីឮដំណឹងថា ជុងហ្គុក ម៉ាលេនតូ លែងជាម្ចាស់នៅទីនេះហើយគេក៏លែងគ្រប់គ្រងទទួលពាណិជ្ជកម្មនានាធ្វើឲ្យម្ចាស់កុងត្រាទាំងអស់មិនសុខចិត្តជាមួយនឹងការគ្រប់គ្រងរបស់ ហ៊ែររី ហើយក៏នាំគ្នាផ្ដាច់កុងត្រាទាំងស្រុង។

"គឺថាពួកយើងបានព្យាយាមហើយលោកស្រីអគ្គនាយក! ប៉ុន្តែពួកគាត់មិនស្ដាប់ទេ! នៅតែចចេសរឹងរួសថាបើសិនជាមិនបានលោកនាយក ម៉ាលេនតូ មកវិញនោះ! ពួកគាត់នឹងមិនសុខចិត្តទេហើយពួកគាត់នឹងមិនរីករាយសហការជាមួយនឹងលោកស្រីអគ្គនាយកឡើយព្រោះតែតំលៃនៃពាណិជ្ជកម្មគឺខុសគ្នាជាមួយនឹងលោកនាយកខ្លាំង! ថែមទាំងសេវានិងអ្វីផ្សេងទៀតវាគឺមិនដូចគ្នាដូចពីកាលដែលលោកនាយកនៅទីនេះបានធ្វើនោះទេ! ពួកគាត់មិនពេញចិត្តជាមួយនឹងតម្លៃហើយនៅសេវាគម្រោងថ្មីទាំងអស់ក៏សុំផ្ដាច់ទំនាក់ទំនងជាមួយនឹងពួកយើងដោយគ្មានការគិតជាលើកទី 2 ! នេះពួកយើងក៏ពិបាកចិត្តនៅក្នុងការកែសម្រួលហើយនឹងនិយាយសម្រួលភ្ញៀវដែលអ្នកស្រី!"។ បុគ្គលិកទាំងនោះក៏តបមកវិញហើយ ហ៊ែររី ក៏ស្ដាប់ហើយដៃទះតុខ្លាំងយ៉ាងមួម៉ៅថ្ងៃតែម្ដងមុននឹងគេទុក្ខសុិចនៅក្នុងខ្លួនជាខ្លាំងថាមិនដឹងជារកវិធីអ្វីដើម្បីផ្ចាញ់ផ្ចាល ជុងហ្គុក ហើយនឹងអាចធ្វើឱ្យក្រុមហ៊ុនឈរជើងវិញទាំងពេលនេះវាកំពុងតែដាំក្បាលចុះក្រោមបណ្ដើរៗដូចអ្វីដែល ជុងហ្គុក ធ្លាប់និយាយ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now