"ចឹង...ចឹងខ្ញុំទៅសិនហើយ!"។ ពេលនេះ ហានអុី ក៏ក្រោកចេញទៅហើយ ជុងហ្គុក មានបំណងចង់ក្រោកទៅតាមនាងតែនាយក៏ត្រូវនារី ហាយសូ ចាប់ដៃគេជាប់។
"នេះបងទៅតាមវាធ្វើអីត្រឹមសម្បត្តិជាអ្នកបម្រើសោះ! នេះ លីយ៉ា ខំបារម្ភពីបងណា! ស្កាត់មករកបងទាំងមានការរវល់ហើយមិនខ្វល់គិតពី លីយ៉ា ខ្លះទេរឺ?"។ ពេលនេះនារី ហាយសូ ឈ្មោះ លីយ៉ា នេះជាកូនស្រីរបស់អ្នកសហការដៃគូរនឹង ជុងហ្គុក ដែលក៏បានញិកញក់ដាក់នាយហើយ ជុងហ្គុក ក៏ងាកមកមើលនាងដោយមុខមាំ។
"អ្នកណាគេជាស្រីបម្រើទៅ លីយ៉ា ?"។ ជុងហ្គុក ក៏ថាឲ្យនាងហើយ លីយ៉ា ក៏បើកភ្នែកធំៗសម្លឹងគេ។
"ចុះនាងសម្រែមិញនេះនោះមិនមែនជាស្រីបម្រើទេហ! ចឹងជានរណា? ប្អូនស្រីបងហ៎?"។ លីយ៉ា ក៏សួរទៀតហើយ ជុងហ្គុក ក៏ចងចិញ្ចើមមើលមុខនាងមុននឹងលើកដៃវាសដៃនាងចេញ។
"ស្តាប់ណាស់ លីយ៉ា ! ពួកយើងមានការរាប់អានត្រឹមភាពសប្បាយមួយពេលនោះទេ! ក៏ដឹងថាបងជាមនុស្សដែលមិនចូលចិត្តភាពរញ៉េរញៃហើយមែនទេ! ហេតុអីក៏ធ្វើខ្លួនបែបនេះ? ច្រានគេនៅចំពោះមុខបងហើយនៅមិនសុំទោសថែមទាំងដេញហើយស្តីឲ្យគេ! មានដឹងទេថាគេជាមនុស្សនោះសំខាន់របស់បង!"។ ជុងហ្គុក តបមក លីយ៉ា វិញដោយការមួម៉ៅហើយ លីយ៉ា ក៏ចងចិញ្ចើមមិននឹងខាំមាត់។
"ស្អី? បងថាឲ្យខ្ញុំដើម្បីមីស្រីនឹង? សំខាន់?! ហឹស! នេះបងទៅយកស្រីស្រុកស្រែចឹងមកធ្វើជាប្រពន្ធបងមែនទេហា៎?! ស្លាប់ហើយបង ជុង ! នេះភ្នែលបងស្អុយពីពេលណាមកនឹង?"។ លីយ៉ា ក៏ពេបជ្រាយ ហានអុី មិនឈប់ហើយធ្វើឲ្យ ជុងហ្គុក កាន់តែមិនពេញចិត្តនឹងទង្វើហើយនឹងសម្តីនាងកាន់តែខ្លាំងដាក់គេសម្លក់នាងដផយក្រសែភ្នែកកំណាចហើយ លីយ៉ា ក៏ឈប់មាត់មុននាងក៏លួចលេបទឹកមាត់ព្រោះខ្លាចគេខឹងនាងកាន់តែខ្លាំង។
"ពីពេលមេះទៅឈប់មករកខ្ញុំទៀយ! យករបស់នាងចេញឲ្យអស់ទៅ! បើមិនចងើពាក់ព័ន្ធដល់ការរកសុីមួយទៀតទេប្រញាប់ចេញទៅហើយកុំមករំខានខ្ញុំទៀត! តិចថា ជុងហ្គុក ម៉ាលេនតូ ម្នាក់នេះមិនបានប្រាប់!"។ ជុងហ្គុក តបដោយទឹកមុខមាំជាខ្លាំងហើយ លីយ៉ា ក៏ស្រឡាំងកាំងនឹងសម្តីគេមុននឹងនាងក៏ពេបមាត់យំហើយរើយករបស់របរចាកចេញដោយគ្មានការតវ៉ានឹងអាម៉ាសទើបពេលមេះ ជុងហ្គុក ក៏ដកដង្ហើមធំហើយគេក៏ស្រវ៉ាទាញទូរស័ព្ទបញ្ជាការងារទៅ ហ្វេម ដែលរង់ចគេមុនឹងនាយក៏ប្រឹងងើបឈរហើយរកឈើច្រត់មកទប់ខ្លួនដើម្បីចេញទៅតាម ហានអុី វិញ។
YOU ARE READING
អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅
Romanceជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់ខ្លួនតែបែរជាត្រូវដាក់ទុនមកឆាឆៅនារីម្ចាស់ហាងបាយតូចតាចម្នាក់ដោយសារតែនាងមិនបានគិតមកលើគេដូចដែលគេធ្លាប់មា...