ភាគទី ៣០ : បេះដូងរក្សាបេះដូង

1.2K 38 7
                                    

មន្ទីរពេទ្យ ....

"ហុឺម...អឺម...!"។ សម្លេងបន្កឺតិចៗពីបបូរមាត់ស្អាតរបស់នាងក្រមុំដែលគេងលើគ្រែអ្នកជម្ងឺនេះក៏បន្លឺឡើងហើយស្របនិងកែវភ្នែកក៏បើកដោយមានការភ្ញាក់ផ្អើលជាខ្លាំង។

"ក្រោកហើយរឺសំណព្វចិត្ត?"។ ពេលនេះស្រាប់តែមានសម្លេងគ្រលរទាបបន្លឺពីក្រោយខ្នងនាងហើយក៏ឃើញថាគេកំពុងតែច្រត់ដៃម្ខាងទ្រក្បាលងាកមកសម្លឹងខ្នងនាងឲ្យ ហានអុី ភ្ញាក់ហើយនាងបែរខ្នងមកក៏ឃើញកាយសង្ហាប្រលែងលកវាងលើនោះញញឹមស្រស់ដាក់នាង។

"ម៉េច...ម៉េចក៏...ម៉េចក៏លោកមិនគេង?"។ មុខក៏ក្រហមព្រោះមានភាពខ្មាសអៀនហើយនាងក៏ធកវើជាសួរនាំគេទាំងមិនត្រូវស្ថានភាពសោះ។

"និយាយជាមួញអ្នកណានឹង?"។ មុខគេនៅតែសម្លឹងនាងជាប់មុននឹង ហានអុី ក៏ចងចិញ្ចើម។

"និយាយជាមួយលោកនឹងហើយមាននរណាទៀតទៅ! ហេ៎!! នេះក៏ចូលមក-អាយ៎!"។ ហានអុី ក៏រំកិលខ្លួនថយក្រោយរហូតទាំងមិនបានដឹងថាគ្រែវាតូចនោះទេទើបនាងប៊ិះនឹងផុតខ្លួនទៅក្រោមទៅហើយទើបសំណាងដែលបានដៃកករាស់របស់ ជុងហ្គុក ចាប់ទាញនាងជាប់ហើយក៏ទាញនាងមកឪបក្នុងរាងកាយគេក្រាស់គេជាប់ទើបនាងក្រមុំក៏អោនមុខចុះពេលដែលស្ថិតក្នុងដើមទ្រូងគេ។

"នេះមិនចេះប្រយ័ត្នសោះ! តិចធ្លាក់ទៅបែកក្បាលដេកពេទ្យទាំងពីរនាក់ទៅ! មិនចេះមើលមុខក្រោយសោះអូនឯងនេះ!"។ ជុងហ្គុក ក៏លើកដៃមកដាក់លើក្បាលនាងហើយអង្អែលទើប ហានអុី ក៏ងើបមុខមើលគេ។

"នែ!!! កុំនិយាយចឹងមើល! អត់ចេះខ្មាសមាត់ទេហេ៎?"។ ហានអុី ក៏និយាយដោយគំរោះគំរើយតែ ជុងហ្គុក ក៏ញញឹមុននឹងគេក៏អោនមកថើបមាត់នាងទៅវិញ។

"ចុះមិនឲ្យបងហៅចឹងឲ្យហៅអីទៅ? ប្រពន្ធសម្លាញ់ហ៎?"។ ជុងហ្គុក ក៏នៅតែញោះធ្វើឲ្យ ហានអុី នេះកាន់តែខ្មាសមុននឹងយកដៃមកទះដើមទ្រូងគេ។

"អូយ!!! នេះបងឈឺណា៎!"។ ជុងហ្គុក ក៏ធកវទឹកមុខឈឺចាប់ទើបពេលនេះ ហានអុី ក៏ពេបមាត់ឌឺគេ។

"ចឹងហើយឲ្យមុខ!!! ពូកែនិយាយផ្តេសផ្តាសនឹងត្រូវជាមិនខាន!"។ ហានអុី ក៏ថាឲ្យគេហើយ ជុងហ្គុក នេះតែស្ទាបដើមទ្រីងទៅមកហើយលែងតមាត់ទើប ហានអុី ក៏ភ័យទើបនឹងថាគេជាអ្នកជម្ងឺក៏ងើបអង្គុយហើយយកដៃមកស្ទាបដើមទ្រុង ជុងហ្គុក ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now