ភាគទី ៤៤ : ឧបសគ្គដែលត្រូវឆ្លងកាត់

547 30 3
                                    

" ហានអុី ម៉េចក៏អូននិយាយបែបនេះ? នេះអូននិយាយថាស្អប់ខ្លួនឯងព្រោះអ្នកណាគេដែលធ្វើឲ្យអូនមានអារម្មណ៍បែបនេះ? គេនោះរឺដែលជាអ្នកធ្វើបាបអូន? អូនប្រាប់បងមក! បងនឹងទៅរកគេជម្រះបញ្ជី! អូនប្រាប់មកថាជាអ្នកណាគេធ្វើឲ្យអូនក្លាយទៅជាបែបនេះ? បងក៏មិនព្រមឲ្យអូនទៅជាចឹងទេ!"។ ជុងហ្គុក ក៏សួរនាំនាងដោយទឹកមុខស្រពាប់ស្រពោនលាយឡំជាមួយតំណក់ទឹកភ្នែកកូនប្រុសដែលហៀបនឹងស្រក់មករីឯ ហានអុី ក៏ខំមាត់ក្រវីក្បាលប្រាប់មកថាការចុកចាប់កំពុងតែបុកនៅពេញដើមទ្រូងរបស់នាងនៅពេលនេះ។

"អូនមិនដឹងថាត្រូវគិតបែបណាទៀតនោះទេពេលដឹងថាមនុស្សប្រុសដែលបំផ្លាញគ្រួសារបងគឺជាគាត់! ខ្ញុំក៏មិនដែលធ្លាប់លើកគិតថាពួកយើងបែរជាមានទំនាក់ទំនងបែបនេះជាមួយគ្នា! ពួកយើងគិតបែបណាទៅ?"។ ហាន់អុី ក៏ងលកមុខជាមួយនឹងកែវភ្នែកក្រហមហើយជាខ្លាំងសម្លឹបងមើល ជុងហ្គុក ជាមួយនឹងសំណះរបែបនេះហើយនាយកំលោះក៏ស្រឡាំងកាំងខ្លាំងបន្តិចមុននឹងគេក៏លើកដៃជូតទឹកភ្នែកឲ្យនាងហើយក្រវីក្បាល។

"រឿងរបស់ពួកយើងគ្មានអ្វីទាំងអស់! អូនក៏ដឹងថាបងហើយនឹងអូនពួកយើងមិនមានអ្វីជាប់ពាក់ព័ន្ធគ្នានោះទេ ហានអុី ! បើទោះបីជាគេនោះរៀបការជាមួយនឹងម៉ាក់បងមែន! ប៉ុន្តែបងមិនមែនជាកូនរបស់គេនោះទេហើយអូនក៏មិនមែនជាកូនស្រីរបស់ម៉ាក់បងឯណា! អូនគ្រាន់តែជាកូនស្រីដែលមនុស្សប្រុសម្នាក់នោះនឹងម្តាយរបស់អូនជាអ្នកបង្កើតមកទើបមានជាប់សាច់ឈាមនៅគ្នា! យើងក៏មិនមែនជាបងប្អូនអីឡើយ! សម្តីដែលគេកំពុងតែនិយាយនោះគឺបងគ្រាន់តែអូនកុំជឿតាមគេគ្រប់យ៉ាងបានទេ? អូនអាចគិតថាស្ដាប់មើលទៅបងពិតជាមនុស្សអាត្មានិយមដែលនិយាយឲ្យកូនស្រីបង្កើតគេមកកាន់ជើងបងដែលជាមិត្តប្រុសម្នាក់ហើយត្រឹមតែជាអ្នកដទៃតែបងហ៊ាននិយាយថាបងអាចអះអាងលះបង់សូម្បីតែជីវិតបងនឹងធ្វើបាននោះគឺមនុស្សប្រុសម្នាក់នេះឈ្មោះថា ជុងហ្គុក ម៉ាលេនតូ ជារបស់អូន! ហើយនឹងជាគ្រួសារអូន! បងជាមនុស្សម្នាក់ដែលឃើញអូនរងទុក្ខហើយបងព្យាយាមកាន់ដៃអូនដូចគ្នានឹងអូនដែលកាន់ដៃបងដើរលើជីវិតនេះជាមួយគ្នានោះអី ហានអុី ! បងនិយាយគឺបងធ្វ់បានណាហើយយើងកុំបោះបង់គ្នាអីណា៎ ហានអុី !"។ មុខស្រពោនជាខ្លាំងរបស់ ជុងហ្គុក ទាំងសព្វដងគេមិនដែលធ្លាប់មានទឹកមុខចឹងព្រោះតែមនុស្សគេឆ្លងកាត់រឿងរ៉ាវច្រើនជាងនេះទៅទៀតតែពេលនេះហាក់បីដូចជាមានកំពែងព័ទ្ធហើយរុំខ្លួនឯងជាប់ជានិច្ចដោយភាពសោកសៅគ្របដណ្ដប់ពេញប្រាណមិនដោះស្រាយបែបណាជាមួយបញ្ហាកំពុងតែកើតឡើង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now