ភាគទី: ២៥ : ព្រមចុះចាញ់

705 34 6
                                    

" ស៊ូ ហានអុី ម៉េចក៏នាងធ្វើបែបនេះ? រឺនេះមិនមែនជាអ្វីដែលនាងចង់បានពីខ្ញុំមុនពេលដែលយើងនិយាយគ្នាកាលពីប៉ុន្មានថ្ងៃមុននោះទេ?"។ ជុងហ្គុក ក៏បង្ហាញទឹកមុខរៀងស្រពោនតិចតួចនៅពេលដែលឃើញនាងក្រមុំយំឱបគេហើយ ហានអុី ក៏ងើបមុខសម្លឹងមើលគេដោយកែវភ្នែកមានពន្លឺឈឺចាប់លាយឡំនិងដំណក់ទឹកភ្នែកដែលហូរ។

"និយាយបែបនេះលោកគិតថាខ្ញុំរីករាយដែលឃើញលោកទៅស្លាប់ហើយក៏មកអង្គុយសប្បាយចិត្តអញ្ចឹងមែនទេ? និយាយទៅមានតែមនុស្សឆ្កួត មនុស្សដែលគ្មានបេះដូង មនុស្សដែលគ្មានខួរក្បាលនោះទេទើបយកការស្លាប់របស់អ្នកដទៃមិនធ្វើជាភាពរីករាយនោះ!"។ ហានអុី ក៏តបដោយទឹកមុខឈឺចាប់មកកាន់គេវិញហើយទឹកភ្នែកនាងហូរមិនឈប់មុននឹង ជុងហ្គុក ក៏ឈោងដៃទៅជូតទឹកភ្នែកឲ្យនាងហើយសម្លឹងមើលនាងដោយញញឹមចំអកខ្លួនឯង។

"មើលចុះថាពេលនេះខ្ញុំកំពុងធ្វើអីឲ្យកើតអីទៀតហើយ? នេះមិនមែននាងកំពុងតែយំហើយស្រក់ទឹកភ្នែកទៀតហើយទេរឺ? តាមពិតទៅខ្ញុំគិតថាហានអុី និយាយក៏មិនខុស! គ្រប់ពេលដែលជួបគ្នាមិនដែលមានពេលណាមួយដែលខ្ញុំធ្វើអោយមុខរបស់នាងមានស្មានញញឹមនោះទេ! ដឹងទេថាខ្ញុំពិបាកចិត្តជាងគេនៅពេលដែលឃើញនាងយំតែខ្ញុំបែរជាធ្វើអោយ ហានអុី ស្រក់ទឹកភ្នែកមិនឈប់គ្រប់ពេលមានខ្ញុំ! ពេលនេះខ្ញុំទទួលគំនិតថាមិនដឹងជារកវិធីណាក៏ដោយដើម្បីកុំឱ្យនាងស្រក់ទឹកភ្នែកទៀតឬក៏ថាបើការចាកចេញរបស់ខ្ញុំអាចបញ្ឈប់ទឹកភ្នែកនាងបាននោះ! ខ្ញុំនិងធ្វើដោយមិនរុញរារ! គ្រប់យ៉ាងឲ្យតែនាងរីករាយហើយឈប់យំ!"។ ជុងហ្គុក គេនិយាយជាមួយនឹងស្នាមញញឹមដែលបង្ហាញពីភាពសោកសៅជាខ្លាំងរីឯ ហានអុី ក៏គ្រវីក្បាលមុននឹងកាន់ដៃរបស់គេយ៉ាងណែន។

"ខ្ញុំហាមលោកនិយាយបែបនេះទៀត! ខ្ញុំមិនចង់ឮ! ខ្ញុំមិនចង់ហើយខ្ញុំក៏មិនឲ្យលោកចាកចេញពីខ្ញុំដោយវិធីនេះឡើយ! ខ្ញុំសុំទោសដែលខ្ញុំប្រើសម្តីធ្ងន់ដាក់លោក! ខ្ញុំក៏ស្ដាយក្រោយដែលខ្ញុំនិយាយសំដីថាវត្តមានរបស់លោកធ្វើអោយខ្ញុំយំ! ប៉ុន្តែវាគ្រាន់តែជាការដេញតែប៉ុណ្ណោះ! ខ្ញុំមិនបានន័យបែបនេះហើយខ្ញុំក៏មិនត្រូវការឱ្យលោកចាកចេញពីខ្ញុំ! ខ្ញុំក៏មិនចង់អោយលោកបាត់ខ្លួនពីខ្ញុំម្ដងទៀតឡើយ! នេះខ្ញុំរង់ចាំលោកយូរណាស់មកហើយ! ហេតុអីលោកត្រូវចាកចេញពីខ្ញុំដោយវិធីនេះ?"។ ហានអុី ក៏តបដោយភាពតឹងចិត្តជាមួយនឹងចិញ្ចើមដែលចងចូលគ្នាហើយទឹកភ្នែកហូរជាខ្សែមុននឹង ជុងហ្គុក ក៏ត្រកងមុខនាងមកហើយក៏សម្លឹងមើលកាន់តែជិតធ្វើអោយគម្លាតមុខរបស់ពួកគេនៅត្រឹមតែមួយចំអាមពីគ្នានោះទេនៅពេលនេះ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now