ភាគទី ៣ : គីងកុង?!!!

1K 45 8
                                    

ហាងលក់បាយ ....

"អូយ!!! ហត់សឹងដាច់ខ្យល់ទៅហើយលោកអើយ!"។ ពេលនេះរាងស្តើងរបស់ក្រមុំរូបស្អាត ហានអុី បានកាន់ថង់បន្លែជាច្រើនដែលត្រលប់ទៅទិញមួយជើងទៀតនោះយ៉ាងសំពីងសំពោងទើប លីលី ក៏រត់មកជួយយួរនាង។

"ពុទ្ធោ ជេ ! បើធ្ងន់ម្លឺងៗ ជេ មិនជួលអ្នកម៉ូតូឌុបជិតៗនេះដឹកមកទៅ! នេះយួរមកខ្លួនឯងទាំងអស់ចឹងក្រិនដៃអស់ហើយ ជេ !!"។ លីលី ក៏និយាយដោយការបារម្មហើយយកទុកបន្លែលើតុហើយ ហានអុី ក៏លើកដៃមកវាសញើសលើថ្ងាសរបស់នាង។

"នេះអូនឯងអត់ដឹងទេហេ៎ថាបើជួលម៉ូតូឌុបក៏ត្រូវចាយលុយដែរណា៎! ត្រឹមចម្ងាយប៉ុន្មានម៉ែត្រទេ! បើជួលនោះច្បាស់ជាត្រូវខាតលុយអស់ 30 យ៉េន ហើយ! ជេ អត់ប្រថុយទេ! ស្តាយលុយណាស់!"។ នាងក្រមុំកីឈររៀបរាប់ថ្លែចំនាយជាទិន្នន័យច្បាស់ៗធ្ចើឲ្យ លីលី ក្រវីក្បាលមុននឹងហួសចិត្តនឹងការរិះថាមរបស់នាងជាខ្លាំង។

" ជេ ឯងនេះពូកែរិះថាមសម្បើមណាស់! គិតបានសូម្បតែរឿងថ្លៃម៉ូតូឌុប! សុំខ្លាចហើយ ជេ ! ហើយនិយាយចឹងម៉េចក៏ ជេ អុី ឯងទៅផ្សារយូរម៉េចថ្ងៃនឹង? ដើរផ្សារថ្ងៃមនុស្សច្រើនដណ្តើមគ្នារឺក៏យ៉ាងម៉េច ជេ ?"។ ដៃធ្វើការហាន់បន្លែហើយមាត់សួរនាំទៅនាងក្រមុំម្ចាស់ហាងដែលរៀបគ្រឿងផ្សំនោះទើប ហានអុី ដកដង្ហើមធំហើយក៏ងាកមកច្រត់ដៃលើចង្កេះបែរមករក លីលី ។

"គឺមិនមែនទេ! តាមពិត ជេ ត្រូវមកយូរហើយអូន! នេះរវល់តែជួបមនុស្សមកពីណាមកក៏មិនដឹងដើរមមិនចេះមើលផ្លូវមកបុក ជេ ឡើងជ្រុះបន្លែជាំខ្ទេចអស់! កំពុងតែស្តាយរឿងថាបន្លែល្អស្រស់ហើយបាន ចិក គីម គាត់លក់បញ្ចតម្លៃឲ្យទៀតណា៎! តែក៏ចេះសំណាងដែល ចិក គីម ជាមនុស្សល្អពេល ជេ ទៅទិញម្តងទៀតគាត់ក៏យកតែថ្លៃពាក់កណ្តាល! កុំអី ជេ នឹងតាមអាបុិ គីងកុង នោះឲ្យមកទិញបន្លែសង ជេ វិញជាមិនខាន!"។ មាត់និយាយដោយពេបៗពេលនឹកដល់ ជុងហ្គុក ដែលមាំឲ្យនាងខឹងទើប លីលី លើកចិញ្ចើម។

"គីងកុង ?! នេះមនុស្សមកដើរបុក ជេ ឯងឈ្មោះ គីងកុង ហ៎?"។ លីលី ក៏សួរហើយ ហានអុី ក៏ញាក់ស្មា។

" ជេ ម៉េចនឹងដឹង! រវល់តែទារសងលុយ! ក្នាញ់ត្រង់អាលេងចរិតសុទ្ធតែគ្មានលុយរាយ! នេះចង់បោកអ្នកំាមិនដឹងទេតែបើជួបនាង អុី នេះណា៎! លុយក្រដាសប៉ុន្មានក៏មានអាប់ដែរ! កុំចង់ហក់! ហឹស! "។ ហានអុី និយាយផងពេបមាត់ផងទើប លីលី ក្រវីក្បាលមុននឹងអស់សំណើចនឹងចរិតមិនចេះចាញ់របស់ ហានអុី នេះឯង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now