ភាគទី ៥៧ : ផលសងត្រលប់

451 29 3
                                    

ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ....

"ស្អីគេទៅ? នេះម៉េចក៏ភាគហ៊ុនក្រហ៊ុមត្រូវធ្លាក់ចុះទាប 30% នៃការវិនិយោគដែលយើងមានចឹង? ហេតុអីក៏ម្ចាស់ភាគហ៊ុនទាំងអស់នោះធ្វើការផ្តាច់កុងត្រាស្របគ្នាចឹង?"។ ងាកមក ហ៊ែររី ដែលកំពុងតែអង្គុយក្នុងការិយាល័យគប់ឯកសាររប៉ាត់រប៉ាយដោយមួម៉ៅព្រោះតែវិបត្តិនៃសេដ្ឋកិច្ចក្រុមហ៊ុនកើតឡើងជារៀងរាល់ថ្ងៃហើយធ្វើឲ្យគាត់សឹងតែឆ្កួតទៅហើយខណនះ មីងសុឺ នឹង មុីលី ដែលឈរនៅជិតនោះក៏ងាកមកសម្លឹងមុខគ្នាពីរនាក់ឪកូនគេ។

"គឺ....គឺពួកយើងមិនដឹងទេលោកស្រីអគ្គនាយក! ពួកយើងបានព្យាយាមខ្លាំងណាស់ក្នុងការពន្យល់ពួកគាត់! តែពួកគាគ់មិនស្តាប់ហើយត្រូវការទាមទារសំណងកិច្ចសន្យាសរុបជាទឹកប្រាប់ប្រមាណជាង 500 លានដុល្លារ! នេះគិតតែថ្លៃដើមទេ! ហើយមានម្ចាស់ភាគហ៊ុនជាង 40 នាក់ទៀតដែលដាក់សំណើរមកដូចគ្នា! ពួកយើងគ្មានប្រាក់សំណងច្រើនថ្នាក់ពាន់លានទេពេលនេះលោកស្រី! ទើបពួកយើងជាបុគ្គលិកក៏ត្រូវការដោះស្រាយដូចគ្នា!"។  បុគ្គលិកក៏និយាយដោយញ័រមាត់ហើយ ហ៊ែររី ក៏ចាប់សម្តីគេបានមុននឹងខាំមាត់ដោយមួម៉ៅហើយក្រោកឈរវៃតុដោយកំហឹង។

"ហ៊ើយ!!!! នេះចង់ឲ្យយើងដោះស្រាយលុយកាក់ចឹងហេ៎? នេះក្រុមហ៊ុនរកចំណូលមួយថ្ងៃមិនបាន 2 ពាន់ដុល្លាផង! តើឲ្យយើងយកស្អីទៅសងសំណើរគេកើត? ចេញទៅ!!! ចេញទៅ!"។ ហ៊ែររី ក៏ដេញពួកគេដោយសម្តីគ្រោតគ្រាតមុននឹងគប់របស់របរចោលទៅម្ខាងហើយបុគ្គលិកទាំងនោះក៏អោនមុខចុះ។

"ពួកខ្ញុំសុំទោសលោកស្រីអគ្គនាយក! បើមានបញ្ហាផ្នែកខាងហរិញ្ញាវត្ថុបែបនេះខ្ញុំក៏គិតថាសុំលាឈប់ហើយ! នាងខ្ញុំក៏ថាពួកយើងក៏មិនបន្តធ្វើការដោយគ្មានប្រាក់ខែឡើយ! នាងខ្ញុំ-អាយ៎!"។ ពេលនោះបុគ្គលិកស្រីដែលឈរនិយាយពីសំណើរខ្លួនក៏ត្រូវដបទឹកមួយដបគប់មកលើខ្លួននាងហើយ មុីលី ដែលនៅជិតនោះក៏ភ្ញាក់ផ្អើលដែរ។

"មីឆ្កួត!!! ពេលដែលយើងមានបញ្ហាក៏នាំគ្នាចង់រត់ចោលយើងហេ៎?! ចេញទៅ! ទៅងាប់ទៅ! ក្រុមហ៊ុនយើងក៏មិនត្រូវការបុគ្គលិកដែលគ្មានមនសិការដូចនាងឯងដែរ!"។ ចេញទៅនៅនរកណាក៏ទៅៗ!"។ ហ៊ែររី ស្រែកជេរពួកគេហើយបុគ្គលិកទាំងអស់ក៏នាំគ្នាចាកចេញទៅ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now