ភាគទី ៧២ : ជំនួបជួបដែលត្រូវបែក

635 27 7
                                    

"អា៎!!! អឹក....នេះ...នេះជាស្អី? នាង ..នាងនេះជាកូនស្រីឯងហ៎?"។ រីឃើរ ក៏ងើបមុខសម្លឹងទៅកាន់ ហានអុី ដែលពេលនេះកំពុងតែឃើញ ជុងហ្គុក ចូលមកគ្រាហើយ លីលី ក៏មាន ហ្វេម ដែលមកក្រសោបដូចគ្នាទើបពេលនេះ ភីតធើរ ក៏សម្កឹងមើល ហានអុី ដែលកំពុងតែស្រឡាំងកាំងនោះមុននឹងញញឹមដោយសោកសៅហើយងាកមកសម្លក់ រីឃើរ ដែលកំពុងតែហូរឈាមពីស្មាយ៉ាងសស្រាក់។

"ត្រូវហើយ! នាងជាកូនរបស់យើងហើយនឹង ហានសៀ ! សង្សាររបស់យើងដែលត្រូវអាតិរច្ឆានចិត្តខ្មៅជាឪពុកបង្កើតរបសើឯងដំណ្តើយកក្នុងពេលដែលយើងចាកចេញដើម្បីកសាងខ្លួនឲ្យប្រសលរជាងមុនតែមិនដឹងថា ស៊ូ មីងសឺ អាបិសាចិត្តខ្មៅជាឪឯងនេះវាទៅធ្វើបាប ហានសៀ បង្ខំនាងឲ្យរៀបការនឹងវានោះអី! វាឃើញ ហានសៀ ជានារីដែលស្អាតហើយក៏ចាប់ចិត្តតែ ហានសៀ ច្វាស់លាស់នឹងយើងហើយស្រលាញ់យើងណាស់តែឪពុកឈាមខ្មៅរបស់ឯងនោះមិនព្រមចោលគំនិតបំបែកបំបាក់គូស្នេហ៍របស់គេឡើយ! នៅតែឆ្លៀតឪកាសឲ្យទាល់តែបាន! កាលនោះគឺយើងមិនដឹងទេថា ហានសៀ មានកូនស្រីនេះហើយពេលនេះឪពុកឯងក្លែងរឿងថាយើងស្លាប់ហើយក៏រកគ្រប់វិធីថាមើលថែគេរួចក៏ចូលខ្លួនមកទទួលខុសត្រីវ ហានសៀ ទាំងនាងមិនចង់នោះទេ! ពេលនេះឯងគួរតែយល់ទៅថារឿងពិតដែល ហានអុី មិនត្រូវជា កូនស្រីរបស់ឪពុកឯងមិនមែនមកពី ហានសៀ ជាស្រីផិតក្បត់ទេព្រោះតែឪពុកតិរច្ឆានរបស់ឯងនោះទេដែលចូលក្រឡុកឆាកជីវិតគេនោះទេអា រីឃើរ !"។ <ក្រឹក> ភីតធើរ ឡើងកាំភ្លើវមកភ្ជង់ រីឃើរ ហើយ រីឃើរ ក៏ស្តាប់រភងទាំងនេះដោយស្រឡាំងកាំងមុននឹងគេខំឆ្លេឆ្លារកផ្លូវគេចខ្លួន។

"តែ...តែយ៉ាងណាយើងក៏ធ្លាប់ជួយលោកដែរមិនចឹងហេ៎? ក្រែងអា ជុងហ្គុក នេះវាបានធ្វើបាបបងប្រុសជីដូនមួយរបស់លោកឲ្យស្លាប់នោះអី? ម៉េចក៏មិនសងសឹកវាទៅ!"។ រីឃលរ ច្រានកំហុសរុញមក ជុងហ្គុក ហើយ ភីតធើរ ក៏សម្លឹងមើល ជុងហ្គុក ហើយគាត់ក៏ញញឹមចុងមាត់។

" ម៉ាសៀ នោះហេ៎? តាមពិតទៅយើងគ្រាន់ចង់ស្គាល់មនុស្សដែលមានសមត្ថភាពម្នាក់ដែលជាអ្នកកម្ចាតបិសាចដែលឆ្កួតនឹងរឿងល្បិចកលហើយនឹងភពលោភលន់នោះថាគេជាអ្នកណាទើបអាចចាត់ការ ម៉ាស់ បានស្រួលៗនោះទេ! យើងក៏គួរតែចង់អរគុណគេដែលជួយឲ្យយើងបានអ្វីៗត្រលប់មកវិញ! ការដែល ម៉ាសៀ បានបាក់ចង្គូតពីសង្គមនេះក៏ធ្វើឲ្យយើងទទួលបានផលនឹងគ្រប់យ៉ាងរបស់យើងមកវិញ! យើងខំជួយជ្រោមជ្រែងគេតែគេបែរជាដណ្តើយរបស់យើងហើយសោយសិខមិនចេះស្កប់! តែណ្ហើយ! សមមុខរបស់គេហើយ! ហើយមនុស្សដែលយើងចង់សម្លាប់ជាងគេពេលនៅគឺជាឯងទេអា រីឃើរ !"។ ភីតធើរ ក៏លើកកាំភ្លើងតម្រង់បាញ់តែក៏មាននារីចំណាស់ម្នាក់ក៏ស្ទុះមកពាំពីមុខ រីឃើរ ធ្វើ ជុងហ្គុក ក៏ភ្ញាក់ផ្អើល។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now