ភាគទី ២០ : ការបារម្ភរបស់នាង

715 33 7
                                    

ផេនហោសន៍របស់ ជុងហ្គុក ...

"ចៅហ្វាយ! ចៅហ្វាយអញ្ជើញក្រោកឡើងទាន! នេះយើងត្រូវមានការប្រជុំជាមួយនឹងដៃគូរសហការណ៍ធំនៅឯក្រុមហ៊ុនពេលនេះ 20 នាទីទៀតណា៎ទាន! ចៅហ្វាយ!"។ ពេលនេះនៅក្នុងបរិវេណបន្ទប់គេងដ៏ធំធេងរបស់នាយសង្ហាដែលប្រលែងល្វែងកាយខាងលើយ៉ាងគគ្រឹកគគ្រេងនេះកីមានតែក៏តបតដោយពត់ពែនខ្លួនហើយយកខ្នើយមកខ្ញុំក្បាលពេលដែលគេត្រូវ ហ្វេម មកឈរដាស់ពីព្រឹកនេះឯង។

"ចៅហ្វាយក្រោកឡើងទាន!"។ ហ្វេម ក៏ទៅដាសើនាយសង្ហាទៀយតែ ជុងហ្គុក ក៏ចងចិញ្ចើមមុននឹងងើបអង្គុយហើយយកដៃមកញីសក់រលាស់របស់គេគេ។

"ស្អីទេ! ធុញណាស់! នេះឯងទៅជំនួសយើងសិនទៅ! យើងគ្មានអារម្មណ៍ទៅណាទេ!"។ ជុងហ្គុក ងើបមកទាំងមួម៉ៅតបមករកគេហើយ ហ្វេម ក៏លើកដៃមកច្បូតមុខខ្លួនឯង។

"ហេតុអីទៅចៅហ្វាយ? នេះខ្ញុំទៅជំនួសទៀតហើយហ៎? ចៅហ្វាយនេះចៅហ្វាយដូចជាដើរចោលក្រុមហ៊ុនយូរហើយណា៎! ម្ចាស់ភាគហ៊ុនដែលមកចាំប្រជុំនោះសឹងតែភ្លេចមុខចៅហ្វាយអស់ហើយទាន!"។ ហ្វេម ក៏រអ៊ូទើបកែវភ្នែកពិឃាត ជុងហ្គុក ងាកមកសម្លឹងគេ។

"អ្នកណាមិនចាំមុខយើងក៏មិនខ្វល់! សំខាន់មុខយើងវាដិតក្នុងការចងចាំរបស់ឯងបានហើយ! ទៅប្រជុំទៅ! កុំមករំខានយើង!"។ ជុងហ្គុក ក៏សម្លក់គេហើយបជំហានទៅទាញអាវធ្មិនដឹងខណៈ ហ្វេម នេះអោនមុខហើយក្រវីក្បាលព្រោះគេត្រីវងងឹតមុខដោយសារតែរងការងារជំនួសចៅហ្វាយគេជារឿយៗ។

"រួចចុះទានទៅណាដែរ?"។ ហ្វេម ក៏ងាកមកសួរទើប ជុងហ្គុក ក៏ងាកមកមើលគេហើយញញឹមចុងមាត់ទៅវិញ។

"ទៅមើលមុខគេនោះថាពេលនេះគេនៅសុខដែលរឺក៏អត់ពេលមានឥទិ្ធពលរបស់យើងនៅទីនោះ? ចង់ដឹងថាគេលក់ដាច់ដល់ណាហើយ! ហឹស! ប្រហែលជាលក់ដល់កើតខ្យល់ទេដឹង!"។ ជុងហ្គុក និយាយដោយភាពជឿជាក់ខណៈ ហ្វេម ក៏អេះក្បាលខ្វោកៗ។

ហាងលក់បាយអា អុី ...

"នៅលោក ជុងហ្គុក អត់មកទៀតទេហ៎?"។ ពេលនេះនៅហាងក៏មានតែមនុស្សស្រីដែលចេញចូលមកសួរនាំនាយសង្ហាពី លីលី ហើយនឹង ហានអុី ដែលជាម្ចាស់ហាងរកលក់ដូរអីក៏មិនកើតឡើយព្រោះសួរហើយក៏មិនញ៊ាំបាយអីឡើយនាំគ្នាចេញទៅដោយអន់ចិត្ត។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now