ភាគទី ១៥ : ព្រោះតែជំពូកមនុស្សដូចជាគេ

828 35 6
                                    

ហាងលក់បាយអា អុី ....

"អារុណសួស្តី ជេ !!"។ ពេលព្រឹកបានចូលមកដល់ហើយពេលវេលាថ្ងៃរកស៊ីរបស់នាងត្រូវមកដល់តែពេលនេះនាងមានទឹកមុខភាំងៗហាក់គ្មានស្មារតីក្នុងខ្លួនទៅវិញពេលនេះទើប លីលី ដែលចូលមកស្វាគមន៍ក៏ចងចិញ្ចើមមុននឹងដាក់កាតាបចុះហើយក៏ដើរមកសម្លឹងមុខនាងក្រមុំ ហានអុី ។

"ជេ អុី ! ជេ ហា៎? ជេ អុី !!!"។ លីលី ក៏នាងលឺៗទើប ហានអុី នឹកភ្ញាក់ខ្លួនហើយសម្លឹងមកធ្វើមុខស្លឺហើយក៏ញញឹមដាក់ លីលី ។

"អឺ! មកហើយហ៎ លីលី !?"។ ហានអុី ក៏សួរនាំបែបនេះមកកាន់ លីលី ទើបនាងក៏ចងចិញចើមសម្លឹងមុខ ហានអុី ទៀត។

"ជេ ហើយកើតអីថ្ងៃនឹង? អារម្មណ៍ដូចមិននៅនឹងខ្លួនចឹងនៀក? នេះខ្ញុំមកមួយសន្ទុះទៅហើយខំហៅ ជេ ឡើងចង់បែកបំពងកទៅហើយ! នេះរវល់គិតដល់ណាហើយ ជេ ?'។ លីលី ក៏សួរបកហើយ ហានអុី ក្រវីក្បាលសម្លឹងទៅរកផ្ទះបាយវិញ។

"គឺ ជេ នឹកថាត្រូវទៅទិញអីបន្ថែមនឹងណា៎! គិតចុះគិតឡើងក៏ដូចជាមិនត្រូវទិញអីឡើយ! ចឹងបើលក់ទៅ!"។ ពេលនេះ ហានអុី ក៏ដើរចេញមកក្រៅហើយក៏ប្រញាប់ទៅបង្វិលស្លាកបើកហាងនៅខាងមុខតែអ្វីដែលធ្វើឲ្យនាងត្រូវគឺកម្លោះសង្ហាដែលមកជាមួយជំនិតគេបែរជាឈរញញឹមកករវីដៃដាក់នាងហើយមិនដឹងជាមកតាំងតែពីពេលណា។

"អូយ! នេះលោក ជុងហ្គុក មករក ជេ ទាំងព្រឹកម្តងហ៎?"។ លីលី ដែលកំពុងតែពាក់អៀមប្តូរឈុតរត់តុបានឃើញ ហានអុី ដែលឈរក្តាប់មាត់ហើយនាងក៏បែរខ្លួនបម្រុងចូលហាងវិញតែ ជុងហ្គុក ក៏ស្ទុះទៅស្ទាក់ពីមុខនាង។

"នេះអត់ទទួលភ្ញៀវទេរឺកញ្ញាមកចាស់ហាង?"។ ជុងហ្គុក ក៏ចូលមកក្នុងហើយ ហានអុី ក៏សម្លក់គេ។

"នែ! និយាយគ្នាហើយថាកុំមកជួបគ្នាទៀតរឺស្តាប់មិនបានទេ?!"។ ហានអុី ក្រពាត់ដៃថាឲ្យគេហើយ ជុងហ្គុក ក៏ចងចិញ្ចើមហើយញាក់ស្មាមុននឹងលើកម្រាមដៃហៅ ហ្វឹក ដែលឈរកាន់ឯកសារនោះចូលមកតាមគេទើបនាយក៏ញញឹមដាក់គ្រប់គ្នាតាមការគួរ។

"នេះជាឯកសារកិច្ចសន្យាជួលហាងរបស់អ្នកនាង ស៊ូ ហានអុី ជាមួយនិងម្ចាស់កន្លែងនេះតែពេលនេះកិច្ចសន្យានេះត្រូវធ្វើជាថ្មីដោយសារតែចៅហ្វាយខ្ញុំជាម្ចាស់ទីនេះវិញ! គឺគាត់បានទិញយកកន្លែងនពដាច់ហើយ! អ្នកនាងនៅតែអាចជួលបន្តបានធម្មតាហើយតម្លៃជួកគឺសុំប្តូរមកជាបាយមួយថ្ងៃបីពេលបាទ!"។ សំណើរដែល ហ្វេម រៀបរាប់ធ្វើឲ្យ ហានអុី ក៏ស្រឡាំងកាំងហើយ លីលី កំពុងតែជូតតុនោះក៏ជ្រុះកន្សែងហើយបើកភ្នែកធំៗខណៈ ជុងហ្គុក ពេលនេះបែរជាឈរញញឹមឡើងជឿជាក់ទើប ហានអុី ក៏ក្តាប់មាត់ហើយចូលទៅទាញក្រដាសកិច្ចសន្យាមកឈរសម្លក់ ជុងហ្គុក ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now