ភាគទី ១៤ : យើងក៏ជួបគ្នា

778 36 10
                                    

"ហាន-ហានអុី នាងកើតអី?"។ ពេលនេះកែវភ្នែកមូលក្លុំក៏បើកមើលនាយកម្លោះដែលនៅចំពោះមុខនាងដោយភាពភ្ញាក់ផ្អើលជាខ្លាំងហើយនាងក៏អុកគូថទៅក្រោយហើយក៏មើលគេដោយការក្រវីក្បាលមិនឈប់ព្រោះតែភាពភ្ញាក់ផ្អើលទាំងអស់នេះ។

"លោកម៉េចនឹងអាចជា-"។ ហានអុី មើលគេហើយនិយាយបែបនេះធ្វើឲ្យ ជុងហ្គុក ក៏សម្លឹងនាងដោយការទ្រឹងស្ងៀមមុននឹងក៏បើកភ្នែកធំៗហើយមើលខ្សែចងសក់នេះហើយក៏កាន់ដៃនាងទាញមកជិតកាយគេ។

"នាងគឺកូនស្វានោះមែនទេ? គឺជានាងមែនទេ?"។ ជុងហ្គុក ក៏សួរនាំនាងបែបនេះមុននឹងចាប់ស្មាទារចម្លើយហើយ ហានអុី ក៏សម្លឹងគេដោយទឹកភ្នែកហូរហើយមិនតបចម្លើយនាយព្រោះនាងអួលពេញបំពង់ករហើយ ជុងហ្គុក ក៏ញញឹមមុននឹងគេក៏រលីងរលោងដូចគ្នា។

"ខ្ញុំនឹកនាងណាស់កូនស្វា! ខ្ញុំនឹកនាងខ្លាំងណាស់មានដឹងទេ? ហេតុអីក៏នាងចាកចេញដោយមិនបទុកដំណឹងបន្តិចឲ្យខ្ញុំដឹងសោះចឹង? ហេតុអីមិនប្រាប់ខ្ញុំពីដំបូងថានាងឈ្មោះ ស៊ូ ហានអុី ! នាងដឹងទេខ្ញុំតាមរកនាងជាង 10 ឆ្នាំហើយ! 10 ឆ្នាំមកនេះខ្ញុំតាមរកមករហូតថាកូនស្វាដែលខ្ញុំសន្យានិងទៅរកគេបានទៅដល់ណាហើយ? គេយ៉ាងម៉េចហើយ? តើគេរៀបការជាមួយអ្នកផ្សេងហើយរឺ? ជីវិតនាងបែបណាហើយ? ហើយលោកយាយសុខសប្បាយទេ? ហើយនាងមាននឹកខ្ញុំទេ? ហ៊ឹក..ពេលនេះល្អណាស់! ខ្ញុំដឹងថាខ្ញុំមានអារម្មណ៍ទាំងនេះពីដំបូងជាមួយ ហានអុី ច្បាស់ជាមិនខុស! មិនខុសទេ ហានអុី ! នាងជាមនុស្សដែលខ្ញុំតាមរក! គេគឺជានាងហើយ!"។ ជុងហ្គុក ក៏ឪបរឹតនាងមិនលែងហើយក៏ឪបដោយក្តីនឹករំលឹកខ្លាំងណាស់ហើយ ហានអុី ក៏មានត្រឹមនៅស្ងៀមទ្រឹងក្នុងរង្វង់ដៃគេ។

"ហេតុអីក៏លោកប្រែប្រួលបែបនេះ? ហេតុអីបានជាលោកមិនមែនឈ្មោះ ជេខេ តែបែបជា ជុងហ្គុក ម៉ាលេនតូ ?!"។ ហានអុី ក៏សួរហើយ ជុងហ្គុក ក៏ដកខ្លួនចេញហើយញញឹមដាក់នាង។

"ព្រោះតែខ្ញុំកាត់ឈ្មោះរបស់ខ្ញុំតាមភាសា អង់គ្លេស ! ខ្ញុំពិតជាឈ្លោះ ជុងហ្គុក មែន! គ្រាន់តែយកត្រឹមតួអក្សរដើមឈ្មោះគោលមកប្រាប់នាង! ព្រោះខ្ញុំគិតថា ហានអុី និយាយឈ្មោះនោះមកប្រាប់ខ្ញុំថាកូនស្វាក៏ជាឈ្មោះមិនពិតដែរមែនទេ? នេះនាងប្រែប្រួលច្រើនណាស់ដឹងទេ! កាលពីមុននាងគ្រាន់តែជាក្មេងស្រីដែលមានមុខមាត់ស្រម៉េវស្រម៉ូវខ្លាំងណាស់! ខ្ញុំសឹងតែគិតថាក្េមងស្រីកាលនោះនឹងនាងពេលនេះជាមនុស្សផ្សេងទៅហើយ!"។ ដៃក្រាស់ក៏កាន់ស្មារបស់ ហានអុី ហើយហានអុី ក៏សម្លឹងគេមុននឹងនាងក៏គេចមុខចេញពីគេបន្តិចហើយក៏ងាកមកវិញ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now