ភាគទី ៧០ : ភាពរីករាយក្នុងការស្រមៃ

501 29 4
                                    

ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ...

ពេលនេះនៅក្នុងក្រុមហ៊ុនមួយដែលថាគ្មានភាពអូរអរយូរណាស់មកហើយក៏ពោរពេញទៅដល់មនុស្សក៏ថែមទាំងមានអ្នកកាសែតដែលរៀបចំមកយ៉ាងច្រើនដែលធ្វើឲ្យនារីម្នាក់ដែលកំពុងតែបោះជំហានចេញពីរថយន្តខ្មៅប្រកបទៅដោយទឹកមុខញញឹមជានិច្ចហើយនាងក៏បានចុះចេញពីរថយន្តដែលមាន ហ្វេម ធ្វើជាតៃកុងឡានរបស់នាងនៅថ្ងៃនេះនឹងឯង។

"អូរអរខ្លាំងណាស់! មានទាំងអ្នកកាសែតទៀត! បង ជុង ជាអ្នករៀបចំមានទេ?"។ មុីលី ក៏សួរនាំទើប ធ្វើការងក់ក្បាល។

"ចៅហ្វាយនិយាយថាគាត់ចង់ឲ្យរឿងទាំងនេះត្រូវបានមនុស្សគ្រប់គ្នាដឹងឮយ៉ាងទូលំទូលាយបំផុតទើបរៀបចំយ៉ាងពិសេសដើម្បីផ្ដល់ជាកិត្តិយសនិងមុខមាត់ពេញទីដល់អ្នកនាង ស៊ូ មុីលី នៅក្នុងថ្ងៃនេះ! សុំអញ្ជើញអ្នកនាងឡើងទៅខាងលើទៅ!"។ ហ្វេម ក៏បានតបវិញមុននឹងហុចដៃទៅមុខនាំផ្លូវនាងទើប មុីលី ញញឹមពេញទៅដោយទឹកមុខហាក់អួតអាងពីអំណាចរបស់ខ្លួនឯងនៅពេលនេះហលយមើលតែការស្លៀកពាក់របស់នាងក៏ដឹងទៅហើយថានាងមានភាពនិងអំនួតចំពោះខ្លួនឯងខ្លាំងយ៉ាងណា។

"លោក ភីតធើរ នេះយើងបោះជំហានចូលតែម្តងទៅមែនទេ?"។ នៅផ្នែកម្ខាងទៀតនៃក្រុមហ៊ុននេះក៏មានឡានមួយក្រុមដែលកំពុងតែសម្លឹងទៅពួកគេដោយមានទឹកមុខហាក់តឹងតែងជាខ្លាំងមុននឹងគេដូចជាតក់ក្រហល់នៅក្នុងរឿងចាត់ការអ្វីម្យ៉ាងខណៈ ភីតធើរ បែរជាមានទឹកមុខស្រាលទៅវិញ។

"អត់ទេ! យើងនឹងចូលទៅចាត់ការក្នុងតិចទៀតតែម្ដង! យើងបានរៀបចំទាក់ទងរួចអស់មកហើយ! បន្តិចទៀតនៅពេលគេចូលហើយគឺតាមយើងទៅចាត់ការនៅក្នុងនោះទៅ! នេះក៏ជារឿងល្អដែលគេនាំអ្នកកាសែតមកប្រកាសដំណឹងតែងតាំងម្ចាស់ភាគហ៊ុនថ្មីនៃក្រុមហ៊ុន! យើងក៏ធ្វើឲ្យគ្រប់យ៉ាងល្បីល្បាញពាសពេញបណ្ដាញសង្គមដូចគ្នាដែរ! ហេតុអ្វីត្រូវចាត់ការត្រឹមតែក្រៅក្រុមហ៊ុនបើសិនជាចូលទៅចាត់ការនឹងមុខសារព័ត៌មានដែលកំពុងផ្សាយផ្ទាល់តែម្ដងវាមិនល្អហើយមែនទេ!"។ លោក ភីតធើរ ក៏និយាយតបទៅវិញដោយមុខស្រស់ធ្វើអោយ រីឃើរ ហាក់មានចម្ងល់ប៉ុន្តែពេលនេះគេក៏ញញឹមហើយគេមុខងក់ក្បាលព្រមទៅនឹងគំនិតរបស់គាត់។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now