" ស៊ូ មីងស៊ឺ ?!! ម៉េចក៏លោកស្គាល់ទីនេះ? លោកមកទីនេះធ្វើអី?"។ ខណៈពេលដែលក្រលេកឃើញបុរសម្នាក់នេះច្បាស់ពេញនឹងកែវភ្នែករបស់នាងហើយ ហានអុី ក៏ហៅឈ្មោះរបស់គេពេញៗហើយទឹកមុខនាងលាយឡំនឹងកំហឹងហើយខណៈដែលបុរសចំណាស់ម្នាក់នេះកំពុងមានទឹកមុខមាំពេលដែលឃើញថានាងជានរណាគេក៏ជ្រឹងចិញ្ចើមបន្តិចមុននឹងគេបើកភ្នែកធំៗហើយទម្លាក់ទឹកមុខមាំមកជាស្រស់ស្រទន់ជាងមុន។
" ហានអុី?! ហានអុី មែនទេ! ពិតជាកូនមែនតើ!! ព្រះអើយ!! ហានអុី កូនប៉ា! ប៉ានឹកឯងខ្លាំងណាស់ណា៎កូន! ហានអុី ប៉ានឹកកូនខ្លាំងណាស់មានដឹងទេ?"។ ពេលនេះ ស៊ូ មីងសុឺ ក៏និយាយបែបនេះទៅកាន់នាងក្រមុំដែលគេហៅថាជាកូនក៏ព្រោះតែនាងត្រូវជាកូនស្រីបង្កើតរបស់គេហើយក៏ស្ទុះទៅចាប់ដៃនាងតែនាងក្រមុំក៏ក្រវៀចចេញដោយទឹកមុខក្រហមក៏នាំឱ្យភ្ញៀវក្នុងហាងមើលមុខគ្នាទៅវិញទៅមកថាមានហេតុការណ៍អ្វីដែលកំពុងតែកើតឡើង។
" លោកចង់ធ្វើអី? លោកចង់បានអីទេទៅ? លោកចង់ធ្វើអីទៀតហើយ? ក្រែងលោករៀបការជាមួយនឹងអ្នកមានមានក្តីសុខខ្លាំងណាស់មែនទេ? កុំមករកខ្ញុំធ្វើអី!"។ ហានអុី ក៏ស្រែកដាក់គេហៅគក់ដើមទ្រូងរបស់គេរីឯ មីងស៊ឺ ក៏សម្លឹងមើលកូនស្រីដោយទឹកមុខស្រពោនមុននឹងព្យាយាមនិយាយដោយភាពទន់ភ្លន់។
" ហានអុី ប៉ាដឹងណាស់ថារឿងដែលបានធ្វើកន្លងមកវាធ្វើឲ្យកូនពិបាកទទួលយកបាន! តែប៉ាពិតជាគ្មានជម្រើស! កូនក៏ដឹងថាកាលនោះគ្រួសាររបស់យើងពិបាកដល់កម្រិតណា! បើសិនជាប៉ានៅជុំគ្នានោះហើយបន្ទុកច្រើននោះនឹងធ្វើឲ្យគ្រួសាររបស់យើងកាន់តែពិបាក! នេះកន្លងមកនេះប៉ាតាមរកកូនមករហូតរាប់ឆ្នាំមកនេះ! ប៉ាមិនដែលគិតបោះបង់កូនចោលនោះទេ! ប៉ាស្រលាញ់ហើយប៉ានឹកកូនព្រោះកូនជាសាច់ឈាមរបស់ប៉ា! កូនឯងគិតថាប៉ាអាក្រក់ក៏បានតែនេះជាអ្វីដែលប៉ាធ្វើដើម្បីឱ្យល្អដល់គ្រួសាររបស់យើងនោះទេ! ពីដើមមកប៉ាមិនដែលភ្លេចកូនឡើយតែប៉ាសុំទោសដែលទុកឲ្យកូនវេទនាយូរយ៉ាងនេះ! នេះកូនក៏ឃើញថាបើប៉ាមិនខ្វល់ពីកូន! ហេតុអ្វីប៉ារកកូនដល់ទីនេះបាន? កូនឃើញហើយប៉ាព្យាយាមបែបណាដើម្បីរកកូន! ប៉ាព្យាយាមកន្លងមកជាងច្រើនឆ្នាំមកនេះ! ប៉ាមិនដែលបោះបង់កូនចោលនោះទេហើយប៉ាសុំទោស! ប៉ាសុំទោសចំពោះម្ដាយកូនរបស់កូនដែលប៉ាមិនបាននៅក្បែរតែពេលនេះប៉ាមានអ្វីៗគ្រប់យ៉ាងហើយទើបប៉ាចង់ឱ្យកូននិងម្ដាយកូនរស់នៅសុខសប្បាយជាងនេះបានទេ?"។ មីងស៊ឺ ក៏និយាយបែបនេះដោយទឹកមុខស្រពោនតិចតួចហើយ ហានអុី ក៏ញញឹមចុងមាត់មុននឹងទឹកភ្នែកក៏នាងក៏រមៀលចុះមកហាក់ហួសចិត្តនឹងសំដីបុរសម្នាក់នេះ។
YOU ARE READING
អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅
Romanceជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់ខ្លួនតែបែរជាត្រូវដាក់ទុនមកឆាឆៅនារីម្ចាស់ហាងបាយតូចតាចម្នាក់ដោយសារតែនាងមិនបានគិតមកលើគេដូចដែលគេធ្លាប់មា...