ភាគទី ៣៦ : ដំណាក់កាលនៃសម្ព័ន្ធភាពថ្មី

982 31 6
                                    

ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ...

ងាកមកមើលភាពមមាញឹកនៃក្រុមហ៊ុនមួយនេះនៅពេលយប់នេះវិញក៏នៅតែមានភាពមមាញឹកជាមួយនឹងការធ្វើការងារទាំងពេលនេះងាកមកមើលកំលោះរូបសង្ហាដែលជាជំនិតរបស់ ជុងហ្គុក កំពុងតែឈរអេះក្បាលមុននឹងចុចទូរសព្ទតេស្ទើរមិនដាច់តែអ្វីដែលគេទទួលបានគឺជាលេខទូរស័ព្ទដែលទាក់ទងមិនបានទៅវិញទើបនាយត្រូវអេះក្បាលហើយក៏ញីសក់ជាច្រើនដង។

"រួចចុះនេះចៅហ្វាយរវល់ធ្វើអ្វីបានជាបិទទូរសព្ទបែបនេះ? តាំងពីបានអ្នកនាង ហានអុី មកនៅក្បែរកន្លងមកនេះក៏ចោលការងារ ចោលក្រុមហ៊ុនលែងខ្វល់អស់ហើយ! នេះទុកឱ្យខ្ញុំទូលរែកម្នាក់ឯងដល់ពេលណាទៅចៅហ្វាយអើយ!"។ ហ្វេម ជាជំនិតពេលនេះគោកាន់តែឈឺក្បាលមុននឹងនាយត្រូវមើលទំនួលខុសត្រូវលើការងារដែលត្រូវការឱ្យ ជុងហ្គុក សម្រេចហើយបើទោះបីជាគេអាចជំនួសការងារ ជុងហ្គុក បានច្រើនតែនៅមានការងារមួយចំនួនដែលត្រូវ្ារនាយជាម្ចាស់ក្រុមហ៊ុនអនុម័តដោយផ្ទាល់មិនអាច ហ្វេម ជាអ្នកជំនួសមុខបានទេទើបពេលនេះគេត្រូវឈ្លីក្បាលហើយអង្គុយដោះសារជាមួយនឹងអ្នកដែលរង់ចាំការអនុម័តសុីញ៉េពី ជុងហ្គុក ដែលពេលនេះម្ចាស់ក្រុមហ៊ុនក៏បាតើខ្លួនឱ្យឈឹងតែម្តង។

"អូ! សុំរំខានលោក ហ្វេម បន្តិចបានទេ? តើនេះលោកទាក់ទងលោកនាយបានទេ?"។ លេខាស្រីរបស់ ជុងហ្គុក ក៏បានបើកទ្វារចូលមកហើយសួរនាំ ហ្វេម ដែលអង្គុយធ្វើការងារនោះមុននឹងនាយក៏ដកដង្ហើមធំហើយក្រវីក្បាល។

"គឺទាក់ទងមិនបានទេហើយចុះនេះមានការអីទៅបានជាត្រូវរកចៅហ្វាយរហ័សបែបនេះ?"។ ហ្វេម ក៏ធ្វើការសួរនាំទើបនារីលេខានោះមានទឹកមុខមុឺងម៉ាត់បន្តិចចំពោះការងារនេះ។

"គឺមានគេប្រាប់មកថានៅថ្ងៃស្អែកលោកស្រី ម៉ាលេនតូ នឹងអញ្ជើញមកទីក្រុង សៀងហៃ ដោយផ្ទាល់ជាមួយនឹងលោកប្រុស ស៊ូ តែម្ដង! ប្រាប់ថាមានការសំខាន់ចង់ជួបគ្នាជាមួយនឹងលោកនាយក!"។ លេខាក៏និយាយរៀបរាប់ទើប ហ្វេម គេឈ្លីថ្ងាសបន្តិចមុននឹងគេងក់ក្បាលហើយញញឹមដាក់នាង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now