ភាគទី ៧៣ : កូនមិនស្អប់ប៉ាទេ

785 31 3
                                    

មន្ទីរពេទ្យ ...

"និយាយអញ្ចឹងអ្នកជំងឺគឺគាត់មិនមានអីធ្ងន់ធ្ងរទេ! គាត់គ្រាន់តែត្រូវការសំរាកបន្តិចជាមួយនឹងការសារ៉ូមបញ្ចូលកម្លាំងបន្ថែមនោះទេហលយពួកយើងបានវះកាត់យកគ្រាប់ចេញហើយគឺលែងអីហើយ! អ្នកទាំងអស់គ្នាកុំបារម្ភអី! គាត់មិនអីទេ! គ្រាន់តែចង់និយាយថាអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បន្ថែមខ្លាំងជាងនេះទៅលើការសម្រាកនិងការញ៉ាំរបស់គាត់! ដោយសារតែគាត់មានសុខភាពទន់ខ្សោយខ្លាំងណាស់! ហើយណាមួយគាត់ស្ថិតនៅក្នុងការពពោះជាស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយជាងគេម! នេះគ្រាន់តែជាការសំណើដែលយើងស្នើសុំឲ្យគោរពតាមហើយយើងនឹងធ្វើការតាមដានសុខភាពបស់គាត់! ព្រោះថាគាត់អាចនឹងមានកូនភ្លោះផងក៏មិនដឹង! ប៉ុន្តែយើងមិនច្បាស់ទេដោយសារតែក្មេងមិនទាន់ចេញជារូបរាងក៏មិនទាន់បង្ហាញភស្តុតាងអ្វីឡើយ! គ្រាន់តែយើងមានការសង្ស័យសុខភាពរបស់ម្ដាយតែប៉ុណ្ណោះឯងព្រឡតែគាត់មានអាការៈចាញ់ខ្លាំងនឹងខ្សោយខុសធម្មតា! ដូច្នេះជួយយកចិត្តទុកដាក់លើគាត់ខ្លាំងជាងស្ត្រីមានផ្ទៃពោះធម្មតាផង! ព្រោះគាត់ងាយនឹងប៉ះពាល់ដល់សុខភាពខ្លាំងណាស់! នេះគឺជាកព្ចាប់ថ្នាំជំនួយខ្លះៗ! លោកកុំភ្លេចទុកឲ្យហើយគាត់ពុសារផង!"។ ពេលនេះលោកគ្រូពេទ្យក្រៅពីពិនិត្យនារីក្រមុំដែលបានសន្លប់គេងនៅលើគ្រែពេទ្យដែលមានព្យួរសារ៉ូមនោះ ជុងហ្គុក ក៏ចេញមកសួរនាំព័ត៌មានហើយគ្រូពេទ្យក៏បានណែនាំគេមុននឹងហុចកញ្ចក់ថ្នាំហើយនាយកំលោះក៏សម្លឹងទៅមើលភរិយារបស់គេនៅក្នុងមុននឹងគេដើរចូលទៅរកនាង។

" ហានអុី បងសូមទោសពេលកន្លងមកដែលធ្វើអូនត្រូវរងទុក្ខវេទនាហើយពិបាកចិត្តបែបនេះ! អូនរងការប៉ះទង្គិចសុខភាពច្រើនដងមកហើយ! ចឹងពេលនេះអូនសម្រាកឱ្យបានតាមសម្រួលបានហើយ! យើងលែងមានបញ្ហាហើយ! យើងលែងមានការពិបាកហើយ! គ្មានអ្វីឲ្យអូនបារម្មណ៍ទៀតទេ! ប្រពន្ធរបស់បងធ្វើបានល្អមើលខ្លាំងណាស់! បងអរគុណអូនគ្រប់យ៉ាង! អូនត្រូវតែឆាប់មានសុខភាពមាំមួន! អូនឮទេថាគ្រូពេទ្យនិយាយថាយើងប្រហែលជាអាចមានកូនភ្លោះទៀតផង! អញ្ចឹងអូនត្រូវតែឆាប់ក្រោកឡើង! ឆាប់បំប៉នសុខភាពខ្លួនឯងណា៎! បងស្រលាញ់អូន!"។ ជុងហ្គុក ក៏ស្រវ៉ាកាន់ដៃរបស់ ហានអុី មុននិងថើបដៃរបស់នាងហើយគេក៏សម្លឹងមើលនាងដូចក្តីស្រលាញ់ជាខ្លាំង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now