ភាគទី ៥ : ជឿរឺក៏មិនជឿ

984 44 5
                                    

"នែ!! ខ្ញុំដឹងច្បាស់ណាស់ថាអាតាបុិ គីងកុង ឯងនេះច្បាស់ជាមានគំនិតអន់ចឹងហើយ! លើកណាឲ្យតែជួបក៏មិនដែលមានលុយក្នុងខ្លួនម៉ារៀលដែរ! យ៉ាងម៉េច? លើកនេះអត់លុយក៏ធ្វើជាយកក្រដាសខ្ទប់ យីហ៊ី មកបន្លំមុខខ្ញុំមែនទេហា៎? ឆឹស! កុំគិតថាមកចង់បោកអ្នករកសុីដូចជាខ្ញុំបានឲ្យសោះនោះ!"។ ហានអុី លើកវែកឆាចង្អុលគេហលយ ជុងហ្គុក ចងចិញ្ចើមហើយក៏អង្អែលក្បាលដែលឈឺសឹងប្រេះនោះដោយហួសចិត្តទើបគេក៏សម្លឹងមុខនាង។

"អូយ!!! នេះនាងនិយាយតែមាត់មិនបានហេ៎ចាំបាច់យកវែកឆាមកវៃខ្ញុំ? នេះនាងគ្មានដែលចេះមើលស្អីជុំវិញខ្លួនទេរឺបានជាមិនស្គាល់សែក?"។ ជុងហ្គុក ងាកមកតវ៉ានឹងនាងវិញខណះ ហ្វេម ក៏មកពិនិត្យមើលក្បាលចៅហ្វាយគេក្រែងលបែករីឯ ហានអុី ក៏ពេបមាត់ដាក់គេ។

"មិនដឹងទេ! នៅទីនេះបើគេគិតលុយគឺត្រូវទូទាត់ដោយទឹកលុយមិនមែមសុីកករដាសទេ! ពីំាទាោដឹងថាលោកឯងប្រើល្បិចមកបោកគេអីទៅ! ដូចកាលពីមុននោះចឹងឲ្យលោកខាងនោះចេញថ្លៃបន្លែឲ្យសងខ្ញុំសោះ! ខ្លួនឯងគ្មានលុយមកធកវជាអឿស្អី! ថយទៅ!"។ ហានអុី ក៏លើកវែកឆាចង្ះុលទៅកាន់ទ្វារហាងហើយ លីលី ក៏កាន់តែភ្ញាក់ផ្អើលពករោះតែនាងមិនហ៊ានគិតថា ហានអុី ខ្លាំងដាក់ ជុងហ្គុក បែរនេះបានហើយមាយកម្លោះក៏ខឹងចិត្តមុននឹងខាំមាត់ហើយក្រសែភ្នែកមុតក៏សម្លឹងនាង។

"ពេលនេះនេះចង់បានលុយមកផ្ទាល់ទើបជឿហេ៎?"។ ជុងហ្គុក ក៏សួរហើយ ហានអុី ក៏ក្រពាត់ដៃសម្លក់គេ។

"នឹងហើយ!"។ នាងក៏តបដោយមិនខ្លបខ្លាំងហើយ ជុងហ្គុក ក៏ហូតប៊ិចមកសរសេរ 1 លាន យ៉េន ស្មើនឹង 14 មុឺនដុល្លាជាងខ្វាច់តែម្តងហើយហុចឲ្យ ហ្វេម ។

"នេះបើពេលដែលខ្ញុំយកលុយជាង 1 លានយ៉េន មកដាក់ចំកណ្តាលមុខនាងនោះនាងនឹងគិតយ៉ាងណាជាមួយខ្ញុំ?"។ ជុងហ្គុក ក៏និយាយដោយរឹកពារឡូយឆាយខណៈ ហានអុី ក៏សម្លឹងគេមុននាងក៏ដាក់វែកឆាលើតុហើយច្រត់ដៃលើចង្កេះឌឺគេវិញ។

"បើលោកយកលុយ 1 លានយ៉េនមកដាក់កណ្តាលមុខខ្ញុំពេលនេះមែនគឺខ្ញុំអនុញ្ញាតឲ្យលោកឯញ៊ាំបាយមួយពេលយ៉ាងម៉េច?"។ ហានអុី ក៏តបបែបនេះហើយ ជុងហ្គុក ក៏ងក់ក្បាលញញឹម។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now