ភាគទី ១១ : ចំណងសន្យារវាងយើង

785 34 6
                                    

" ជេខេ ?! ជេខេ លោកភ្ញាក់នៅនឹង?"។ ពេលព្រឹកព្រលឹមនាភូមិនៅតាមស្រុកស្រែនេះយ៉ាងណាក៏មានភាពស្រស់ស្រាយជាងទីក្រុងដែលមានតែសម្លេងឡានម៉ូតូសម្បូរទៅដោយភាពអ៊ូអរដែលស្មុគស្មាញនឹងបរិយាកាសបំពុលនោះឯងទើបនាំឲ្យកម្លោះសង្ហានេះគេងយ៉ាងស្កប់ស្កត់រហូតត្រូវនាងតូចនេះឡើងមកហៅគេ។

"ហុឺម...អូ! នេះថ្ងៃហើយមែនទេ? អូ! សុំទោសដែលខ្ញុំគេងជ្រុលណា៎!"។ ពេលនេះ ជុងហ្គុក ងើបឡើងហើយញីភ្នែកទើបនិយាយមករកនារីម្នាក់ដែលជួយគេហើយពេលនេះនាងមានចានដែកទឹកហើយកន្សែងថែមនាបាយម្ហូបមកជាមួយផងដែរ។

"នេះខ្ញុំរៀបចំទឹកខ្លះឲ្យលោកលុបមុខណា៎! ហើយបាយទឹកនៅខាងនោះ! សុំទោសណា៎! ពួកយើងមិនសូវមានលុយចឹងមានតែពងមាន់ស្ងោរហើយនឹងឆាបន្លែក្បែររបងផ្ទះនេះទេណា៎! លោកទ្រាំញ៊ាំសិនទៅណា៎! នេះខ្ញុំប្រញាប់យកនំទៅលក់ផង! ចឹងខ្ញុំនៅខាងនោះរៀបចំធ្វើនំតិចណា៎! លោកយាយគាត់សម្រាន្តហើយចឹងខ្ញុំត្រូវទៅធ្វើផងនឹងលក់ផងកុំឲ្យរសៀលទាន់! ចឹងបើមានការអីលោកហៅខ្ញុំបានណា៎! របួសនេះចាំពេលខ្ញុំរួចដៃខ្ញុំនឹងរុំថ្មីឲ្យលោកណា៎!"។ នាងតូចក៏រៀបរាប់ហើយត្រួសៗពីការងារនាងហើយក៏បម្រុងចាកចេញទៅតែ ជុងហ្គុក ក៏ស្រវាមកចាប់ដៃនាង។

"អឺ! នេះឲ្យខ្ញុំជួយនាងខ្លះទេ?"។ ជុងហ្គុក ក៏សួរនាំហើយ នាងក្រមុំក៏ញញឹមមុននឹងក្រវីក្បាល។

"លោកជាអ្នកមានរបួសសម្រាលចុះ! មិនអីទេណា៎!"។ នាងតូចក៏តបហើយ ជុងហ្គុក ក៏ក្រវៅក្បាលហើយញញឹមបញ្ចេញខួចដាក់នាង។

"អត់ទេ! ខ្ញុំមិនទម្លាប់នៅមួយកន្លែងដោយមិនធ្វើអីចឹងទេ! នេះនាងយកម្សៅទាំងនោះមក! ខ្ញុំជួយកិននាងណា៎! នេះកម្លាំងខ្ញុំខ្លាំងជាងនាង! កិនឆាប់ម៉ត់!"។ ជុងហ្គុក ក៏លាត់ដៃអាវឡើងបង្ហាញពីដើមដៃរឹងមាំរបស់គេហើយញញឹមដាក់នាងធ្វើឲ្យនាងតូចក៏អៀនតិចតួចព្រោះតែនាងក៏លូចគិតក្នុងចិត្តថាគេនេះកាន់តែសម្លឹងមើលគឺកាន់តែសង្ហា។

"អត់ទេ! ខ្ញុំធ្វើខ្លួនឯងបាន! លោកសម្រាកទៅណា៎!"។ នាងតូចក៏ងើបឈរហើយពេលនេះ ជុងហ្គុក ក៏ធ្វើជាទម្លាក់ទឹកមុខ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now