ភាគទី ៥៣ : ការពិតដែលហួសស្មាន

450 23 5
                                    

ក្នុងរថយន្ត ...

"ឯឯស្វែងរកទីតាំងវាឃើញនៅ ហ្វេម ?"។ ពេលនេះ ជុងហ្គុក ដែលស្ថិតនៅក្នុងរថយន្តជាមួយនឹងទឹកមុខកាចមាំជាខ្លាំងកំពុងតែងាកទៅសួរ ហ្វេម ដែលបញ្ជារថយន្តនេះហើយនាយក៏ចាប់ផ្ដើមបើកកាសត្រចៀកមុននឹងធ្វើការបើក ថេបប្លេត របស់គេមកជាមួយនិងដៃម្ខាងទៀតដែលកំពុងតែបើកបរ។

"គឺពួកយើងបានរកឃើញទីតាំងវាហើយចៅហ្វាយ! ទីនោះគឺជាឃ្លាំងចាស់នៅឯជាយក្រុងនេះ!"។ ហ្វេម ក៏ធ្វើការរាយការណ៍មកវិញទើបពេលនេះ ជុងហ្គុក គេចាប់ផ្ដើមទាញកាំភ្លើងហើយក៏បញ្ចូលគ្រាប់ជាច្រើនទៅក្នុងកាំភ្លើងមុននឹងស៊កវាជុំវិញចង្កេះហើយ ហ្វេម ក៏ធ្វើការសម្លឹងមើល ជុងហ្គុក ។

" ចៅហ្វាយពេលនេះតើចៅហ្វាយគិតចង់ចាត់ការគេយ៉ាងម៉េចទៅ? ព្រោះមើលទៅ រីឃើរ គេកាន់តែធ្វើសកម្មភាពខ្លាំងឡើងទៅហើយ! គេមិនព្រមបន្ធូរដៃតែបែរជាធ្វើឱ្យរឿងកាន់តែធំជាងនេះ! តើយើងគួរតែគិតបែបណាទៅទៀត?"។ ហ្វេម ក៏សួរនាំទើបពេលនេះ ជុងហ្គុក គេក៏ងាកមកសម្លឹងទៅមើល ហ្វេម មុននឹងគេទាញទូរសព្ទដៃមកចុច។

"បើសិនជាវាហ៊ានលេងបែបនេះទៅហើយ! យើងក៏ត្រូវប្រាប់អង្គរក្សយើងអោយដកថយទាំងអស់! ទុកតែមនុស្សចំនួនពីរនាក់មកតាមយើងបានហើយ! តីឯអង្គរក្សដទៃទៀតត្រូវប្ដូរទិសដៅទៅតាមយើងយើងព្រោះយើងនឹងធ្វើការផ្ញើសារទីកន្លែងមួយកន្លែងទៀតដើម្បីឲ្យពួកគេនាំគ្នាត្រៀមហើយត្រូវយកសាំងទៅបានច្រើនលីត្រហើយធ្វើតាមបញ្ជារបស់យើងគ្រប់វិនាទី! បើវានោះគិតថាចង់លេងជាមួយនឹងយើង! យើងក៏នឹងកំដរគេលេង! យើងចង់ឲ្យគេដឹងថាគេនឹងប្រឈមបែបណាដែលគេហ៊ានប៉ះពាល់មនុស្សរបស់យើង! យើងមិនឱ្យគេស្លាប់ទេតែយើងទុកឱ្យជីវិតរបស់គេពិបាកជាងស្លាប់ទៅទៀត!"។ ទឹកមុខកាចជាមួយនឹងអំណាចពេញខ្លួនខណៈដែលគេទាញទូរសព្ទដៃបញ្ជាទៅកាន់មនុស្សម្នាទាំងអស់ដែលគេបានរៀបចំធ្វើឲ្យ ហ្វេម ភ្ញាក់ផ្អើលមុននឹងចងចិញ្ចើមសម្លឹងមើល ជុងហ្គុក ។

"តែទាន៎! មនុស្សដែលនៅក្នុងឃ្លាំងចាស់នោះគឺមានគ្នាច្រើនណាស់គឺសុទ្ធតែជាគ្នារបស់ រីឃើរ ទាំងអស់ហ្នឹង! បើសិនជាយើងយកគ្នាមកតែអង្គរក្សពីរនាក់ ខ្ញុំហើយនិងចៅហ្វាយតើយើងទប់ទល់រួចទេ? បើទោះបីជាពួកយើងខ្លាំងក៏ដោយប៉ុន្តែគ្នារបស់វាមានច្រើនណាស់! ទីតាំងនោះគឺជាកន្លែងដែលប្រមូលផ្ដុំមួយរបស់បក្សពួកវា! យើងមិនដឹងថាតែគ្នាយើង 4 នាក់អាចទប់ជាមួយនឹងគ្នាវាច្រើននាក់ជាប់ដែរឬក៏អត់ទេ?! ហើយចៅហ្វាយគិតចង់ធ្វើអីទៅនៅពេលនេះទើបបានផ្លាស់ប្ដូរទីតាំងអង្គរក្សស្ទើរតែទាំងអស់ឲ្យទៅតាមអ្វីដែលចាំបាច់កំណត់បែបនេះហើយប្រុងឲ្យពួកគេទៅធ្វើអីទៅទាន៎?"។ ហ្វេម ក៏សួរនាំខណៈ ជុងហ្គុក ទម្លាក់ទូរសព្ទហើយកែវភ្នែកសម្លឹងទៅមើលខាងមុខមុននឹងគេលើកដៃឃាត់ ហ្វេម ឲ្យបញ្ឈប់រថយន្តទើបនាយកំលោះជាន់ហ្រ្វាំងហើយពេលនោះឯដែល ជុងហ្គុក ពុតរាងកាយមុននឹងទាញកំាភ្លើងចេញមកហើយក៏ចុចកញ្ចក់ឡានតម្រង់ទៅខាងក្រៅតែម្ដង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now